ឲ្យតែខែក្តៅ មិនដឹងជាខ្យល់បាត់ទៅណាអស់ទេ ហប់នុះហប់ បើដាច់ភ្លើងទៀតកាន់តែវីរវរហើយ។ គ្នាយើងភាគច្រើន ចុងសប្តាហ៍ពេលថ្ងៃមិនចង់ចេញទៅក្រៅទេ តែសម្ងំក្នុងផ្ទះ និងត្រូវការភាពស្រស់ស្រាយ ប៉ុន្តែទោះមិនដាច់ភ្លើង ដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយ អ្នកជំនាញណែនាំឲ្យយកចិត្តទុកដាក់គុណភាពខ្យល់ក្នុងផ្ទះផង។
លោក Stuart Batterman អ្នកជំនាញផ្នែកបរិស្ថានដើម្បីសុខភាព នៃសកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក លើកឡើងថា ភាគច្រើនបរិយាកាសក្នុងផ្ទះច្រើនមានធូលី ឬភាគល្អិតតូចៗ ជាបញ្ហាត្រូវយកចិត្តទុកដាក់។ គន្លឹះសំខាន់ គឺរកប្រភពបង្កឲ្យមានធូលី ឬភាគល្អិតទាំងនោះ ព្រោះធូលី ឬភាគល្អិតមានទំហំ ២,៥មិល្លីម៉ែត្រ ឬតូចជាងនេះ ត្រូវចាត់ទុកថាជាធូលីបង្កគ្រោះថ្នាក់ដល់សុខភាព អាចជ្រាបចូលជ្រៅទៅក្នុងសួត ហើយពេលខ្លះអាចឆ្លងចូលដល់សរសៃឈាមទៀតផង។
[embed-health-tool-bmr]
ជាមួយស្ថានភាពបែបនេះ អាចបង្កឲ្យមានជំងឺ ដូចជា រលាកផ្លូវដង្ហើម ជំងឺបេះដូង ពិសេស មានហានិភ័យកាន់តែខ្ពស់ ចំពោះគ្នាយើងមានបញ្ហាសួត ឬបេះដូង ជាមួយនឹងអាការៈដូចជា ក្អក ឬពិបាកដកដង្ហើម។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ