ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

កូរ៉េខាងត្បូង៖ ការរកឃើញករណី​លាប់​ជាថ្មីនៃ COVID-19 អាចមកពី​បញ្ហាឧបករណ៍​តេស្ត​

ការសិក្សា​ថ្មី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា​ករណី​ដែល​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19​ មាន​លាប់ឡើង​វិញ​ក្រោយ​ជាសះស្បើយ​អាចជា​លទ្ធផលតេស្ត​​​វិជ្ជមាន ដែល​មិ​ន​ត្រឹម​ត្រូវ។ ករណី​មាន​អ្នក​ជា​សះស្បើយ​ និង​លាប់​​វីរុស COVID-19 ជាថ្មី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភខ្លាំង និង​មាន​ផល​លំបាក​ទៅ​លើ​ការ​ដកការរឹតត្បិត​ការ​ដើរ​ហើរ​ និង​ការស្វែង​រក​លទ្ធ​ភាព​​ផលិត​វ៉ាក់សាំង។ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​លម្អិត​ ក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​បានរក​​ឃើញ​ថា​លទ្ធផល​តេស្ដ​វិជ្ជមាន​លើក​ទី២​នេះ​ អាចមានកំហុសដោយសារ​ឧបករណ៍តេស្ត​ចាប់​សំណល់​វីរុស​នៅ​ក្នុង​រាងកាយ ហើយដោយថា​សំណល់​វីរុស​គឺ​មិន​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​ទេ។ ប្រទេស​កូរ៉េ​​ប្រើប្រាស់ឧបករណ៍​​តេស្ដ RT-PCR ក្នុង​ការ​រក​ហ្សេន​វីរុស COVID-19​ ហើយ​តេស្ដ​នេះ​ដែរ​ឲ្យ​លទ្ធផល​ក្នុង​រយៈពេល​ខ្លី និង​​ច្បាស់លាស់។ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន តេស្ដ​គឺ​អាច​ចាប់​បាន​នូវ​បំណែក​ចាស់​របស់​វីរុស​ដែល​មិន​បង្ក​ការ​គំរាមកំហែង​ដល់​អ្នក​ជំងឺ​ ឬ​អ្នក​ដទៃ​ទេ។ អ្នក​ជំនាញ​ផ្នែក​បង្កើត​វ៉ាក់សាំង​នៅ​សាកលវិទ្យាល័យ Chung-Ang លោក Seol Dai-wu បាន​លើក​ឡើង​ថា​តេស្ដ​ RT-PCR នេះ​មិន​អាច​ញែក​ដាច់​រវាង​បំណែក​វីរុស​ដែល​អាច​ចម្លង និង​មិន​អាច​ចម្លង​បាន​ទេ គឺ​តេស្ដ​នេះ​ប្រើ​ដើម្បី​រក​បំណែក​វីរុស​ធម្មតា​ប៉ុណ្ណោះ។ នេះ​អាច​ជា​កំហុស​ក្នុង​ការ​តេស្ដ​ឃើញ​វិជ្ជមាន​លើក​ទី២​នៅ​លើ​អ្នក​ជំងឺ​ជា​សះស្បើយ​ពី​វីរុស COVID-19នេះ។ អាជ្ញាធរ​កំពុង​ប្រមូល​ភស្តុតាង​ដើម្បី​គាំទ្រ​លើ​ការ​សន្និដ្ឋាន​នេះ​ដោយ បាន​ធ្វើ​តេស្ដ​លើ​អ្នក​ជំងឺ​ម្ដងទៀត​ក្រោយ​ពី​អ្នក​ទាំង​នោះ​​មាន​រោគសញ្ញា​ផ្លូវដង្ហើមជាថ្មី ឬអ្នក​ដែល​ត្រូវ​ជ្រើសរើស​ដោយ​អាជ្ញាធរ។ តិចជាង​ពាក់កណ្ដាល​នៃ​អ្នក​តេស្ដ​ម្តងទៀត​កាលពី​ពាក់កណ្ដាលខែមេសាមាន​រោគសញ្ញា ប៉ុន្តែបច្ចុប្ប្នអាជ្ញាធរ​បាន​និយាយថា​រោគសញ្ញា​ទាំង​នោះ​មិន​ទំនង​ជាការ​លាប់​ឡើង​វិញ​ដោយ​វីរុស​ទេ។ អ្នកជំងឺជាសះស្បើយ និង​តេស្ដវិជ្ជមានម្ដងទៀតហាក់ដូចជាមិនចម្លងទៅកាន់អ្នក​ផ្សេង​ទៀតទេ ព្រោះថា​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​គឺ​មិន​ទាន់​រក​ឃើញ​ករណី​ដែល​អ្នក​ជំងឺ​តេស្ដ​វិជ្ជមាន​ម្ដងទៀត​បាន​ចម្លង​វីរុស​ទៅ​អ្នកផ្សេង​​ទេ។ ក្រុម​មន្ត្រីជំនាញ​​ក៏​បាន​សិក្សា​លម្អិត​ទៅ​លើ​អ្នក​ដែល​មាន​លាប់​ឡើង​វិញ​ក្រោយ​ពី​ជា​សះស្បើយដែរ ដោយ​​សិក្សា​ទៅ​លើ​វីរុស​នេះ​ថា​តើ​អាច​ចម្លង​បាន​ដែរ​ឬ​ទេ។ ក្រុម​នេះ​​បាន​បញ្ចប់​ការធ្វើតេស្ដលើវីរុស​នេះ២៩​តេស្ដ​ និង​ឃើញ​ថា​លទ្ធផល​អវិជ្ជមាន ហើយ​៧៩​ទៀត​កំពុង​ដំណើរការ។ នេះ​មាន​ន័យ​ថា​វីរុស​នៅ​ក្នុង​អ្នក​ជំងឺ​ដែលរកឃើញថា​លាប់​ឡើង​វិញ​គឺ​មាន​ភាគរយ​តិច ឬ​គ្មាន​សោះឡើយ​​ក្នុង​ការ​ចម្លងទៅ​អ្នក​ផ្សេង​។ អាជ្ញាធរកូរ៉េខាង​ត្បូង​​ក៏​បាន​កំពុង​ធ្វើ​តេស្ដ​រក​មើលវត្តមាន​អង់ទីករ​ដែល​អ្នក​ជំងឺ​បង្កើតដើម្បី​ប្រឆាំងនឹង​វីរុស​នេះ និង​កំពុងតេស្ដ និង​ត្រួតពិនិត្យ​លើ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជំងឺ​ COVID-19​ ដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ […]


ព័ត៌មាន

ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមាន​ប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19

កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ នេះ គ្រូពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញរបាយ​ការណ៍​ថា ថ្នាំ​ពង្រាវ​ឈាម​ អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ COVID -19 ដែល​មាន​សភាព​ធ្ងន់ធ្ងរឲ្យ​ឆាប់​ធូរស្រាលបាន។ ក្រុម​គ្រូពេទ្យ​​នៅ​មន្ទីរពេទ្យ Mount Sinai នៅ​ទីក្រុង​ញ៉ូយ៉ក​បាន​សិក្សាចង់ដឹង​​ថា​តើ​ថ្នាំ​ប្រឆាំង​កំណកឈាម (anticoagulants)​ ប្រភេទ​ណា​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​សម្រាប់​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 និងត្រូវប្រើ​​ក្នុង​កម្រិត​ប៉ុន្មាន។ វេជ្ជបណ្ឌិត Valentin Fuster ប្រធាន​មន្ទីរពេទ្យ Mount Sinai បាន​លើក​ឡើង​ថា​អ្នក​ជំងឺ​ដែល​ទទួល​បាន​ថ្នាំ​បង្ការ​កំណក​ឈាម​មាន​ស្ថានភាព​ប្រសើរ​ជាង​អ្នក​ជំងឺ​ដែល​មិន​ទទួល​បានថ្នាំ​នេះ។ ការ​សិក្សា​នេះ​បាន​សិក្សា​លើ​អ្នក​ជំងឺ​ជាង​២ ៧០០នាក់​ និង​ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំងនេះ​ អ្នក​ជំងឺ​មួយ​ចំនួន​ទទួល​បាន​ថ្នាំ​ប្រឆាំង​កំណក​ឈាម។ ក្រុមគ្រូពេទ្យ​បាន​សិក្សា​លម្អិត​ និង​ឃើញ​ថា​ថ្នាំ​នេះ​អាច​ជួយ​អ្នក​ជំងឺ​ដែល​កំពុងបំពាក់​ជំនួយ​អុកស៊ីសែន​ឲ្យ​ដកដង្ហើម​បានប្រសើរ។ អត្ថបទ​ពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 គ្រូពេទ្យរក​ឃើញ​ថា​អ្នកជំងឹ​បំពាក់​ម៉ាស៊ីន​បញ្ចូលអុកស៊ីសែន​​ដែល​ប្រើ​ថ្នាំ​ពង្រាវ​ឈាម​មាន​អត្រា​ស្លាប់​តែ២៩% បើ​ប្រៀប​ធៀប​នឹង​អ្នក​ជំងឺ​បំពាក់​ម៉ាស៊ីន​បញ្ចូល​អុកស៊ីសែនដូចគ្នា​​ ហើយ​​មិន​បានប្រើ​ថ្នាំ​ពង្រាវ​ឈាមដែល​​មាន​អត្រាស្លាប់​រហូត​ដល់​ ៦៣%។ នេះ​បាន​បង្ហាញ​ថា​ថ្នាំ​ប្រឆាំង​កំណក​ឈាម ឬថ្នាំ​ពង្រាវ​ឈាមនេះ ​អាច​ជួយ​សម្រាល​ស្ថានភាព​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ដែល​កំពុងសម្រាក​នៅ​មន្ទីរពេទ្យបាន។ ដោយឡែក​ក្រុម​គ្រូពេទ្យ​មិន​បាន​ឃើញ​ថា​អ្នក​ជំងឺ​ប្រើ​ប្រាស់​ថ្នាំ​ពង្រាវ​ឈាម​មាន​បញ្ហា​ហូរ​ឈាម​ទេ​ ដែលបញ្ហាហូរ​ឈាម​​នេះ​ជា​ហានិភ័យ​មួយ​នៅ​ពេល​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទនេះ។ ម៉្យាងទៀត​ដោយ​អ្នក​ជំងឺ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ពង្រាវឈាម​ប្រភេទ​ផ្សេង​គ្នា និង​ក្នុង​កម្រិត​ផ្សេង​គ្នាដែរ​ ដូចនេះត្រូវមានការ​សិក្សា​លម្អិត​បន្ថែម​ដើម្បី​ដឹង​ពី​កម្រិត​ថ្នាំ​ និង​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។ បញ្ហា​កំណក​ឈាម​ជា​កត្តា​ចម្បង​មួយ​ដែល​បង្ក​ឲ្យ​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ស្លាប់។ បញ្ហា​កំណក​ឈាម​នេះ​ចាប់ផ្តើម​នៅក្នុង​សួត និង​បន្ត​ទៅ​សរីរាង្គ​ផ្សេង​ទៀត​ដូចជា​តម្រង​នោម បេះដូង និង​ចុងក្រោយ​គឺ​ខួរក្បាល។ វេជ្ជបណ្ឌិត Fuster ក៏​មាន​បំណង​​សិក្សា​ដែរថា​តើ​ថ្នាំ​ពង្រាវឈាម​អាច​ជួយ​អ្នក​ជំងឺ​ដែល​មិន​សម្រាក​នៅ​មន្ទីរពេទ្យ​ដែរ​ឬទេ ព្រោះ​តែ​មានការ​កើន​ឡើង​ចំនួន​អ្នក​ជំងឺ​ក្រោម​អាយុ​៥០ឆ្នាំ​មាន​ជំងឺ​គ្រោះ​ថ្នាក់​​សរសៃ​ឈាម​ក្នុង​ខួរក្បាល (Stroke)។ ភាគច្រើន​អ្នក​ជំងឺ​ទាំង​នេះ​បាន​រក​ឃើញ​ថា​ឆ្លង​វីរុស […]


ព័ត៌មាន

ជាង ២០ ថ្ងៃមកហើយកម្ពុជាពុំទាន់រកឃើញអ្នកផ្ទុក COVID-19 ថ្មីបន្ថែម

នេះជាថ្ងៃទី ២៥ ហើយដែលកម្ពុជាគ្មានឆ្លង COVID-19 ថ្មីបន្ថែមទៀត ហើយព្រឹកនេះក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា គ្មានអ្នកឆ្លង និងអ្នកជាសះស្បើយថ្មីបន្ថែមទៀត ធ្វើឲ្យតួលេខគ្មានការប្រែប្រួល។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ០៥ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២០នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​មាន​ស្ត្រី​ ១ នាក់ និង​បុរស ១ នាក់​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ

ក្នុង​ស្ថានការណ៍ COVID-19 នេះ មនុស្ស​ភាគច្រើន​ជួប​ប្រទះ​បញ្ហា​ដៃ​ស្ងួត របក ព្រោះ​លាង​សម្អាត​ជាមួយ​អាល់កុល ជែល ឬ​សាប៊ូ​ច្រើន​ពេក។ ថ្លែង​ក្នុងសន្និសីទកាសែត ស្តីពី បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជំងឺ COVID-19 នៅ​កម្ពុជា ​ម្សិលមិញនេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល បាន​បង្ហាញ​តិចនិក​មួយ​ចំនួន​ដូច​ខាងក្រោម។ ១- ចាក់​អាល់កុល ឬ​ជែល​បរិមាណ​ល្មម ប្រសិនបើ​យើង​ចាក់ ឬ​ច្របាច់​អាល់កុល ជែល ច្រើន​ហួស​ហេតុ​ពី​តម្រូវ​ការ នោះ​គឺជា​មូលហេតុ​នាំឲ្យ​ដៃ​ឆាប់​របក ឬ​ស្ងួត ប្រេះ ជាដើម។ បើ​ប្រអប់​ដៃ​តូច​ល្មម ហើយ​ចាក់​បរិមាណ​សារធាតុ​សម្លាប់​មេរោគ​ទាំង​នោះ​ចាល់ ឬ​សល់​យូរ ទើប​បណ្ដាលឲ្យ​ឆាប់​ស្ងួត​គ្មាន​សំណើម។ ដើម្បី​សម្លាប់​មេរោគ​យើង​ត្រូវ​លាង​ចាប់ពី ២០-៤០ វិនាទី ហើយ​ដុស​ឲ្យ​សព្វ​គន្លាក់​ម្រាម​ដៃ ក្រចក និង​ក​ដៃ។ ២- លាង​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​វិញ សម្រាប់​អាល់កុល ជែល គួរតែ​ប្រើ​សម្រាប់​ចេញ​ទៅ​ក្រៅ​ផ្ទះ​គ្មាន​ទឹក និង​សាប៊ូ ដូចនេះ​ពេល​នៅ​ផ្ទះ​គួរតែ​លាង​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​វិញ ទើប​ដៃ​មិន​សូវ​ស្ងួត ឬ​របក។ ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ត្រូវ​ការ​រយៈពេល​ពី ៤០ វិនាទី​ទៅ ១:២០ នាទី ទើប​សម្លាប់​មេរោគ […]


ព័ត៌មាន

ពេលចូលក្នុងខ្លួន COVID-19 មានលទ្ធភាពទប់ស្កាត់ការបញ្ជូន​ព័ត៌មានពីកោសិកាទៅ​កាន់​ប្រ​ព័ន្ធភាពស៊ាំ

នៅ​លើ​ពិភព​លោក​​មក​ទល់​ពេល​នេះ វីរុស​ផ្លូវ​ដង្ហើម​ COVID-19 នៅ​តែ​យាយី​​លើ​មនុស្ស​ពុំ​ទាន់​ស្រាក​ស្រាន្ត​ ពោល​គឺ​មាន​​ជាង​​៣​លាន​ករណី​ហើយ ដែល​បាន​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម នេះ​ ចំណែក​ករណី​មនុស្ស​ស្លាប់​គឺ​មាន​ជាង​ ២​សែន​នាក់ នេះ​បើ​​ផ្អែក​តាម​ទិន្នន័យ​ពី World Ometers។ ជា​មួយ​​បញ្ហា​​ដ៏​ធំ​នេះ វិធាន​ការ​​​​​ជា​ច្រើន​ក៏​នៅ​តែ​បន្ត​ជាប់ ដើម្បី​ទប់​ស្កាត់ការរាលដាល​។ ដោយ​ឡែក វិធាន​ការ​រំលឹក​ដល់​ប្រជាពល​រដ្ឋ​ ឱ្យ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​​ជា​មួយ​វីរុស​នេះ ​នៅ​តែ​ជា​​អាទិភាព​សំខាន់​មួយ។ ​​ជា​ហេតុ​ផល​មួយ​ ដែល​​អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ ដើម្បី​​​ឱ្យ​ប្រជាពល​រដ្ឋ​គ្រប់​រូប ប្រុង​ប្រយ័ត្ន​នឹង​ការពារ​ខ្លួន​ជា​និច្ច​នោះ​គឺ ការ​ជ្រៀត​ចូល​នៃ​វីរុស​ខាង​លើ ដែល​ពួក​​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​បាន​​ពន្យល់​ដូច​ខាង​ក្រោម​៖ អត្ថបទ​ពាក់ព័ន្ធ៖  នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា នៅ​ពេល​ដែល​វីរុស​នេះ​ជ្រៀត​ចូល​ក្នុង​រាង​កាយ តាម​រយៈ​​​​សេរីរាង្គ​របស់​​មនុស្ស​ មាន​ដូច​ជា ភ្នែក ច្រមុះ មាត់ នោះ​​​កោសិកា​ប្រូតេអ៊ីន​របស់ COVID-19 ដែល​ស្ថិត​នៅលើ​ស្រទាប់​ខាងក្រៅ (Spike Proteins) នឹង​ភ្ជាប់​ទៅ​នឹង​រេសេបទ័រ​ឈ្មោះ​ថា ACE-2 ហើយ​រេសបទ័រ​នេះ​ ហើយ​ ដែល​ជា​ច្រក​ផ្លូវ​ វីរុស​អាច​ជ្រៀត​ចូល​ចរន្ត​ឈាម និង​កោសិកា​ផ្សេង​ៗ និង​បង្កើត​ខ្លួន​វីរុស​​នេះ​​ពេញ​ក្នុង​​រាង​កាយ និង​សេរីរាង្គ​មួយ​ចំនួន​ ដោយ​ការ​ចម្លង​ខ្លួន​វា នឹង​ធ្វើ​ឱ្យ​ចេញ​អាការៈ​ដំបូង​ៗ ដូច​ជា​ពិបាក​ដក​ដង្ហើម ឬ​ក្អក​ជា​ដើម។ អត្ថបទ​ពាក់ព័ន្ធ៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លង COVID-19 វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់​បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​វីរុស​ផ្លូវ​ដង្ហើម​នេះ​​អាច​គេច​ពី​ការ​ចាប់​ដឹង​ភ្លាម​ៗ​នៃ​កោសិកា​ការពារ​ក្នុង​​រាង​កាយ​យើង […]


ព័ត៌មាន

ព្រឹកនេះតួលេខអ្នកឆ្លង COVID-19 នៅកម្ពុជាគ្មានភាពប្រែប្រួល

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ព្រឹក​នេះ​មិន​មាន​ករណី​ឆ្លង COVID-19 ថ្មី​ទៀត​នោះ​ទេ ហើយ​អ្នក​ជា​សះស្បើយ​វិញក៏គ្មានភាពប្រែប្រួលដែរ។ ទោះជាយ៉ាងណា​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃក្រសួង​សុខាភិបាល សំណូមពរ​ឲ្យ​ពលរដ្ឋ​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ​ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​ មិន​ចេញ​ក្រៅ​ផ្ទះបេី​មិន​ចាំបាច់​ ព្រោះ​ប្រទេស​ជិត​ខាង​យេីង និង​ពិភពលោក​កំពុងបន្ត​រាត​ត្បាត​ជំងឺ COVID-19 ខ្លាំងក្លា​​នៅ​ឡេីយ​ ។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ០៣ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២០នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​មាន​ស្រ្តី​ ១ នាក់ និង​បុរស ១ នាក់​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

សាច់មាន់កសិកម្មប្រើថ្នាំផ្សះលើសកម្រិត ប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ (វីដេអូ)

មាន់​ត្រូវ​គេ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដោយ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺ ជួយ​ឲ្យលូត​លាស់​លឿន បង្ក​ក្តី​បារម្ភ​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ពេល​ញ៉ាំ​សាច់​មាន់​ចាក់​ថ្នាំ​ទាំង​នេះ។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពេល​យើង​ញ៉ាំ​សាច់​មាន់​ដែល​ចាក់​ថ្នាំ​ផ្សះ​លើស​កម្រិត។ អត្ថបទពាក់ព័ន្ធ: ​អ្នក​មាន​កូលេស្តេរ៉ូលខ្ពស់គួរទទួលទានប្រភេទ​សាច់​ទាំងនេះ ពិត​អត់ ញ៉ាំ​​សាច់​​ច្រើន នឹងបាន​កូន​​ប្រុស? ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ ក្រៅពីហាត់ប្រាណ អាហារប៉ុន្មានប្រភេទ​​នេះ ល្អសម្រាប់​ស្រីៗ​ ចង់​បានត្រគាក​មូល​ក្លុំ អាហារទាំងនេះ អ្នកឈឺក្រពះគួរតម បើមិនចង់ប៉ះពាល់កាន់តែខ្លាំង ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ប្រយ័ត្ន​ផង អាច​កើត​ជំងឺ​ច្រើន​មុខ​ណាស់ សាច់​ឆ្ងាញ់ តែបើញ៉ាំច្រើន​ហួស​កម្រិត ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ ទាំងនេះសុទ្ធតែអាហារ និង​ភេសជ្ជៈជួយសុខភាព តែបើញ៉ាំច្រើនពេកបែរជាមិនល្អទៅវិញ


ព័ត៌មាន

ស្ថានភាព COVID-19 នៅកម្ពុជាព្រឹកនេះ គ្មានការប្រែប្រួល

រយៈពេល ២០ ថ្ងៃ​មកហើយ ដែលក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា កម្ពុជា​រក​មិន​ឃើញ​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​នោះ​ទេ ហើយនៅព្រឹកនេះស្ថានការណ៍គ្មានភាពប្រែប្រួលទេ គឺគ្មានអ្នកផ្ទុក​ថែម ឬជាសះស្បើយថ្មីទៀតឡើយ។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ៣០ ខែ​មេសា​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២ នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១១៩នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៣ នាក់​ប៉ុណ្ណោះនៅស្រ្តី ១ នាក់ និងបុរស ២ នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

មានអ្នកសម្រុកទៅធ្វើប័ណ្ណបើកបរកកកុញពេក ក្រសួងសំណូមពររឿងទាំងនេះ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សំណូមពរ​យ៉ាង​ទទូច ចំពោះ​ប្រជាពលរដ្ឋ​ដែល​នាំគ្នាសម្រុក​ទៅ​ធ្វើ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ីអន​ទី​១ និង​២ មេត្តា​រក្សា​គម្លាត និង​គោលការណ៍​អនាម័យ​តាម​ការ​ណែនាំ ដើម្បី​ការពារ​ការ​រីក​រាល​ដាល​ជំងឺ COVID-19 ទាំង​អស់​គ្នា។ ក្នុង​នោះ​ដែរក្រសួងបាន​ស្នើ​សុំ​ការ​សហការ​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ធ្វើ​តាម​ការណែនាំ ដែល​មាន​ការ​សម្របសម្រួល​របស់​មន្ត្រី​ផ្ទាល់​ពេល​ទៅ​ទទួល​សេវា​ប័ណ្ណ​បើកបរ និង​បន្ត​រក្សា​ភ្ជាប់​គោល​ការណ៍​អនាម័យ​ពាក់​ម៉ាស នៅ​ឆ្ងាយ​ពី​គ្នា ១ ម៉ែត្រ​កន្លះ លាង​សម្អាត​ដៃ​ជា​មួយ​ទឹក​អាល់កុល ឬ​ជេល​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ថ្នាំ Remdesivir ទទួលបានជោគជ័យក្នុងការព្យាបាលសាកល្បងលើអ្នកជំងឺ COVID-19

ថ្នាំ​ Remdesivir បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ព្យាបាល​សាកល្បងលើ​​អ្នក​ជំងឺ COVID-19​ ដោយ​ថាអ្នកជំងឺប្រើប្រាស់​ថ្នាំ​នេះ​ជា​សះស្បើយ​លឿន​ជាង​អ្នកជំងឺ​ដែល​ប្រើថ្នាំ Placebo (ថ្នាំ​ដែល​គេ​យក​មក​សិក្សា​ធ្វើ​តេស្ត​លើ​មនុស្ស​ដែល​គ្មាន​សកម្មភាព​ព្យាបាល​)។ វិទ្យាស្ថាន​​សុខាភិបាលជាតិ​សហរដ្ឋ​អាមេរិក​បាន​ចេញ​ទិន្នន័យ​នៃ​ការសិក្សា​លើក​ដំបូង​កាល​ពីថ្ងៃ​ទី២៩ ខែមេសា​នេះ​ដែល​មាន​អ្នក​ជំងឺ​ជាង​១ ០០០នាក់​សម្រាក​នៅ​មន្ទីរពេទ្យ​ចូលរួម។ អ្នក​ជំងឺ​មួយ​ចំនួន​ទទួល​បាន​ថ្នាំ​ប្រឆាំង​វីរុស Remdesivir របស់​ក្រុមហ៊ុន Gilead និង​អ្នក​ជំងឺ​ផ្សេងទៀត​ទទួលបាន​ថ្នាំ Placebo។ ការសិក្សា​នេះ​រក​ឃើញ​ថា​អ្នក​ជំងឺ​ដែល​ទទួលបាន​ថ្នាំ remdesivir ជាសះស្បើយ​លឿន​ជាង​ក្រុម​អ្នកជំងឺ​ទទួលបាន​ Placebo ៣១%។ ជាទូទៅ​អ្នក​ជំងឺ​ប្រើ​ថ្នាំ remdesivir ជាសះ​ស្បើយ​ក្នុង​រយៈពេល​១១​ថ្ងៃ ខណៈដែល​អ្នក​ជំងឺ​ទទួល​បាន​ថ្នាំ Placebo ត្រូវ​ការ​រយៈពេល​១៥​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​ជំងឺ​ទទួល​បាន​ថ្នាំ remdesivir មាន​អ្នក​ស្លាប់​៨% បើប្រៀប​ធៀប​នឹង​ក្រុម​អ្នក​ជំងឺ​ទទួល​បាន​ថ្នាំ Placebo មាន​១១,៦%។ ដោយឡែក​នៅ​ប្រទេស​ចិន​ក៏​បាន​ធ្វើ​ការ​ព្យាបាល​សាកល្បង​លើ​ថ្នាំ​នេះ​ដែរ ប៉ុន្តែ​មិន​បាន​ទទួល​លទ្ធផល​អ្វី​សម្រាប់​ថ្នាំ​ remdesivir ទេ។ ការសិក្សា​នេះ​ដែរ​បាន​បញ្ឈប់​ដោយ​សារ​អ្នក​ជំងឺ COVID-19 ចុះឈ្មោះ​ចូល​រួម​ការ​សិក្សា​នេះ​មិន​គ្រប់គ្រាន់​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន។ ក្រៅពីនេះ ការ​សិក្សា​ជាច្រើន​ក៏​បាន​រក​ឃើញ​ថា​ថ្នាំ remdesivir អាច​សម្រាល​រោគសញ្ញា​របស់​វីរុស COVID-19 បាន​រួមមាន​គ្រុនក្ដៅ និង​ពិបាក​ដកដង្ហើម​ផង​ដែរ​​។  អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិន​ត្រៀម​ធ្វើ​តេស្តថ្នាំ Remdesivir លើ​មនុស្ស ​ប្រឆាំងវីរុសកូរ៉ូណាថ្មី ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា ការ​ព្យាបាល​សាកល្បង អ្នកជំងឺវីរុស COVID-19 ជាសះស្បើយលឿនប្រើថ្នាំ Remdesivir ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ