ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?

ការ​រាត​ត្បាត​របស់​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ឆ្លង​វីរុស​នេ​ដោយ​មិន​ដឹង​ខ្លួន។ ហេតុ​នេះ​ហើយ គ្នាយើងមួយ​ចំនួន​បាន​ការពារ​ខ្លួន​ដោយ​លាង​ដៃ​ជាមួយ​នឹង​អាល់កុល​ញឹកញាប់​តាម​ការ​ណែនាំ​របស់​អង្គការសុខភាពពិភពលោក (WHO) ពេលខ្លះ​បែរ​ជា​ធ្វើ​ឲ្យ​ស្ងួត ឬរលាកស្បែកដៃ​។ ក្នុង​ករណី​នេះ ឱសថការី​លោក គឹម កាណែល បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​មាន​ការ​រលាក​ស្បែក ឬ​ដៃ​ស្ងួត​បណ្តាល​មក​ពី​ការ​ប្រើ​អាល់កុល ឬជែល លាង​សម្អាត​ដៃ​ញឹកញាប់​នោះ គួរ​ណា​តែ​ប្តូរ​ពី​លាង​ដៃ​ជាមួយ​អាល់កុល ឬ​ជែល មក​លាង​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​ធម្មតាវិញ។ ឱសថការីលោក គឹម កាណែល បាន​បន្ត​ថា ជា​ធម្មតា អាល់កុល​អាច​សម្លាប់​មេរោគ​បាន ប៉ុន្តែគេ​មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​អាល់កុល​មក​លាង​ដៃ​ញឹកញាប់​ពេក​ទេ។ ការ​ប្រើ​ប្រាស់​អាល់កុល ឬជែល​លាង​ដៃ គឺ​គេ​ប្រើ​ក្នុង​ពេល​ដែល​មាន​ការ​ចាំបាច់​ប៉ុណ្ណោះ​ដូចជា ពេល​ទៅ​ជួប​អ្នកណា​ម្នាក់ ឬ​ប្រជុំ​ការងារ​ដែល​មិន​អាច​ប្រើ​សាប៊ូ និងទឹក​ដើម្បី​លាង​ដៃ​បាន។ អត្ថបទពាក់ព័ន្ធ៖ ត្បិតពុំរកឃើញករណីឆ្លង COVID-19 ច្រើន​ថ្ងៃជាប់គ្នា តែក្រសួងស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ ថ្ងៃនេះរកមិនឃើញអ្នកឆ្លង COVID-19 ហើយក៏មិនមានជាសះស្បើយបន្ថែមដែរ! ក្រសួងនៅតែបន្តរឹតបន្តឹងការធ្វើដំណើរ ផ្អាកមិនឲ្យជនបរទេសមកពី៦នេះចូលកម្ពុជា ការសិក្សា​ថ្មីបញ្ជាក់ថាការលែងដឹងក្លិន​ និងរសជាតិជារោគសញ្ញាដំបូងនៃការឆ្លងCOVID-19 គួរធ្វើបែបណា បើនៅក្នុងគ្រួសារមានអ្នកឆ្លង COVID-19? អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?

ចាប់តាំង​ពី​ផ្ទុះ​ព័ត៌មាន COVID-19 រាលដាល​មក ការ​លក់​ដូរ​ជែល ទឹក​លាង​ដៃ អាល់កុល ឬ​សារធាតុ​សម្លាប់​មេរោគ ត្រូវ​បាន​គេ​ឃើញ​ថា​ជា​ផលិតផល​ក្លែងក្លាយ​ច្រើន ជាពិសេស​អាល់កុល​តែម្ដង តែ​មិនមែន​ជា​អាល់កុល​អេតាណុល តែ​ជា​មេតាណុល​វិញ។ មាន​សំណួរ​ជាច្រើន​លើក​ឡើង​មកកាន់ Helloគ្រូពេទ្យ ថា​តើ​អាល់កុល​មេតាណុល​នោះ​អាច​សម្លាប់​មេរោគ COVID-19 ឬ​បាក់តេរី វីរុស​ដទៃ​ទៀត​បាន​អត់? ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា មេតាណុល​មិន​អាច​សម្លាប់​មេរោគ COVID-19 បាន​នោះ​ទេ ហើយ​វា​ថែម​ទាំង​មិន​អាច​សម្លាប់​ពពួក​បាក់តេរី មេរោគ ឬ​វីរុស​បាន​ល្អ​ទេ ពោល​គឺ​សឹង​តែ​មិន​អាច​សម្លាប់​បាន​តែម្ដង។ អត្ថបទពាក់ព័ន្ធ៖ ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់? ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ? ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព លោក​បាន​បន្ត​ទៀត​ថា ភាគច្រើន​គេ​មិន​ដែល​ប្រើ​មេតាណុល​សម្រាប់​ព្យាបាល សម្អាត ឬ​សម្លាប់​មេរោគ​ឡើយ បើ​ទោះ​ជា​វា​មាន​ដឺក្រេ​ខ្ពស់​ក៏​ដោយ ក៏​លទ្ធភាព​សម្លាប់​មេរោគ​របស់​មេតាណុល​តិច​ណាស់ តែ​គេ​ប្រើ​មេតាណុល​ក្នុង​មន្ទីរ​ពិសោធន៍ និង​ឧស្សាហកម្ម​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត សារធាតុ​របស់​មេតាណុល​វា​ពុល គេ​មិន​អាច​ប្រើ​បាន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ សម្រាប់​សម្អាត សម្លាប់​បាន​នោះ​ទេ។ មេតាណុល​មិន​អាច​សម្លាប់​មេរោគ​បាន តើ​គេ​បង្កើត​វា​ដើម្បី​អ្វី? ឱសថ​ការី គីម កាណែល បាន​បញ្ជាក់​ទៀត​ថា មេតាណុល​គេ​បង្កើត​វា​ឡើង​ដើម្បី​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម និង​មន្ទីរ​ពិសោធន៍​វិភាគ ដោយ​មាន​តេស្ត​មួយ​ចំនួន​គេ​ប្រើ​មេតាណុល […]


ព័ត៌មាន

WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ

ដូច​ដែល​បាន​ដឹង​ហើយ​ថា​វីរុស​ COVID-19 អាច​រស់​នៅ​​លើ​វត្ថុ​ផ្សេងៗក្នុង​រយៈ​ពេល​យូរ​បាន។ មាន​មនុស្ស​មួយ​ចំនួន​បារម្ភ​ខ្លាច​មាន​វីរុស​ COVID-19 តោង​ជាប់​នៅ​លើ​សម្លៀក​បំពាក់​ដោយ​មិន​ដឹង​ខ្លួន​ពេល​ចេញ​ទៅ​ណា​មក​ណា ដូច​នេះ​អង្គការ​សុខភាពពិភពលោក​ (WHO) បាន​ណែនាំ​ពី​វិធី​កម្ចាត់​មេរោគ​លើ​សម្លៀក​បំពាក់ ឬកំណាត់​ផ្សេងៗ។ អង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា មិន​ត្រូវ​យក​កំណាត់ ឬ​សម្លៀក​បំពាក់​កខ្វក់​តាម​ខ្លួន​ទេ។ ចំពោះ​កំណាត់ ឬ​សម្លៀក​បំពាក់​ណា​ដែល​កខ្វក់ ឬ​សង្ស័យ​ថា​មាន​ជាប់​វីរុស ​​COVID-19 ត្រូវ​បោកសម្អាតកំណាត់ទាំងនោះនឹងទឹក​ក្តៅ (៦០-៩០អង្សាសេ) ជាមួយ​សាប៊ូ​បោក​ខោ​អាវ។ អង្គការសុខភាពពិភពលោក បាន​បន្ថែម​ថា ប្រសិន​បើ​អាច គួរ​ថែម​ទឹក​អូសាវែល តាម​ការ​ណែ​នាំ​ដែល​មាន​នៅ​កញ្ចប់។ នៅ​ពេល​ដែល​សម្ងួត បើ​សម្ងួត​ជាមួយ​មាស៊ីន​សម្ងួត​សម្លៀក​បំពាក់ ត្រូវ​សម្ងួត​នៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ ឬ​ក៏​អាច​ហាល​​ឲ្យ​ចំ​កម្តៅ​ថ្ងៃ​ក៏​បាន។​​ អត្ថបទពាក់ព័ន្ធ៖ អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 COVID-19៖ ព្រឹកនេះនៅតែគ្មានអ្នកឆ្លងដដែល ហើយជាសះស្បើយ ៥ នាក់ ពិតទេ ក្រសួងតម្រូវឲ្យពលរដ្ឋនៅតំបន់បឹងកេងកង១ ធ្វើតេស្ត COVID-19? តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

WHO ណែនាំពីវិធីកម្ចាត់​វីរុស COVID-19 លើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ

ដូច​ដែល​បាន​ដឹង​ហើយ​ថា​វីរុស​ COVID-19 អាច​រស់​នៅ​​លើ​វត្ថុ​ផ្សេងៗក្នុង​រយៈ​ពេល​យូរ​បាន។ មាន​មនុស្ស​មួយ​ចំនួន​បារម្ភ​ខ្លាច​មាន​វីរុស​ COVID-19 តោង​ជាប់​នៅ​លើ​សម្លៀក​បំពាក់​ដោយ​មិន​ដឹង​ខ្លួន​ពេល​ចេញ​ទៅ​ណា​មក​ណា ដូច​នេះ​អង្គការ​សុខភាពពិភពលោក​ (WHO) បាន​ណែនាំ​ពី​វិធី​កម្ចាត់​មេរោគ​លើ​សម្លៀក​បំពាក់ ឬកំណាត់​ផ្សេងៗ។ អង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា មិន​ត្រូវ​យក​កំណាត់ ឬ​សម្លៀក​បំពាក់​កខ្វក់​តាម​ខ្លួន​ទេ។ ចំពោះ​កំណាត់ ឬ​សម្លៀក​បំពាក់​ណា​ដែល​កខ្វក់ ឬ​សង្ស័យ​ថា​មាន​ជាប់​វីរុស ​​COVID-19 ត្រូវ​បោកសម្អាតកំណាត់ទាំងនោះនឹងទឹក​ក្តៅ (៦០-៩០អង្សាសេ) ជាមួយ​សាប៊ូ​បោក​ខោ​អាវ។ អង្គការសុខភាពពិភពលោក បាន​បន្ថែម​ថា ប្រសិន​បើ​អាច គួរ​ថែម​ទឹក​អូសាវែល តាម​ការ​ណែ​នាំ​ដែល​មាន​នៅ​កញ្ចប់។ នៅ​ពេល​ដែល​សម្ងួត បើ​សម្ងួត​ជាមួយ​មាស៊ីន​សម្ងួត​សម្លៀក​បំពាក់ ត្រូវ​សម្ងួត​នៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់ ឬ​ក៏​អាច​ហាល​​ឲ្យ​ចំ​កម្តៅ​ថ្ងៃ​ក៏​បាន។​​ អត្ថបទពាក់ព័ន្ធ៖ អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 COVID-19៖ ព្រឹកនេះនៅតែគ្មានអ្នកឆ្លងដដែល ហើយជាសះស្បើយ ៥ នាក់ ពិតទេ ក្រសួងតម្រូវឲ្យពលរដ្ឋនៅតំបន់បឹងកេងកង១ ធ្វើតេស្ត COVID-19? តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 តិចនិចខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិCOVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នកមិនទាន់ជាសះស្បើយពី COVID-19 នៅសល់ប៉ុន្មាននាក់ទៀត?

​ថ្ងៃ​នេះ​ក្រសួងសុខាភិបាល បាន​ប្រកាស​ដំណឹង​ដ៏ល្អ២ ទី១ ពុំរកឃើញករណីឆ្លងថ្មី និងទី២ មាន​អ្នក​ជា​សះស្បើយ COVID-19 រហូត​ជាង ១០ នាក់ ដែល​ចំនួន​ច្រើន​បែប​នេះ​ធ្លាប់​មានកាលពី​ថ្ងៃ ៤ មេសា ឆ្នាំ ២០២០ ម្ដង​មក​ហើយ។ ក្នុង​ចំណោម​អ្នក​ជា​សះស្បើយ​ទាំង ១៤ នាក់ ដែល​ក្រសួង​បាន​ប្រកាស​កាលពី​ព្រឹក​មិញ​នេះ ភាគច្រើន​ជា​អ្នក​ទេសចរ​ជនជាតិ​បារាំង។ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ​១២២​នាក់ (ស្រី ៣៨ និង​បុរស ៨៤ នាក់) ដែល​រាប់​ទាំង​អ្នក​បាន​​ព្យាបាល​ជា​សះ​ស្បើយ និង​​​អ្នក​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​មាន​ចំនួន​សរុប ៩១ នាក់ ស្មើ​នឹង ៧៤,៥៩% ធៀប​ទៅ​នឹង​ចំនួន​អ្នក​ផ្ទុក COVID-19 ទាំងអស់។ អ្នក​ជា​សះស្បើយ​ទាំង ៩១ នាក់​ក្នុង​នោះ​បុរស ៦៤ នាក់ និង​ស្ត្រី ២៧ នាក់ ក្នុង​នោះ​បុរស​ចិន ១ នាក់​ បុរស​អង់គ្លេស ១ នាក់ បុរស​បែលហ្សិក ១ នាក់ […]


ព័ត៌មាន

ព្រឹកនេះអ្នកជាសះស្បើយ ១៤ នាក់ ហើយគ្មានករណីឆ្លង COVID-19 ថ្មីទេ

រយៈពេល ២ ថ្ងៃជាប់គ្នាមកនេះ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា គ្មាន​ករណី​ឆ្លង​ថ្មីឡើយ ហើយថែម​ទាំងជា​​សះស្បើយ​ ១៤ នាក់ថែមទៀត។ អ្នក​ជា​សះស្បើយ​មាន​ជនជាតិបារាំង ១០ នាក់ ប្រុស ៣ ស្រី ៧ នាក់ ដែល​ជា​អ្នក​ទេសចរនៅខេត្តព្រះសីហនុ និងបានសម្រាកព្យាបាលនៅសណ្ឋាគារមួយកន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ហើយត្រូវបាន​អនុញ្ញាតឲ្យ​ចាកចេញក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។ ក្រៅពីជនជាតិបារាំង ១០ នាក់ នៅមាន​ជនជាតិ​ឥណ្ឌូណេស៊ី ២ នាក់ ជាសះស្បើយ COVID-19 និងបានឲ្យចាកចេញពីមន្ទីរពេទ្យ​ខេត្ត​សៀមរាប ព្រមទាំងជនជាតិខ្មែរ ២ នាក់ ដែលម្នាក់ជាមគ្គុទេសទេសចររបស់ក្រុមភ្ញៀវបារាំង នៅខេត្តព្រះសីហនុ និងបុរសម្នាក់ទៀត រស់នៅរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។   គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ​១២២​ នាក់ រាប់​ទាំង​អ្នក​ដែល​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប​ ៩១ នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ព័ត៌មាន

ក្រសួងត្រៀមប្រកាស បើមានអ្នកស្លាប់ដោយ COVID-19 ត្រូវបូជា ឬកប់ភ្លាមៗ មិនឲ្យធ្វើបុណ្យទេ

ក្រសួង​សុខាភិបាល​ត្រៀម​ប្រកាស បើ​មាន​អ្នក​ស្លាប់​ដោយ COVID-19 ត្រូវ​បូជា ឬ​កប់​ភ្លាមៗ មិន​ឲ្យ​ធ្វើ​បុណ្យ ចាក់​ភ្លេង​នោះ​ទេ នេះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ។ "ខ្ញុំ​មិន​ចង់​និយាយ​ទេ ប៉ុន្តែ​ក្រសួង​បាន​ត្រៀម​លក្ខណៈ​ហើយ ត្រៀម​ការ​ណែនាំ​ពី​អ្នក​ដែល​ស្លាប់​ដោយសារ COVID-19 មិន​មែន​ថា ចូល​ឆ្នាំ​និយាយ​ឲ្យ​គេ​ភ័យ​ទេ ណែនាំ​ពេល​ស្លាប់ ត្រូវ​បូជា ត្រូវ​កប់​ភ្លាម មិន​ទុក​ធ្វើ​បុណ្យ លេង​ភ្លេង ហែរ​អី​នោះ​ទេ"។ ឯកឧត្តម​រដ្ឋមន្ត្រី​ថា ប្រជាពលរដ្ឋ​មាន​ការ​ភ័យខ្លាច​ចំពោះ COVID-19 ជា​រឿង​ល្អ ខ្លាច​ស្លាប់​ខ្លួន​ឯង​ចោល​គ្រួសារ ឬ​គ្រួសារ​ទាំង​មូល​ហិនហោច។ ការ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ COVID-19 ជា​រឿង​ល្អ ដោយ​ចេះ​ការពារ​ខ្លួន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

វិទ្យាស្ថានសុខភាពសាធារណៈ និងប៉ាស្ទ័រ ធ្វើតេស្ត COVID-19 បានប៉ុន្មាន/ថ្ងៃ?

ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​ៗ​ទាំង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​អាច​ធ្វើ​តេស្ត​រក​វិជ្ជមាន COVID-19 ប្រមាណ ៥០០ នាក់។ លោក​បន្ត​ទៀត​ថា ក្រៅពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​មាន​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ក៏​មាន​សមត្ថភាព​ធ្វើ​តេស្ត​សំណាក ប្រមាណ ១០០ នាក់​ដែរ។ ឯកឧត្ដម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​បន្ត​ទៀត​ថា ការ​ធ្វើ​ឡើង​ដល់ ៥០០ នាក់/ថ្ងៃ​នេះ គឺ​ទាល់តែ​មាន​កម្រិត​ខ្លាំងក្លា​ប៉ុណ្ណោះ តែ​ធម្មតា​មិន​ទាន់​ដល់​ដំណាក់​កាល​នោះ​ឡើយ។ តួ​លេខ​ឆ្លង COVID-19 សរុប​​ទូទាំង​​ប្រទេស មាន​​ចំនួន ១២២នាក់ ក្នុង​​នោះ​​មាន​​អ្នក​​ជា​​សះស្បើយ​​ចំនួន ៧៧ករណី​ ចំណែកករណីស្លាប់​​គ្មាន​​នោះ​​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

រកឃើញអ្នកឆ្លង COVID-19 ២ករណីបន្ថែមទៀត សុទ្ធតែនៅភ្នំពេញ

តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី១២ ខែមេសានេះ កម្ពុជា​បាន​រក​ឃើញករណីឆ្លងវីរុស COVID-19 ចំនួន ២ករណី ចំណែក​អ្នក​ជា​សះស្បើយ​វិញ​មាន ២ករណីដែរ។ អ្នក​​ឆ្លង COVID-19 ទាំង​២ករណីថ្មី មាន​ស្ត្រី​ជន​ជាតិ​វៀតណាម​  អាយុ​២៨ឆ្នាំ ជា​អ្នកទេសចរណ៍ ស្នាក់​នៅ Apartment ក្នុង​សង្កាត់​បឹង​កេង​កង រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ជាបុរស​ជន​ជាតិ​កាណាដា (ដើម​កំណើត​ចិន) អាយុ៥០ឆ្នាំ បម្រើ​ការងារ​នៅ​កាស៊ីណូ ក្នុង​រាជធានី​ភ្នំពេញ​ដែរ។ អ្នក​ទាំង២​ជា​ប្តី​ប្រពន្ធ​​នឹង​គ្នា ហើយកំពុង​សម្រាកព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម។ ចំណែក​អ្នក​ជា​សះស្បើយ​២​ករណី​ថ្មី គឺ​ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​ទាំង​២នាក់ ម្នាក់អាយុ៣៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៥៨ឆ្នាំ។ អ្នក​ទាំង២​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ធ្វើ​ការងារ​សាសនា​នៅស្រុក​កងមាស ខេត្ត​កំពង់ចាម។ តួ​លេខ​ឆ្លង COVID-19 សរុប​​ទូទាំង​​ប្រទេស មាន​​ចំនួន ១២២នាក់ ក្នុង​​នោះ​​មាន​​អ្នក​​ជា​​សះស្បើយ​​ចំនួន ៧៧ករណី​ ស្លាប់​​គ្មាន​​នោះ​​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ថ្ងៃនេះតេស្តវិជ្ជមាន COVID-19 ១ករណីថ្មីជាស្រ្តីជនជាតិចិននៅម្ដុំបឹងកេងកង

ក្រសួង​សុខាភិបាល​​ នា​ព្រឹកថ្ងៃទី១១ មេសា ​នេះ បាន​ឱ្យ​ដឹង​ថា មាន​ករណី​ឆ្លងCOVID-19 បន្ថែម​១ករណី​ ចំណែក​ព្យាបាល​ជា​សះ​ស្បើយ​ មាន​ចំនួន​ ៣នាក់​។ អ្នកឆ្លងថ្មីជាអ្នកទេសចរ ​ស្រ្តីជាតិចិន ស្នាក់នៅ​បណ្ដោះ​អាសន្ន​ក្នុង​សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។​ សរុប​ អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​គិត​ត្រឹម​​​ព្រឹក​ថ្ងៃ​​សៅរ៍​នេះ មាន​ចំនួន ១២០នាក់​  ដោយ​ឡែក​​ករណី​ជា​សះ​ស្បើយ​​មាន​ចំនួន​​សរុប​ ៧៥នាក់៕ អត្ថបទពាក់ព័ន្ធ៖ អ្នកឆ្លង COVID-19 ២ នាក់ព្រឹកនេះ ជា​ប្ដីប្រពន្ធនៅភ្នំពេញ គ្រូពេទ្យជំនាញចិនទាំង៧រូប បញ្ចប់ការងារនៅកម្ពុជាហើយ អ្វីខ្លះជាលទ្ធផលការងារ? ក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានបច្ចុប្បន្នភាព COVID-19 រាល់ថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ទើបជាពី COVID-19 រៀបរាប់មូលហេតុនាំឲ្យឆ្លង និងការព្យាបាល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ