ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

គ្រូពេទ្យអង់គ្លេសព្រមានថាវីរុស COVID-19 អាចបង្កជំងឺរលាកប្រភេទ​កម្រលើកុមារ

ក្រុមគ្រូពេទ្យ​នៅ​ប្រទេស​អង់គ្លេស​បាន​ព្រមាន​ថា​វីរុស COVID-19 អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​រលាកប្រភេទ​កម្រ​មក​លើ​កុមារ​ តែវេជ្ជបណ្ឌិត​ខ្លះទៀតថា​នេះជា​ការ​សន្និដ្ឋាន​លឿន​ពេក និង​ត្រូវការ​ទិន្ន័យ​បន្ថែម​។ ទោះបីមានការព្រមានបែបនេះក្ដី អ្នក​ជំនាញ​សង្កត់​ធ្ងន់​ថា​ជំងឺ​ធ្ងន់ធ្ងរ​កើត​លើ​កុមារ​ដោយ​វីរុស COVID-19 នេះ​គឺ​​កម្រ​នឹង​កើត​មានណាស់។ ក្រុមគ្រូពេទ្យ​បាន​ព្រមាន​កាល​ពី​ចុង​សប្តាហ៍​មុន នៅ​ពេល​ដែល​ National Health Service របស់​ប្រទេស​អង់គ្លេស​បាន​ដាស់តឿន​ដល់​គ្រូពេទ្យ​អំពី​កុមារ​ដែល​មាន​ជំងឺ​រលាក​សរីរាង្គ​ច្រើន និង​ត្រូវ​ការ​ការ​សង្គ្រោះបន្ទាន់។ កុមារ​មួយ​ចំនួន​ក្នុង​ករណី​ជំងឺ​រលាក​សរីរាង្គ​ច្រើន​នេះ​តេស្ដ​វិជ្ជមាន​វីរុស COVID-19 និង​មួយ​ចំនួន​ទៀត​មិន​មាន​ឆ្លង​វីរុស COVID -19 ទេ។ ករណី​កុមារ​ឆ្លង​ជំងឺ​រលាក​នេះ​មាន​រោគសញ្ញា​ស្រដៀង​នឹង​ករណី​កម្រ​ពីរ។ មួយ​គឺ​ toxic shock syndrome ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត និង​បង្ក​ដោយ​ជាតិពុល​ដែលផលិត​ដោយ​បាក់តេរី​មួយ​ប្រភេទ។ មួយ​ទៀត​គឺ​ជំងឺ Kawasaki ជា​ជំងឺ​កើត​លើ​កុមារ​បង្ក​ឲ្យ​មាន​ការ​រលាក​សរសៃឈាម និង​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បង្ក​ការ​ខូចខាត​ដល់​បេះដូង​ទៀត​ផង។ នៅ​ប្រទេស​អង់គ្លេសកុមារ​ដែលមានជំងឺរលាក​​មាន​រោគសញ្ញា​គ្រុនក្ដៅ ការ​ឈឺពោះ​ធ្ងន់ធ្ងរ ​កន្ទួលក្រហម​លើ​ស្បែក និង​សញ្ញា​សម្គាល់​ការ​រលាក​ធ្ងន់ធ្ងរ​ក្នុង​ឈាម។ កុមារ​មួយ​ចំនួន​ក្នុង​ករណី​នេះក៏​ត្រូវ​ការ​ការព្យាបាល​សម្រាប់​ការ​រលាក​បេះដូង​ដែរ។ គិត​មក​ដល់​ពេល​នេះ នៅ​ប្រទេស​អង់គ្លេស​មាន​កុមារ​១២​នាក់​មាន​កើត​ជំងឺ​រលាក​ដ៏​កម្រ​នេះ។ ករណី​ស្រដៀង​នេះ​ដែរ​ក៏​មាន​នៅ​ប្រទេស​អេស្ប៉ាញ ​អ៊ីតាលី​ និង​សហរដ្ឋអាមេរិក។ គ្រូពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ក្នុង Pediatrics ពី​ទារក​អាយុ​៦ខែ​ដែល​មាន​ជំងឺ​ Kawasaki និងតេស្ដវិជ្ជមាន​វីរុស COVID-19។ វេជ្ជបណ្ឌិត Courtney Gidengil អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​នៅ​ទីក្រុង Boston បាន​លើក​ឡើង​ថា​ទំនាក់ទំនង​រវាង​ជំងឺ Kawasaki និង​វីរុស COVID-19 […]


ព័ត៌មាន

មេរោគ​ស្វាយមាន​ហ្សែនពិសេស​មួយ អាចសម្ងំ​ក្នុង​ខ្លួនមនុស្ស​​បាន​រាប់​​ឆ្នាំ

​ជំងឺ​ស្វាយ ដែល​បង្ក​ដោយ​មេរោគ Treponema pallidum គឺ​ជា​មូលហេតុ​សម្លាប់​គភ៌ និង​ទារក​រាប់​សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ នាំ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ព្យាយាម​ស្រាវជ្រាវ​កាន់​តែ​ស៊ី​ជម្រៅ​ពី​មូល​ហេតុ​ជំងឺ​នេះ អាច​សម្ងំ​ក្នុង​ខ្លួន​យើង​បាន​យូររហូតរាប់​ឆ្នាំ ហើយ​អាច​ឆ្លង​ជាច្រើន​ដង​ថែម​ទៀត។ ការ​ស្រាវជ្រាវ​នៅ​ឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ​វ៉ាស៊ីនតោន (UW Medicine)  សហរដ្ឋ​អាមេរិក ចេញផ្សាយ​កាលពីថ្ងៃទី២៤ ខែមេសា បាន​បង្ហាញ​ថា​ពពួក​បាក់តេរី​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ស្វាយ គឺបាតេរី Treponema pallidum ដោយ​បាក់​តេរីនេះ ទំនង​ជា​ប្រើ​ហ្សែន​មួយ ដើម្បី​គេច​ផុត​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង។ របក​គំហើញ​នេះ អាច​ជួយ​ពន្យល់​វិធីដែល​មេរោគ​អាច​លាក់​ខ្លួន​នៅ​ក្នុងខ្លួន​យើង​បាន​ច្រើន​ទសវត្ស ហើយ​អាច​មាន​លទ្ធភាព​គេច​ចេញ​ពី​ការ​ប៉ុន​ប៉ង​សម្លាប់​ដោយ​ប្រព័ន្ធភាព​ស៊ាំ​យើង​បាន។ ទោះ​បី​ជា​មេ​រោគ​ស្វាយ អាច​ព្យាបាល​យ៉ាង​ងាយ ​ដោយ​គ្រាន់​តែ​​ប្រើ​ថ្នាំ​ប៉េនីស៊ីលីន​ក៏​ពិត​មែន ប៉ុន្តែ​អត្រា​ឆ្លង​ដ៏​ខ្ពស់​នៅ​តែ​កើត​មាន​ជុំ​វិញ​ពិភពលោក ខណៈ​សហរដ្ឋអាមេរិក មាន​ចំនួន​ករណី​ជំងឺ​នេះ កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល ២ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​គិត​ត្រឹម​ឆ្នាំ​ ២០១៨ ​អ្នក​កើត​ជំងឺ​ស្វាយ​កើន​ឡើង​ដល់​ជាង ១១៥ពាន់​នាក់ (ករណី​ឆ្លង​ថ្មី)  ខណៈ​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ ​នៅ​ទូទាំង​ពិភពលោក គឺ​មាន​ដល់​ទៅជាង ៦ លាន​ករណី។ ការ​ឆ្លង​មេរោគ Treponema pallidum (មេរោគ​ស្វាយ) ជា​ឃាតក​លាក់មុខ ដែល​សម្លាប់​គភ៌​ក្នុង​ផ្ទៃ និង​ទារក​ទើប​នឹង​កើត​ប្រមាណ ៣​សែន​នាក់ ជា​រៀង​រាល់​ឆ្នាំ។ អត្ថបទ​ពាក់​ព័ន្ធ៖ អ្វីជាជំងឺស្វាយ ឆ្លងតាមណា រោគសញ្ញាម៉េច ធ្ងន់ធ្ងរប៉ុនណា? ទោះ​យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ […]


ព័ត៌មាន

រដ្ឋាភិបាលសម្រេចឲ្យពលករនិងអ្នកទោសខ្មែរនៅម៉ាឡេស៊ីត្រលប់មកកម្ពុជា តែត្រូវតេស្តសុខភាពសិន

រដ្ឋាភិបាលកម្ពុជា​បាន​សម្រេច​ឲ្យ​ពលករ និង​អ្នក​ទោស​ខ្មែរ​នៅ​ម៉ាឡេស៊ី​ជាង​២០០នាក់​ត្រលប់​មក​កាន់​មាតុ​ប្រភទេស​វិញ តែ​ត្រូវ​ទុក​ពេល​ឲ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើ​តេស្ត​សុខភាព​សិន ដើម្បី​បញ្ជាក់​ថា គ្មាន​វិជ្ជមាន COVID-19។ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះសារ​នៅ​បណ្តាញ​សង្គម​នា​ល្ងាច​នេះ​ថា "រដ្ឋាភិបាល​កម្ពុជា សូម​អរគុណ​កូន​ក្មួយ​ពលករ​ជាង២០០នាក់ ដែល​ក្នុង​នោះ​ក៏​មាន​កូន​ក្មួយ​អ្នកទោស​ចំនួន ៧៣​នាក់​ផង​ដែរ ដែល​ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​កម្ពុជា​វិញ កាល​ពី​ពេល​ថ្មីៗ ក្នុង​ពេល​ដែល​ប្រទេស​យើង​កំពុង​ដាក់​បម្រាម​តឹងរឹង​ក្នុង​ការ​ធ្វើ​ដំណើរ"។ ក្នុងសារ​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិន​បើ​ពលករ និង​អ្នក​ទោស​ខ្មែរ​ទាំង​នោះ​គ្មាន​ឆ្លង COVID-19 ទេ គឺ​អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ។ ផ្ទុយ​ទៅ​វិញ​បើ​ខាង​ម៉ាឡេស៊ី​ពិនិត្យ​ឃើញ​មាន COVID-19 គឺ​ត្រូវ​នៅ​ព្យាបាល​នៅ​ទីនោះ​សិន​រហូត​ជា​សះស្បើយ ទើប​អនុញ្ញាត​ឲ្យ​ត្រលប់​មក​កម្ពុជា​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

គ្មានករណីឆ្លង COVID-19 ថ្មី២សប្តាហ៍ហើយ ពេលណាកម្ពុជាអាចដំណើរការអ្វីៗបានដូចធម្មតា?

រយៈពេល​២​សប្តាហ៍​មក​ហើយ ប្រទេស​យើង​មិន​មាន​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​នោះ​ទេ បែប​នេះ​ហើយ​ចម្ងល់​របស់​ពលរដ្ឋ​លើក​ឡើង​ថា ពេល​ណា​កម្ពុជា​អាច​ដំណើរ​ការ​អ្វីៗ​មក​វិញ​ដូច​ធម្មតា? លោក​ស្រី​វេជ្ជបណ្ឌិត Li Alian ប្រធាន​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ បកស្រាយចម្ងល់ខាងលើ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ស្ថានភាព COVID-19 នៅ​ព្រឹក​មិញ​នេះ​ថា បញ្ហា​នេះ យើង​ត្រូវ​ធ្វើការ​សម្រេច​ជាដំ​ណាក់កាលៗ ដោយ​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ចំនួន​៦​ខាងក្រោម​នេះ។ លក្ខខណ្ឌទី១៖ ការ​គ្រប់​គ្រង​ស្ថានការណ៍​បាន លក្ខខណ្ឌទទី២​៖ ត្រូវ​មានប្រព័ន្ធ​សុខាភិបាល​រុករក ចាប់​ឲ្យ​បាន​ករណី​សង្ស័យ​ឆ្លង COVID-19 រួច​ធ្វើ​តេស្ត ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ហើយ​តាម​រក​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ COVID-19។ លក្ខខណ្ឌទី៣៖ ត្រូវ​មាន​ប្រព័ន្ធ​កាត់​បន្ថយ​ការ​រីករាល​ដាល COVID-19។ លក្ខខណ្ឌទី៤៖ តាម​សាលារៀន ឬ​គ្រឹះស្ថាន​ផ្សេងៗត្រូវ​មាន​ផែនការ​ច្បាស់​លាស់​ក្នុង​ទប់ស្កាត់​ការ​រីករាល​ដាល COVID-19 បើ​កន្លែង​ទាំង​នោះ​ចាប់​ដំណើរ​ការ​ឡើង​វិញ។ លក្ខខណ្ឌទី៥៖ មាន​ប្រព័ន្ធ​កាត់​បន្ថយ ចំពោះ​ករណី​នាំ​ចូល​ការ​ឆ្លង COVID-19 ពី​ខាង​ក្រៅ​មក។ លក្ខខណ្ឌទី៦៖ សហគមន៍​ត្រូវ​ទទួល​ព័ត៌មាន​ឲ្យ​បាន​ពេញ​លេញ និង​ចូលរួម​ឲ្យ​បាន​គ្រប់ៗ​គ្នា។ លោកស្រី​វេជ្ជបណ្ឌិត​តំណាង​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​សង្កត់​ធ្ងន់​ថា អ្វីៗ​អាច​នឹង​ត្រលប់​មក​ធម្មតា​វិញ តែ​ស្ថិត​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ខ្លាំង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ការសិក្សា៖ ថ្នាំពិសោធលើមហារីក អាចមានលទ្ធភាពទប់ស្កាត់ការឆ្លង COVID-19

ក្រុម​អ្នក​ស្រាវជ្រាវ​​​ផ្នែកវិទ្យាសាស្រ្ត​​ ថ្មី​ៗ​នេះ​ បាន​អះ​អាង​ថា ថ្នាំ​ពិសោធ​ទៅ​លើ​ជំងឺ​មហារីក​ ​អាច​​នឹង​មាន​លទ្ធភាព​​​​ជួយ​ទប់​ស្កាត់​​ ការពារ​មនុស្ស​ពី​ការ​ឆ្លង​ វីរុស​ផ្លូវ​ដង្ហើម​ថ្មី​ COVID-19 បាន​​។ សារព័ត៌មាន​អង់គ្លេស​ Daily Mail បាន​ផ្សាយកាលពី​ថ្ងៃទី​២៣ ខែមេសា ថា​ថ្នាំ​ពិសោធ​មហារីក​ខាង​លើ​​ មាន​ឈ្មោះ​ថា “Aptamer” ដែល​ជា​បន្ទះ​​សំយោគ DNA ដោយ​ភ្ជាប់​ជា​មួយ​ប្រូតេអ៊ីន​ឈ្មោះ Nucleolin។ ក្នុង​ការ​សិក្សា​មុន​ៗ បាន​បង្ហាញ​ថា ថ្នាំ​ពិសោធ​ខាង​លើ​ អាច​បង្ការ​ពី​ជំងឺ​មហារីក​ផ្សេង​ៗ តាម​រយៈ​​ការ​ចាក់​ថ្នាំ​នេះ រួច​ថ្នាំ​នេះ​បាន​បញ្ចេញ​ប្រសិទ្ធិភាព​​ដោយ​​ការ​​រា​រាំង កោសិកា​មហារីក​មិន​ឱ្យ​ចម្លង​ខ្លួន និង​រាល​ដាល​ដល់​កោសិកា​ផ្សេង​ៗ។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តរកឃើញ​ពន្លឺថ្មី អាចវិនិច្ឆ័យនិង​ព្យាបាលជំងឺមហារីកបានលឿន ចិន​​បង្កើតឧបករណ៍​តេស្ត​​រកមើល​​មហារីកជំនាន់​ថ្មី​​បាន​សម្រេច ការ​ស្រាវជ្រាវ​ខាង​លើ​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​នៃ​សាកលវិទ្យាល័យ Louisville សហរដ្ឋអាមេរិក​ ដោយ​អះ​អាង​ថា​បច្ចេក​ទេស​នេះ បាន​ពិសោធ​ជោគ​ជ័យ​ទៅ​លើ​កោសិកា​​គំរូ និង​បាន​តេស្ត​សាក​ល្បង​មនុស្ស​ក្នុង​ទ្រង់​ទ្រាយ​តូច។ ដោយ​ឡែក នីតិវិធី​នឹង​ត្រូវ​ការ​រយៈ​ពេល​យូរ​ផង​ដែរ ដើម្បី​សិក្សា​​ពី​សុវត្ថិភាព​​១០០% មុន​នឹង​​តេស្ត​សាក​ល្បង​លើ​មនុស្សក្នុង​ទ្រង់ទ្រាយធំ​។ ទោះ​ជា​យ៉ាង​ណា លោក​ស្រី​វេជ្ជបណ្ឌិត​ Paula Bates ជា​សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​ឱ្យ​ដឹង​​តាម​​រយៈ​សារព័ត៌មាន​ថា នីតិវិធី​ខាង​លើ​ពិត​ជា​ត្រូវ​ការ​រយៈ​ពេល​យូរ រាប់​ឆ្នាំ​ដើម្បី​ពិសោធ​ មុន​នឹង​សាក​​ល្បង​លើ​មនុស្ស ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ ពិសេស​ករណី​ COVID-19 ដើម្បី​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស ការ​សាក​ល្បង​​អាច​នឹង​ធ្វើ​ឡើង។ អត្ថបទពាក់ព័ន្ធ៖ អាមេរិកផ្អាកផ្ដល់​ថវិកាដល់WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា សម្រាប់​នីតិវិធី​ខាង​លើ​ត្រូវ​បាន​ដាក់​ស្នើ​ទៅ​ រដ្ឋបាល​ចំណី​អាហារ […]


ព័ត៌មាន

ការសិក្សាថ្មីពីសត្វប្រចៀវ ឃើញមានវីរុស​៦​ប្រភេទថ្មី តែពុំទាន់ដឹងពីឥទ្ធិពលបង្កជំងឺ

ការ​សិក្សា​ថ្មី​មួយ​​​ធ្វើ​​ឡើង​នៅ​ប្រទេស​ភូមា ដោយ​អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​​​នូវ​វីរុស​ ៦​ប្រភេទ​ថ្មី  ពីសត្វប្រចៀវ ស្ថិត​ក្នុង​ត្រកូល​ជា​វីរុស​ កូរ៉ូណា​។ ព្រឹត្តិបត្រ​ព័ត៌មាន​ PLOS ONE សហរដ្ឋអាមេរិក​បានផ្សាយ​​ឱ្យ​ដឹងកាលពីថ្ងៃទី៩ ខែមេសា ​ថា ការ​សិក្សា​ទៅ​លើ​តំបន់​ដែល​មាន​ប្រចៀវ​រស់នៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ា អ្នក​វិទ្យាសាស្រ្ត​បាន​ចាប់​សត្វ​ប្រចៀវ ដោយ​យក​សំណាក​ទឹក​មាត់ និង​លាមក​របស់​វា រហូត​ដល់​៧៥០​​ប្រភេទ​ មក​ពិនិត្យ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍។ អត្ថបទពាក់ព័ន្ធ៖  អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​វីរុសកូរ៉ូណា​ថ្មី ឆ្លង​ពីសត្វ​ពស់ទៅ​មនុស្ស​​ និង​ខ្លះថា​ពីប្រចៀវ អ្នក​ស្រាវជ្រាវចិន​រក​ឃើញថ្នាំបីមុខ​ ជឿថាមានប្រសិទ្ធភាពព្យាបាល​វីរុសកូរ៉ូណាថ្មី ជា​​​លទ្ធផល​បាន​បង្ហាញ​ពី វីរុស​៦​ប្រភេទនោះ​​​ស្ថិត​ក្នុង​ត្រកូលកូរ៉ូណា ដែល​​​អាចជាប់​ពាក់​ព័ន្ធ​នឹង​ COVID-19​ តែ​យ៉ាង​ណា​មិញ​ អ្នក​វិទ្យាសាស្រ្ត​បាន​អះ​អាង​ថា នៅ​ពុំ​ទាន់​ដឹង​ពី​សមត្ថភាព​រាត​ត្បាត​នៃ​វីរុស​​នោះ​នៅ​ឡើយ ដោយ​ថា​ការ​ស្រាវជ្រាវ​នឹង​ត្រូវ​ធ្វើ​លម្អិត​ជា​បន្ត។ យ៉ាង​ណា​មិញ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​អាមរិក​ក៏​បាន​ដាក់​ចេញ​ជា​គម្រោង​សិក្សា​ខាង​លើ ទៅ​លើ​សត្វ​ប្រចៀវ​ ចូល​ក្នុង​ផ្នែក​នៃ​គម្រោង​មួយ​ឈ្មោះ​ថា PREDICT ផ្តល់​មូលនិធិ​ដោយ​ ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​​អភិវឌ្ឍ​ន៍​អន្តរជាតិ (USAID) ក្នុង​ទិស​ដៅ​​ស្រាវជ្រាវ​រក​ហានិភ័យ​នៃ​ជំងឺ​បង្ក​ពី​សត្វ​ព្រៃ ដើម្បី​អនុវត្ត​វិធាន​ការ​បង្ការ​ជា​មុន។​​ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងវីរុសកូរ៉ូណាថ្មី អាចស៊ីពេល​រាប់ខែមុន​នឹង​ប្រើលើមនុស្សបាន​ អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លង​វីរុសកូរ៉ូណាថ្មី​អាចនឹងជាសះស្បើយ​វិញ​ អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ គួរ​រំលឹក​ថា សត្វ​ប្រចៀវ​ ដែល​ជា​ថនិក​សត្វ​ពិសេស​អាច​ហោះ​ហើរ​បាន ឬ​ថនិក​សត្វ​លើ​អាកាស​ មាន​ទំនាក់​ទំនង​ជា​មួយ​​មនុស្ស​ ដោយ​សារ​ការ​ទាញ​យក​​ផល​ប្រយោជន៍​នៃ​ លាមក​ របស់​វា​យក​ធ្វើ​ជា​ជី​មាន​ជីវជាតិ​សម្រាប់​ដំណាំ​​កសិកម្ម។ ជា​ឧទាហរណ៍​មួយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ការ​ទន្ទ្រាន​ដី​ព្រៃ​ ពី​សំណាក់​កសិករ​យក​មក​ប្រើ​ប្រាស់​ ក៏​ស្ថិត​ការ​ចាត់​ទុក​ជា​ឱកាស​បង្ក​ហានិភ័យ​ នៃ​ការ​ឆ្លង​មេរោគ​មួយ​ចំនួន​ ដែល​អ្នក​វិទ្យាសាស្រ្ត​​បាន​លើក​ឡើង​ សម្រាប់​​បង្កើត​វិធានការ​ផ្សេង​ៗ​ សម្រាប់​បង្ការ​ជា​មុន៕ អត្ថបទពាក់ព័ន្ធ៖  ក្ដីសង្ឃឹមកាន់តែច្រើន វ៉ាក់សាំងវីរុស COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់​​ សំណួរ-ចម្លើយ […]


ព័ត៌មាន

WHO ណែនាំការលាងសម្អាតបន្លែ ផ្លែឈើ ដើម្បីការពារមិនឲ្យឆ្លងCOVID-19

ក្នុង​ពេល​កំពុង​រាលដាល​ជំងឺ COVID-19នេះ ទាម​ទារ​ខ្លាំង​មែនទែន​នូវ​ការ​ការពារ​បាន​ដិត​ដល់ដូចជា​អនាម័យដៃ អនាម័យ​កន្លែង​រស់នៅ ឬអនាម័យ​អាហារ ​ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​នេះ។ អង្គការសុខភាពពិភពលោក (WHO) បាន​ផ្សព្វផ្សាយ​ពី​វិធី​ណែនាំ ៣ចំណុច ក្នុង​ការ​លាង​សម្អាត​បន្លែ ឬ​ផ្លែឈើ ជា​វិធានការ​បន្ថែម​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 បន្ទាប់​ពី​ទិញ​មក​ពីផ្សារ៖ ទី១- មុន​នឹង​ចាប់​ផ្តើម​លាង​បន្លែ ផ្លែឈើ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និងទឹក​ជាមុន​សិន ទី២- លាង​សម្អាត​បន្លែ ផ្លែឈើ តាម​ដែល​អ្នក​ធ្លាប់​ធ្វើ​រាល់​ពេល​សម្អាត ទី៣- សម្រាប់​បន្លែ ផ្លែឈើ​ណា ដែល​អ្នក​ញ៉ាំ​ទាំង​ឆៅ ត្រូវ​លាង​ឲ្យ​បាន​សព្វ​ល្អ ជាមួយ​នឹង​ទឹក​ស្អាត។ តាម​ការ​បញ្ជាក់​របស់ អង្គការសុខភាពពិភពលោក ឲ្យ​ដឹង​ថា ការ​ឆ្លង​វីរុស​ COVID-19 នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លង​តាម​រយៈ​អាហារ​នៅឡើយ​ទេ ប៉ុន្តែ​យកល្អ ការញ៉ាំ​អាហារឆៅ ឬ​ចម្អិន​មិន​ឆ្អិន​គួរ​តែ​ចៀស​វាង។ អត្ថបទពាក់ព័ន្ធ៖ COVID-19 ​អាចចម្លងតាមរយៈអាហារអត់? តើ COVID-19 បញ្ចប់នៅពេលណា? WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 ពិតទេ ស្ត្រីពពោះប្រឈមខ្លាំងនឹងការឆ្លង COVID-19? គួរធ្វើបែបណា បើនៅក្នុងគ្រួសារមានអ្នកឆ្លង COVID-19? ឈប់ជឿទៅ! ទាំងនេះសុទ្ធតែជាទស្សនៈភាន់ច្រឡំជុំវិញវីរុស COVID-19 ត្បិតពុំរកឃើញករណីឆ្លង COVID-19 ច្រើន​ថ្ងៃជាប់គ្នា តែក្រសួងស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ច ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

ម្រាមជើងឡើងពណ៌ស្វាយ និង​ហើមឈឺអាចជារោគសញ្ញាថ្មីរបស់វីរុស COVID-19

ម្រាមជើង​ឡើង​ពណ៌ស្វាយ និង​ហើម​អាច​ជា​រោគសញ្ញា​ថ្មី​នៃការ​ឆ្លង​វីរុស COVID-19​ នេះ​តាម​ការបញ្ជាក់​​របស់​គ្រូពេទ្យ ហើយសមាគម​ជំងឺ​សើស្បែក​ហៅ​រោគសញ្ញា​នេះ​ថា COVID toes។ ក្រៅ​ពី​រោគសញ្ញា​នេះ នៅមាន​អាការៈ​បាត់បង់​ក្លិន និង​ភ្នែកក្រហម (Conjunctivitis)ផង​ដែរ​។ សារព័ត៌មាន​ Businessinsider ចុះផ្សាយ​កាលពីថ្ងៃទី២៣ ថា​ដើម្បី​តាមដាន​លើ​រោគសញ្ញា​នេះ​ សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​សើស្បែក​សហរដ្ឋអាមេរិក​បាន​ទទួល​​បញ្ជី​ឈ្មោះ​អ្នកជំងឺ​COVID-19 ដែល​អាច​មាន​រោគសញ្ញា​នេះ​ជាង​២០០នាក់ ហើយ​ប្រហែល​ពាក់កណ្ដាល​នៃ​អ្នក​ជំងឺ​មាន​ដំបៅ​នៅ​នឹង​ដៃ​ ឬ​ជើង។ វេជ្ជបណ្ឌិត Esther Freeman អ្នក​ជំនាញ​ផ្នែក​ជំងឺ​សើស្បែក​ និង​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ Massachusetts បាន​លើក​ឡើង​ថា​បើ​មាន​រោគសញ្ញា​នេះ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​មូលហេតុ និង​អាច​ជួយ​ទប់​ស្កាត់​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស COVID-19 បើ​មិន​អាច​រក​ឃើញ​មូលហេតុ​ផ្សេង​នៃ​ការ​មាន​រោគសញ្ញា​នេះ។ រោគសញ្ញា​ម្រាមជើង​ឡើង​ពណ៌ស្វាយ និង​ហើម មិន​ដឹង​ច្បាស់​ថា​បណ្ដាល​មកពី​អ្វី​ទេ ប៉ុន្តែ​មាន​ការ​សន្មត​មួយចំនួន​។ មួយ​ដំបៅ​នេះ​អាច​កើត​មាន​ដោយសារ​វីរុស​ COVID-19 ​បង្ក​ការ​រលាក​ក្នុង​រាងកាយ។ មួយ​ទៀត​គឺ​វីរុស​នេះ​អាច​បង្ក​ឲ្យ​រលាកសរសៃឈាម។ មូលហេតុ​មួយ​ទៀត​ ដំបៅ​នេះ​អាច​បណ្ដាល​មកពី​កំណកឈាម​ក្នុង​សរសៃឈាម​នៅ​ស្បែក។ ប៉ុន្តែ​ការ​សន្និដ្ឋាន​អាច​ជា​ការ​ពិត អ្នក​ជំងឺ​មួយ​ចំនួន​អាច​មាន​រោគសញ្ញា COVID toes នេះ​ដោយ​មូលហេតុ​ណាមួយ ខណៈ​អ្នក​ជំងឺ​មួយ​ចំនួន​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេងៗ​ក្នុង​ចំណោម​បី​ខាងលើ។ ម៉្យាងទៀត អ្នកជំងឺឆ្លង​​វីរុស COVID-19 អាច​មាន​រោគសញ្ញា​ម្រាមជើង​ហើម និង​ឈឺ​ ដែល​​ភាគច្រើន​ជាអ្នកជំងឺ​មានវ័យ​​ក្មេងៗ។ អ្នក​ក្នុង​ចំណោម​អ្នក​ជំងឺ​មាន​រោគម្រាមជើង​ឡើង​ពណ៌ស្វាយ និង​ហើម​គឺ​មាន​សុខភាព​ល្អ និង​មាន​រោគសញ្ញា​តិចតួច ឬគ្មាន​រោគសញ្ញា​ផ្សេងតែម្ដង។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ […]


ព័ត៌មាន

មនុស្ស​ប៉ុន្មានក្រុមនេះ ត្រូវការពារខ្លួនឲ្យជាប់ បើឆ្លង COVID-19 មិនងាយជាទេ

យើង​ដឹង​ហើយ​ថា វីរុស​ COVID-19 គឺ​អាច​ឆ្លង​ទៅ​មនុស្ស​គ្រប់​រូប មិន​រើស​មុខ​ទេ ប្រសិន​បើ​ធ្វេស​ប្រហែស​មិន​ការពារ​ខ្លួន​បាន​ល្អ។ ស្រប​គ្នានេះ មនុស្ស​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត ប្រសិន​ឆ្លង​វីរុស COVID-19។ តាម​ការ​ឲ្យ​ដឹង​ពី អង្គការសុខភាពពិភពលោក (WHO) មនុស្ស​គ្រប់​គ្នា​អាច​ប្រឈម​នឹង​ការ​ឆ្លង​វីរុស COVID-19 បាន មិន​ថា ចាស់ ឬក្មេង​នោះ​ទេ ប៉ុន្តែ​ក្រុម​មនុស្ស​ដែល​ឆ្លង​ហើយ​មិន​ងាយ​ជា​គឺ៖ – មនុស្ស​ចាស់ – មនុស្ស​ដែល​មាន​ជំងឺប្រចាំ​កាយ (ជំងឺហឺត ទឹកនោមផ្អែម បេះដូង សួត។ល។) -មនុស្ស​មាន​ជំងឺ​អេដស៍។ ប្រភេទ​មនុស្ស​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ​ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ពិបាក​ព្យាបាល រហូត​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ក្នុង​ករណី​ដែល​បាន​ឆ្លង​វីរុស COVID-19។ ដូច​នេះ​ហើយ អង្គការសុខភាពពិភពលោក បាន​ណែនាំ​ឲ្យមនុស្ស​គ្រប់​វ័យ​ទាំង​អស់ ការពារ​ខ្លួន​ឯង​ពី​ការ​ឆ្លង​វីរុស COVID-19 តាម​ការ​ណែនាំ​របស់​អង្គការសុខភាពពិភពលោក ដោយ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ចាប់ខ្ចួន​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ព្រឹកនេះតួលេខអ្នកឆ្លង និងជាសះស្បើយពី COVID-19 នៅដដែល សង្ស័យសម្លៀកបំពាក់មានជាប់​វីរុស COVID-19 តើត្រូវបោកគក់បែបណា? ៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន អង់គ្លេសនឹងផ្ដើម​ធ្វើតេស្ដរកវីរុស COVID-19 លើប្រជាជនទូទៅ ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាល COVID-19 បានទេ ១៩​ចំណុច ពន្យល់ពីពាក្យចចាមអារ៉ាមផ្សេងៗពាក់ព័ន្ធនឹងវីរុស COVID-19 អនុវត្តប៉ុន្មានវិធីនេះ ធ្វើការពីផ្ទះក៏​មានប្រសិទ្ធភាពដូចនៅកន្លែងធ្វើការដែរ ខេត្ត-ក្រុងទាំងនេះ […]


ព័ត៌មាន

អង់គ្លេសនឹងផ្ដើម​ធ្វើតេស្ដរកវីរុស COVID-19 លើប្រជាជនទូទៅ

រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​គ្រោង​នឹង​ធ្វើតេស្ដ​រក​វីរុស COVID-19 លើ​​ប្រជា​ជន​២០ ០០០​គ្រួសារ​នៅ​សប្តាហ៍​​ក្រោយ​នេះ​ដើម្បី​ដឹង​ថា​តើ​វីរុស​បាន​ឆ្លង​ដល់​តំបន់​ណា​ខ្លះ​ទូទាំង​ប្រទេស។ លោក Matt Hancock មន្ត្រី​សុខាភិបាល​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី២២ ខែ​មេសា​ថា​ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​រដ្ឋាភិបាល​យល់​ពី​ការ​ឆ្លង​នៃ​វីរុស​នេះ​កាន់​តែ​ច្បាស់។ សរុប​រួម​មក​មាន​២០ ០០០​គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេសចូលរួម​ក្នុង​ការ​សិក្សា​សាកល្បង​នេះ​ ហើយ​ចំនួន​នេះនឹង​ឡើង​​រហូតដល់​៣០០ ០០០គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេស​ក្នុង​រយៈពេល​១២ខែ​បន្ទាប់ទៀត។ អត្ថបទពាក់ព័ន្ធ៖ អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍​នេះ អ្នក​ចូលរួម​នឹង​ផ្តល់​នូវ​សំណាក​​យក​ចេញ​ពី​ច្រមុះ និង​បំពង់ក​ដោយ​ខ្លួនឯង​សម្រាប់​៥សប្ដាហ៍​ដំបូង​ដែល​នឹង​បង្ហាញ​ថា​អ្នក​ទាំង​នោះ​​មាន​វីរុស​ឬ​យ៉ាង​ណា និងបន្ត​ផ្តល់​ជា​រៀងរាល់ខែ​វិញ​សម្រាប់ឆ្នាំ​បន្ទាប់។ មនុស្ស​ពេញវ័យ​ប្រហែល១ ០០០​គ្រួសារ​នឹង​ផ្តល់​សំណាក​ឈាម​ដើម្បី​ដឹង​ថា​ពួកគេ​មាន​អង់ទីករ​ឬអត់​ក្រោយ​ពី​ការ​ឆ្លង​វីរុស​ COVID-19 ពីមុនមក​។ តេស្ដ​ទាំង​នេះ​នឹង​ត្រូវ​ដំណើរការ​ដោយ​ក្រុមហ៊ុន​ទិន្និន័យ​សុខាភិបាល​សហរដ្ឋអាមេរិក​ដែល​ធ្លាប់​សហការ​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​ពីមុន និង​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​អង់គ្លេស។ គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស COVID-19ចំនួន ១៣៣ ៤៩៥ករណី ក្នុងនោះ​អ្នកជា​សះស្បើយ ៦៨៣នាក់ និង​អ្នក​ស្លាប់ ១៨ ១០០នាក់។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ