backup og meta

សុំទឹកកាម! ចុងក្រោយបង្កើតកូនហើយប្ដឹងទារសំណងរាប់លានដុល្លារ

សុំទឹកកាម! ចុងក្រោយបង្កើតកូនហើយប្ដឹងទារសំណងរាប់លានដុល្លារ

មាន​ករណី​ប្ដឹងផ្ដល់​ដ៏​កម្រ​មួយ​កើត​ឡើង​នៅ​ជប៉ុន រហូត​ដល់​តុលាការ​ប្រទេស​ជឿនលឿន​មួយ​នេះ​អះអាង​ថា​ជា​បណ្ដឹង​ដំបូង​បំផុត​មិន​ធ្លាប់មាន គឺ​ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទាមទារ​ម្ចាស់​មេជីវិត​ឈ្មោល(ភាគីទី៣)​ដែល​ត្រូវ​ជា​កូន​របស់​នាង​ជិត ៣លាន​ដុល្លារ​អាមេរិក។

ការ​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​សឹង​មិន​គួរ​ឲ្យ​ជឿ​នេះ ក្រោយ​នាង​ផ្ដល់​កំណើត​កូន​ទី២ ​ដោយ​សារ​ទឹកកាម​បុរស​រូប​នោះ​ក្រោយ​រួម​ដំណេក​បាន​១០ដង បែរ​ជា​(កូន) មាន​សតិ​មិន​គ្រប់ ឬ​មាន​បញ្ហា​មិន​ប្រក្រតី​ដូច​ក្មេង​ដទៃ។ ក្រោយ​មក​ក៏​ស៉ើប​ដឹង​ថា​ម្ចាស់​ជំនួយ​មេជីវិត​ឈ្មោល​ដើម្បី​បង្ក​កំណើត​ជា​ជន​បោសប្រាស់​ កុហក​ពី​​សញ្ជាតិ​ពិត ប្រវត្តិ​គ្រួសារ​និង​ការ​អប់រំ។

មុន​នាង​ព្រម​ទទួល​យក​មេជីវិត​ឈ្មោល ហើយ​បន្ត​ទៅ​ដេក​ជាមួយ​បុរស​ម្ចាស់​ជំនួយ​នេះ គឺ​ដោយ​សារ​ប្ដី​របស់​នាង​អសមត្ថភាព​ផ្លូវភេទ ឬ​មាន​ជំងឺ​តំណពូជ ក្រោយ​ផ្ដល់​កំណើត​ដល់​កូន​ដំបូង​រួច ប៉ុន្តែ​អ្នក​ទាំង​២ ចង់​បាន​កូន​ម្នាក់​ទៀត។ បុរស​ជា​ប្ដី​ក៏​ព្រម​ឲ្យ​ប្រពន្ធ​ខ្លួន​ទទួល​យក​ជំនួយ​មេជីវិត (រួមដំណេក​ជាមួយ​ជនទី៣) ដើម្បី​បំពេញ​បំណង។

ការ​ចង់​បាន​កូន​មិន​លំបាក​ទេ​នៅ​ជប៉ុន​ប្រសិន​បើ​ដៃគូ​មាន​បញ្ហា​សុខភាព ឬ​អសមត្ថភាព​មិន​អាច​បង្ក​កំណើត​បាន​ព្រោះ គេ​(ជប៉ុន) មាន​បណ្ដាញ​សង្គម​បរិច្ចាគ​មេជីវិត (ញី/ឈ្មោល) ដ៏​ល្បី​នៅ​ប្រទេស​នេះ​គឺ SNS។ 

កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

ក្នុង​ពាក្យ​បណ្ដឹង​បាន​រៀបរាប់​ថា មុន​ស៊ី​ជម្រៅ​ដើម​បណ្ដឹង​ជា​ស្ត្រី​ខាង​លើ​អះអាង​ថា ដោយ​ចង់​បាន​កូន​មួយ​ទៀត ទើប​នាង​និង​ប្ដី​ព្យាយាម​ស្វែងយល់​អ្នក​ផ្ដល់​មេជីវិត(ទឹកកកាម) តាម​បណ្ដាញ​សង្គម​ដ៏​ល្បី​នៅ​ជប៉ុន​ឈ្មោះ​ថា SNS។ ប៉ុន្តែ​ការ​ដែល​ស្គាល់​បែប​អន​ឡាញ​នេះ អ្វី​ដែល​បុរស​ម្ចាស់​មេជីវិត​បញ្ជាក់​អត្តសញ្ញាណ​ថា​ខ្លួន​ជា​ជនជាតិ​ជប៉ុន បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ក្យូតូ ហើយ​នៅ​លីវ​មិន​មាន​ប្រពន្ធ ឬ​មិន​មានដៃគូ​ស្នេហា​ឡើយ។ ផ្ទុយ​ទៅ​វិញ ព័ត៌មាន​ទាំង​នោះ​បែរ​ខុស​ការ​ពិត ព្រោះ​បុរស​នោះ​ជា​ជនជាតិ​ចិន បញ្ចប់​ថ្នាក់​ឧត្តម​នៅ​ប្រទេស​ចិន ហើយ​ថែម​ទាំង​មាន​គ្រួសារ​ប្រពន្ធ​ថែមទៀត។

ក្រោយ​ព្រមព្រៀង​ទទួល​មេជីវិត​បង្ក​កំណើត​កូនទី២​តាម​បំណងប្រាថ្នា​កាល​ពី​ខែ មិថុនា ២០១៩ ក្រោយ​រួម​សង្វាស​បាន ១០ដង។ អ្វី​ដែល​ខក​ចិត្ត​បំផុត​របស់​អ្នក​ទាំង​២ គឺ​កូន​ដែល​កើត​មក​ដោយ​មេជីវិត​ បែរ​ជា​មាន​បញ្ហា​សតិ​អារម្មណ៍ ស្មារតី​មិន​ប្រក្រតី​ដូច​ក្មេង​ឯទៀត លុះ​កើត​ក្ដី​សង្ស័យ​ក៏​អ្នក​ទាំង​២សម្រេច​ស៊ើបអង្កេត​សមាសភាព​បុរស​ម្ចាស់​ជំនួយ​មេជីវិត​នោះ ទើប​ដឹង​ការ​ពិត​និង​ឈាន​ទៅ​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​បែប​នេះ។

ដោយ​ឡែក ចំពោះ​កូន​ដែល​កើត​មក​មាន​បញ្ហា​សុខភាព​នេះ ប្ដីប្រពន្ធ​រងគ្រោះ​បាន​សម្រេចចិត្ត​បោះបង់​កូន​ទៅ​មជ្ឈមណ្ឌល​ថែទាំ​ក្មេង​នៅ​ក្រុង​តូក្យូ ហើយ​ទាម​សំណង​ថ្លៃខូចខាត​និង​ជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន ១៣០លា​យ៉េន ប្រមាណ ២,៨៦​លាន​ដុល្លារ​អាមេរិក។

យោង​តាម​មេធាវី​ដោះស្រាយ​ក្ដី​នេះ​បាន​បញ្ជាក់​ថា​ នេះ​ជា​ពាក្យ​បណ្ដឹង​ដំបូង​បំផុត​ហើយ​ក្នុង​ប្រទេស​ចំពោះ​ការ​ប្ដឹងផ្ដល់​ករណី​នេះ។

គេហទំព័រ​បរិច្ចាគ​មេជីវិត​ឈ្មោល​ធំមួយ​នៅ​ជប៉ុន SNS អ្នក​ខ្លះ​ក៏​សម​បំណង ប៉ុន្តែ​អ្នក​ចូលរួម​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ tokyo-np មួយ​ចំនួន​លើក​ឡើង​ថា ព័ត៌មាន​របស់​បុរសៗ​មួយចំនួន​ដាក់​ព័ត៌មាន​ក្លែងក្លាយ​មិន​ពិត​ ក្នុង​គោលបំណង​តែ​ម្យ៉ាង​គឺ​ចង់រួម​ដំណេក​ជាមួយ​ស្រី។ ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ឲ្យ​ដឹង​ថា គេ​បង្ខំ​ខ្ញុំ​ឲ្យ​រួម​ដំណេក​យក​កូន ខ្ញុំ​ពពោះ ឆ្លង​ទន្លេ ដល់​ចុង​ក្រោយ​គេ​មិន​ទទួល​ខុសត្រូវ​ជា​ឪពុក​ក្មេង…”

ដោយ​មិន​រឹតត្បិត​ខ្លាំង​លើ​បណ្ដា​អ្នក​បរិច្ចាគ​ទឹកកាម ឬ​មេជីវិត​ឈ្មោល របាយការណ៍​ Mayumi Komia បាន​បង្ហាញ​ថា ទាំង​ករណី​បរិច្ចាគ​មេជីវិត (ញី​និង​ឈ្មោល) ក្រៅពី​ដៃគូ​ស្នេហា ឬ​ប្ដី​ប្រពន្ធ ការ​បង្ក​កំណើត​ដោយ​ភាគី​ទី៣ មាន​លើស​ ១ម៉ឺន​ករណី​ហើយ។ គណនី​ចង់​បរិច្ចាគ​មេជីវិត​ឈ្មោល​ជា​ពិសេស​កំពុង​បន្ត​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

យ៉ាង​ណា​មិញ​ រឿង​ក្ដី​ខាង​លើ​មិន​ទាន់​ដឹង​ថា​តុលាការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ។

អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mother gives up baby for adoption and sues sperm donor for $2.8m after he lied about his education, nationality, and wife – https://www.businessinsider.com/japan-mom-give-up-baby-sues-sperm-donor-for-education-and-wife-lies-2022-1

https://news.yahoo.com/mother-gives-baby-adoption-sues-174749236.html

https://biztoc.com/p/t5bweyhu

https://technewstube.com/business-insider/1433453/mother-gives-up-baby-adoption-sues-sperm-donor-2-8m-after/

https://www.tokyo-np.co.jp/article/151342

កំណែ​ប្រែបច្ចុប្បន្ន

17/01/2022

អត្ថបទ​ដោយ ជីព ចិត្ត

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្រ្តាចារ្យ ជាន សុផល

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្រីៗគួរពិនិត្យ ៥ ចំណុចនេះ ជាប្រចាំដើម្បីការពារបញ្ហារោគស្រ្តី

ពិតអត់! ស្រីៗអត់ស្លៀកខោក្នុងមានអារម្មណ៍សិចស៊ី និងផាសុកភាពជាងមុន?


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

សាស្រ្តាចារ្យ ជាន សុផល

ជំងឺកុមារ · មន្ទីរពេទ្យកុមារជាតិ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 17, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម