ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ព្រឹកនេះតួលេខអ្នកឆ្លង និងជាសះស្បើយពី COVID-19 នៅដដែល

នៅ​ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​​ពុំ​មានករណី​អ្នក​ឆ្លង COVID-19 ថ្មី​ថែម​ទៀត​នោះ​ទេ ហើយចំណែក​អ្នក​ជា​សះស្បើយ​វិញ​ក៏មិនមានដែរ ដូចនេះ​ធ្វើឲ្យ​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២ នាក់ដូចម្សិលមិញដដែល។ សរុប​អ្នក​មិន​ទាន់​ព្យាបាល​ជា​មានបុរស ៥ នាក់ និងស្រ្តី ៧ នាក់ កំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងខេត្ត។ គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ១២២ នាក់​ដដែល រាប់​ទាំង​អ្នក​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប ១១០ នាក់ និង​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២ នាក់​ប៉ុណ្ណោះ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

កម្មករត្រលប់មកពីស្រុកវិញ បានពិនិត្យសុខភាពបន្តបន្ទាប់ តែរកមិនឃើញវិជ្ជមាន COVID-19 ទេ

ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ កម្មករ-កម្មការិនី ដែល​ឈប់​សម្រាក និង​ត្រលប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ បាន​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ថ្ងៃនេះ​ទី២២ មេសា​នេះ មាន​អ្នក​ទៅ​ពិនិត្យ​សុខភាព​ដល់​ទៅ ៣១២នាក់។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ក្រៅ​ពី​ពិនិត្យ​សុខភាព ក្រសួង​ពាក់ព័ន្ធ​ក៏​បាន​យក​សំណាក​របស់​កម្មករ​មួយ​ចំនួន​ដែល​សង្ស័យ​ទៅ​ធ្វើ​តេស្ត​ផង​ដែរ តែ​លទ្ធផល​មក​ដល់​ថ្ងៃនេះ មិន​មាន​កម្មករ​ណា​ម្នាក់​វិជ្ជមាន COVID-19 នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន។ គួរ​បញ្ជាក់​ថា កម្មករ​នៅ​ភ្នំពេញ ប្រមាណ​ជា​១ម៉ឺន៥ពាន់នាក់ បាន​ឈប់​សម្រាក​ដោយ​គ្មាន និង​មាន​ច្បាប់ អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ។ កម្មករ​ទាំង​នោះ ក្រសួង​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់​ដោយ​ឡែក​១៤ថ្ងៃ មុន​អនុញ្ញាត​ឲ្យ​ចូល​​ធ្វើការ​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍​នេះ

អង់គ្លេស​នឹង​ចាប់ផ្តើម​ធ្វើ​​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស ចំពោះ​វ៉ាក់សាំង​វីរុស COVID-19​ថ្មី​ដែល​បង្កើត​ដោយ​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Oxford នៅ​ថ្ងៃទី​ ២២ ខែមេសានេះ។ វ៉ាក់សាំង​នេះ​គឺ​ជា​ការ​បញ្ចូល​គ្នា​រវាង​វីរុស​ផ្ដាសាយ​ប្រភេទ​ខ្សោយ​ឈ្មោះ​ថា adenovirus ​យក​ចេញ​ពីសត្វ​ស្វាហើយសំបក​​ប្រូតេអ៊ីន​នៅជុំវិញវីរុសនេះ គឺចម្លង​​ហ៊្សែន​នៃ​​ផ្នែក​ស្រួច​នៅ​លើ​សំបក​របស់​វីរុស​កូរ៉ូណា (Spike) ដែល​ជា​ផ្នែក​​ធ្វើ​ឲ្យ​វីរុស​អាច​ឆ្លង​ចូល​ក្នុង​កោសិកា​មនុស្ស​បាន។ វ៉ាកសាំង​ដែល​ចាក់​លើមនុស្សនេះ​ ​នឹង​មិន​បង្ក​ជា​ជំងឺឡើយ ប៉ុន្តែ វ៉ាក់សាំង​នេះ​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​អ្នក​ដែលប្រឈមមុខនឹងការ​​ឆ្លង​វីរុស COVID-19 ដើម្បី​បង្កើត​អង់ទីករ​ដែល​នឹង​តោង​លើ​សំបក​ប្រូតេអ៊ីន និង​អាចបំផ្លាញ​វីរុស​នេះបាន​។ ការ​តេស្ដ​សាកល្បង​នេះ​នឹង​ជ្រើសរើស​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​មាន​សុខភាព​ល្អ​៥១០នាក់ និង​មាន​អាយុ​ចន្លោះ​១៨​ទៅ​៥៥ឆ្នាំ។ អ្នក​ស្ម័គ្រ​ចិត្តពាក់​កណ្ដាល​គឺ​ចាក់​វ៉ាក់សាំង​នេះ និង​ពាក់កណ្ដាល​ទៀត​ផ្តល់​វ៉ាក់សាំង​កុងត្រូល (ជា​វ៉ាក់សាំង ការពារ​ជំងឺ​រលាក​ស្រោមខួរក្បាល និងមេរោគក្នុងឈាម)។ ការ​ធ្វើ​តេស្ដ​នេះ​នឹង​មាន​រយៈពេល​៦ខែដោយ​មាន​ការ​តាមដាន​រយៈពេល​១​ឆ្នាំ​ក្រោយ​ពី​ចាក់​វ៉ាក់សាំង។ បច្ចុប្បន្ន​មាន​វ៉ាក់សាំង​វីរុស COVID-19 ជាង​ ៧០ ​ប្រភេទ​កំពុង​ត្រូវ​បាន​បង្កើត​ ហើយ​វ៉ាក់សាំង​ថ្មី​នេះ​គឺ​ជា​វ៉ាក់សាំង​មួយ​ក្នុង​ចំណោម​បួន​ដែល​កំពុង​ធ្វើ​តេស្ដ​លើ​មនុស្ស។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈាន​ដល់ដំណាក់កាលតេស្តលើកទី២ អ្នកវិទ្យាសាស្រ្ត​អង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា អ្នកឆ្លងCOVID-19 ៦ពាន់​នាក់នឹងតេស្តថ្នាំមួយ​ប្រភេទ​នៅផ្ទះ ក្រោមការតាមដានពីចម្ងាយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នកជាសះស្បើយពី COVID-19 អាចប៉ះពាល់សួតទៅថ្ងៃមុខអត់?

វីរុស COVID-19 ពេល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ វាចូលទៅ​វាយលុក​សួត​នាំឲ្យ​រលាក ដូចនេះ​ហើយ​អ្នក​ផ្ទុក​មាន​បញ្ហា​ផ្លូវ​ដង្ហើម។ តើ​បន្ទាប់ពី​ព្យាបាល COVID-19 ជា​សះស្បើយ​ហើយ​ តើ​សួត​នោះ មាន​បញ្ហា​រលាក​អ្វី​ទៀត​អត់​ទៅ​ថ្ងៃ​មុខ ព្រោះ​ថ្នាំ​ដែល​ត្រូវ​លេប​សម្រាប់​អ្នក​ជំងឺ គឺ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ និង​ថ្នាំ​គ្រុន​ចាញ់? លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព COVID-19 កាលពី​ម្សិលមិញ​ថា ការ​ព្យាបាល​អ្នក​ផ្ទុក COVID-19 មិន​ទាន់​មាន​ពិធីសារ ឬ​ក៏​ថ្នាំ​ប្រភេទ​នេះ ឬ​ប្រភេទ​នោះ​ច្បាស់លាស់ សម្រាប់​កំណត់​ព្យាបាល COVID-19 ជា​នោះ​ទេ។ តែ​អ្វី​ដែល​គ្រូពេទ្យ​កម្ពុជា និង​ពិភព​លោក​កំពុង​អនុវត្តន៍ គឺ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​តាម​បទពិសោធន៍​កន្លង​មក។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ជា​សះស្បើយ COVID-19 ពេល​ជា គឺ​ជា​ហើយ មិន​អាច​នាំឲ្យ​រលាក​សួត​ទៅ​ថ្ងៃ​មុខ​ទៀត​ទេ។ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​គឺ​ចាំបាច់​ណាស់​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ពោល​គឺ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដែល​ជា​មន្ទីរ​ពេទ្យ​កំណត់​ដោយ​ក្រសួង​សុខាភិបាល ការ​ពិនិត្យ ព្យាបាល​អ្នក​ជំងឺ COVID-19។ ដូចនេះ​ប្រជាពលរដ្ឋ​បើ​ដឹង​ពី​ប្រភេទ​ថ្នាំ​ទាំង ២ ខាង​លើ មិន​អាច​ទៅ​រក​ទិញ​ថ្នាំ​ទាំង​នោះ​លេប​ដោយ​ខ្លួនឯង​បាន​ទេ។ កាលណា​ទៅ​ទិញ​ថ្នាំ​ផ្ដេសផ្ដាស​មក​លេប ជា​ការ​បំផ្លាញ​សុខភាព​ទៅ​វិញ​ទេ ព្រោះ​ថ្នាំ​ជា​ប្រភេទ​គីមី ផ្សំ​ឡើង​ពី​សារជាតិ​គីមី ដូចនេះ​ហើយ​មុខងារ​របស់​វា​មាន ២ មួយ​បើ​ប្រើ​ត្រឹមត្រូវ នឹង​ព្យាបាល​ជំងឺ​របស់​យើង តែ​បើ​មិន​ត្រឹមត្រូវ​ទេ​នោះ […]


ព័ត៌មាន

COVID-19 ​អាចចម្លងតាមរយៈអាហារអត់?

ដូច​ដែល​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា វីរុស​ COVID-19 អាច​ឆ្លង​បាន​លឿន ហើយ​ក៏​អាច​រស់​នៅ​បាន​លើ​ផ្ទៃ​វត្ថុ​ផ្សេងៗ​បាន​យូរ​ផង​ដែរ ចុះ​វីរុស COVID-19​ នេះ​អាច​រស់​នៅ​លើ​អាហារ ហើយ​អាច​ចម្លង​តាម​អាហារ​បាន​អត់។ ទាក់​ទង​នឹង​ចម្ងល់​នេះ អង្គការ​សុខភាពពិភពលោក (WHO) បាន​ឲ្យ​ដឹងថា តាម​រយៈ​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិ កំពុង​សិក្សា​បន្ថែម​ស្តី​ពី​ការ​ស៊ូ​រស់​នៅ​លើ​អាហារ​របស់​វីរុស COVID-19។ មក​ដល់​សព្វ​ថ្ងៃ​នេះ ករណី​ឆ្លង​វីរុស COVID-19 ​តាម​រយៈ​ចំណី​អាហារ​នៅ​មិន​ទាន់​ត្រូវ​បាន​រាយការណ៍​មួយ​ករណី​នៅ​ឡើយ​ទេ។ អង្គការ​សុខភាព​ពិភពលោក បាន​បន្ត​ទៀត​ថា ទោះ​យ៉ាង​នេះក្តី ការ​ទទួលទាន​អាហារឆៅ ឬ​ចម្អិន​មិន​ឆ្អិន​គួរ​តែ​ជៀស​វាង។ សាច់ឆៅ ទឹក​ដោះ​គៅ​ឆៅ ឬ​គ្រឿង​ក្នុង​សត្វ​ឆៅ​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​តាមរយៈ​អាហាររ​មិន​ឆ្អិនល្អ។​​ អត្ថបទពាក់ព័ន្ធ៖ តើ COVID-19 បញ្ចប់នៅពេលណា? ថ្ងៃនេះនៅតែគ្មានអ្នកឆ្លងថ្មី ហើយអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់ រកឃើញកម្មករត្រលប់ពីស្រុកកំណើតវិញ២នាក់ ចេញរោគសញ្ញាជំងឺ COVID-19 ហេតុអីនៅប្រទេសជឿនលឿនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍? ភស្តុតាងបញ្ជាក់ថា​អ្នកជាពីវីរុស COVID-19 មានអង់ទីករការពារ​ខ្លួន​នៅស្រពេចស្រពិល ពន្លឺថ្មី! ចាក់ប្រូតេអ៊ីនបញ្ឆោត អាចមានលទ្ធភាពបញ្ឈប់ការឆ្លងវីរុស COVID-19 ពល​រដ្ឋបង់ក្លាដេសបំពានបំរាមអាជ្ញធរប្រមូលផ្ដុំគ្នាជាង១សែននាក់ក្នុង​បុណ្យ​សពមេសាសនា ត្បិត១សប្តាហ៍នេះ ពុំមានករណីឆ្លង COVID-19 មែន តែក្រសួងថា កុំព្រលែងដៃឲ្យសោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ចម្ងល់ពាក់ព័ន្ធនឹងវីរុស COVID-19 ទាំងនេះ នៅតែមានអ្នកឆ្ងល់

មក​ទល់​ពេល​នេះ ករណី​ឆ្លង​ជំងឺ ​COVID-19 កើន​ឡើង​កាន់​តែ​ច្រើន​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទូទាំង​ពិភពលោក ប៉ុន្តែ​​គ្នាយើងមួយចំនួន នៅ​តែ​មាន​ការ​ងឿង​ឆ្ងល់​ទាក់​ទង​នឹង​វីរុស ​COVID-19 នេះ​នៅ​ឡើយ។ ខាងក្រោមមនេះជាការបកស្រាយរបស់​អង្គការសុខភាពពិភពលោក (WHO) ​អំពីចម្ងល់ខ្លះ​ៗ​ទាក់​ទង​នឹង​វីរុស​COVID-19។ ទី១. តើ COVID-19 អាចឆ្លងតាមរយៈចំណីអាហារអត់? ​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិ កំពុង​សិក្សា​បន្ថែម​ស្តី​ពី​ការ​ស៊ូ​រស់​នៅ​លើ​អាហារ​របស់​វីរុស COVID-19។ មក​ដល់​សព្វ​ថ្ងៃ​នេះ ករណី​ឆ្លង​វីរុស COVID-19 ​តាម​រយៈ​ចំណី​អាហារ​នៅ​មិន​ទាន់​ត្រូវ​បាន​រាយការណ៍​មួយ​ករណី​នៅ​ឡើយ​ទេ។ អង្គការ​សុខភាព​ពិភពលោក បាន​បន្ត​ទៀត​ថា ទោះ​យ៉ាង​នេះក្តី ការ​ទទួលទាន​អាហារឆៅ ឬ​ចម្អិន​មិន​ឆ្អិន​គួរ​តែ​ជៀស​វាង។ សាច់ឆៅ ទឹក​ដោះ​គៅ​ឆៅ ឬ​គ្រឿង​ក្នុង​សត្វ​ឆៅ​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​តាមរយៈ​អាហាររ​មិន​ឆ្អិនល្អ។​​ ទី២. តើ​អាច​ឆ្លង​វីរុស ​COVID-19 ​ពី​សត្វ​បាន​ទេ? វា​អាច​ដែល​សត្វ​អាច​ឆ្លង​វីរុស ​COVID-19 ​ពី​មនុស្ស​ដែល​មាន​ផ្ទុក​ជំងឺ​នេះ តាម​រយៈ​ការ​ទាក់​ទង​ជិត​ស្និទ្ធ។ ទាក់​ទង​នឹង​បញ្ហា​សត្វ​អាច​ចម្លង​វីរុស COVID-19 ទៅ​មនុស្ស ឬ​អត់ ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ដើម្បី​រក​ភស្តុតាង​មក​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់។ ផ្អែក​លើ​ភស្តុតាង​បច្ចុប្បន្ន ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​តែ​ជា​កត្តា​ចម្បង​ក្នុង​ចម្លង​វីរុស​នេះ។ អត្ថបទពាក់ព័ន្ធ៖ ពល​រដ្ឋបង់ក្លាដេសបំពានបំរាមអាជ្ញធរប្រមូលផ្ដុំគ្នាជាង១សែននាក់ក្នុង​បុណ្យ​សពមេសាសនា ជិត ១០ ថ្ងៃមកនេះ កម្ពុជាគ្មានអ្នកឆ្លង COVID-19 ថ្មីទៀតទេ ទី៣. តើ​អ្វី​ដែល​មិន​ធ្វើ​គួរ​អំឡុង​ពេល​រាល​ដាល​វីរុសCOVID-19? វិធានការទាំង​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំងនឹង​វីរុសCOVID-19បាន និង​អាច​បង្ក​ហានិភ័យ​ដូច​ជា ជក់បារី ពាក់ម៉ាស់ច្រើនជាន់ និង​ញ៉ាំថ្នាំ អង់ទីប៊ីយូទិក។ល។ ក្នុង​ករណី​ណា​ក៏​ដោយ ប្រសិន​បើ​យើងក្តៅ​ខ្លួន ក្អក និង​ពិបាក​ដកដង្ហើម […]


ព័ត៌មាន

ថ្ងៃនេះនៅតែគ្មានអ្នកឆ្លងថ្មី ហើយអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ថ្ងៃ​នេះ​ក៏​​រក​ពុំឃើញ​ករណី​អ្នក​ឆ្លង COVID-19 ថ្មី​ថែម​ទៀត​នោះ​ដែរ។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ​មាន​ជា​បន្តបន្ទាប់ ដោយ​ថ្ងៃ​នេះ​មាន ៣ នាក់បន្ថែមទៀត ធ្វើឲ្យ​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២នាក់ប៉ុណ្ណោះ។ អ្នក​ជាសះស្បើយ​វិញ​មាន​បុរស​ជនជាតិ​ខ្មែរ​អាយុ ៤៧ ឆ្នាំ និង​ស្រ្តីជា​ភរិយា​អាយុ ៤៥ ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ  ត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរមួយនៅក្នុងរាជធានីភ្នំពេញ ក្រោយ​ធ្វើ​តេស្ត​​អវិជ្ជមាន COVID-19 ២​ដង និងបុរសម្នាក់ទៀតជនជាតិ​ចិនសញ្ជាតិកាណាដា អាយុ ៥០ ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ននៅសង្កាត់បឹងកេងកង បានជាសះស្បើយ ហើយត្រូវអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយ​ធ្វើ​តេស្ត​​អវិជ្ជមាន COVID-19 ២ ដង។ គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ១២២ នាក់​ដដែល រាប់​ទាំង​អ្នក​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប ១១០ នាក់ និង​អ្នក​នៅ​មិន​ទាន់​ជា​សល់​ត្រឹម ១២ នាក់​ប៉ុណ្ណោះ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ព័ត៌មាន

តើក្រសួងចំណាយថ្លៃព្យាបាលអ្នកផ្ទុក COVID-19 ម្នាក់អស់ប៉ុន្មាន?

មាន​ចម្ងល់​មក​ជា​យូរ​ហើយ​ ទាក់ទងនឹង​​ថ្លៃ​ចំណាយការព្យាបាល​ចំពោះ​អ្នក​ផ្ទុក COVID-19 រហូត​ជា​សះស្បើយ ក្នុង​ម្នាក់​អស់​ប៉ុន្មាន? លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ឆ្លើយ​សំណួរ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មានថ្ងៃនេះ​ថា ​ថ្លៃ​ចំណាយ​ចំពោះ​អ្នក​ផ្ទុក COVID-19 ទម្រាំ​ដល់​ព្យាបាល​ជា​សះស្បើយ​ក្នុង​ម្នាក់​អស់​ជាង ២ ០០០ ដុល្លារ។ ក្នុង​នោះ​លោក​ជំទាវ​បាន​បន្ត​បន្ថែម​ទៀត​ថា ករណី​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា​ភាគច្រើន​ជា​ជនជាតិ​បរទេស ហើយ​ថ្លៃ​ចំណាយ​ក៏ប្រែប្រួល​ទៅ​តាម​លទ្ធផល​ធ្វើ​តេស្តផងដែរ ព្រោះ​អ្នក​ជំងឺ​ខ្លះ​ធ្វើ​តេស្ត​រហូត​ដល់​ទៅ​ជាង ១០ ដងឯណោះ ។ មួយ​វិញ​ទៀត​វា​ក៏​អាស្រ័យ​លើ​ការ​ស្នាក់នៅ​យូរ ឬ​ឆាប់​របស់​អ្នក​ជំងឺ​ផងដែរ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ក្នុង​ការ​ធ្វើ​តេស្ត​​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ១ ដង មាន​តម្លៃ ១០០ ទៅ ១៣០ ដុល្លារ។ សម្រាប់​តេស្ត​មាន ២ យ៉ាង គឺ​តេស្ត​មួយ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា ហើយ​តេស្ត​មួយ​ទៀត​អ្នក​ជំងឺ​គ្មាន​រោគ​សញ្ញា ដែល​តម្លៃ​របស់​តេស្ត​ទាំង​ពីរ​នេះ ប្រែប្រួល​ពី ២០ ទៅ ៣០ ដុល្លារ។ ដូចនេះ​ប្រសិនបើ​អ្នក​ជំងឺ​តេស្ត និង​ស្នាក់​នៅ ១០ ថ្ងៃ មាន​តម្លៃ​ជាង ១ ពាន់​ដុល្លារ​បាត់​ទៅ​ហើយ។ ក្រៅ​ពី​តេស្ត​នៅ​មាន​ថ្នាំ ដូចជា​បើ​អ្នក​ជំងឺ​អស់​កម្លាំង ​ក្រសួង​នឹង​ផ្ដល់​ថ្នាំ ឬ​សេរ៉ូម​កម្លាំង […]


ព័ត៌មាន

តើ COVID-19 បញ្ចប់នៅពេលណា?

ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ឆ្លើយតបសំណួរជាច្រើនក្នុងកម្មវិធី​សន្និសីទ​សារព័ត៌មាន​ ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅកម្ពុជាព្រឹក​នេះ​ ក្នុង​នោះ​សំណួរ​ដ៏​រសើប​មួយ​ថា តើ COVID-19 បញ្ចប់​នៅ​ពេល​ណា? ឯកឧត្តមបាន​បញ្ជាក់​ថា COVID-19 អាច​ចប់​បាន ​គឺ​នៅ​ពេល​មាន​​វ៉ាក់សាំង​ការពារ និង​មាន​រូបមន្ត​ព្យាបាល​ច្បាស់លាស់ ពេល​នោះ​វា​គឺ​ចប់​ហើយ។ ក្នុងនោះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បន្ថែម​ថា “ល្គឹក​ណា​វីរុស COVID-19 នៅ​តែ​រីករាលដាល​ក្នុង​ភិភពលោក ពិសេស​ប្រទេស​នៅ​តំបន់​អាស៊ាន នោះ​ស្ថានភាព​នៅ​តែ​ផុយស្រួល ហើយ​យើងនៅ​តែ​ប្រុង​ប្រយ័ត្ន”។ អត្ថបទពាក់ព័ន្ធ៖ ពិតទេ ស្ត្រីពពោះប្រឈមខ្លាំងនឹងការឆ្លង COVID-19? គួរធ្វើបែបណា បើនៅក្នុងគ្រួសារមានអ្នកឆ្លង COVID-19? អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់? ក្រុមមនុស្សមួយប្រភេទនេះក៏ប្រឈមនឹងការឆ្លង COVID-19 ខ្ពស់ដែរ ឈប់ជឿទៅ! ទាំងនេះសុទ្ធតែជាទស្សនៈភាន់ច្រឡំជុំវិញវីរុស COVID-19 WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ ក្រសួងនៅតែបន្តរឹតបន្តឹងការធ្វើដំណើរ ផ្អាកមិនឲ្យជនបរទេសមកពី៦នេះចូលកម្ពុជា ត្បិតពុំរកឃើញករណីឆ្លង COVID-19 ច្រើន​ថ្ងៃជាប់គ្នា តែក្រសួងស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ច ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ព័ត៌មាន

នៅស្រុកខ្មែរយើង មានអ្នកជាសះស្បើយពី COVID-19 ៥នាក់បន្ថែមទៀតហើយ ពុំមានអ្នកឆ្លងថ្មីទេ

តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ កម្ពុជា​ពុំ​រក​ឃើញ​ករណី​ឆ្លងវីរុស COVID-19 ថ្មីនោះទេ មានតែ​អ្នក​ជា​សះស្បើយ​ដល់​ទៅ​៥នាក់​បន្ថែម​ទៀត។ អ្នក​ជា​សះ​ស្បើយពី COVID-19 ទាំង​៥​នាក់​នោះ រួម​មាន​ជន​ជាតិ​អាមេរិកកាំង​ អាយុ៥៩ឆ្នាំ​ជា​ស្វាមី និង​ស្ត្រី​ អាយុ៦២ឆ្នាំ​ជាភរិយា បុរស​ជន​ជាតិ​អង់គ្លេស​ អាយុ៦១ឆ្នាំ អ្នក​ទាំង​៣ជាភ្ញៀវទេសចរ ធ្វើដំណើរតាមនាវា Viking Cruise Journey បុរស​ជន​ជាតិ​កាណាដា អាយុ៤៩ឆ្នាំ បម្រើ​ការងារ​នៅ​សាលា​អន្តរជាតិ​មួយ នៅ​កោះពេជ្រ និង​បុរស​ជនជាតិ​ខ្មែរ​ អាយុ៣៨​ឆ្នាំ រស់នៅ​ឃុំគារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។ សរុប​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃទី១៨ មេសា  ២០២០នេះ មានចំនួន ១២២នាក់ដដែល ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១០៣នាក់ ឯករណី​ស្លាប់​ពុំ​មាននោះ​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ