backup og meta

ទឹកកាមប្រែជាលឿង ប្រុសៗគួរបារម្ភកម្រិតណា?

ទឹកកាមប្រែជាលឿង ប្រុសៗគួរបារម្ភកម្រិតណា?

ហេតុ​អ្វី​​ទឹក​កាម​ប្រែជា​​លឿង? ទឹក​កាម​ជា​ធម្មតា​មាន​ពណ៌​ស​ ជាមួយ​នឹង​សភាព​អន្លាយ​ៗ ហើយ​ពណ៌​ទឹក​កាម​ក៏​អាច​ប្រែ​ប្រួល​តិច​តួច​ទៅ​តាម​ហ្សែន របប​អាហារ និង​បញ្ហា​សុខ​ភាព​ទូ​ទៅ​របស់​បុរស​ម្នាក់​ៗ​។ ដូច​គ្នា​ដែរ បើ​សិន​ជា​យើង​មិន​ចេញ​រោគ​សញ្ញា​ខុស​​ប្រក្រតី​ណាមួយ​ទេ ការ​ប្រែ​ពណ៌​របស់​ទឹក​​កាម​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ដែរ​​។

​​​​បុរស​មាន​សុខភាព​ល្អ​ម្នាក់​ទឹក​កាម​អាច​មាន​ពណ៌​ស ឬ​ប្រផេះ និង​បន្ត​ប្រែ​ទៅ​ជា​ថ្លា​នៅ​ប៉ុន្មាន​នាទី​បន្ទាប់​។ បើ​សិន​ជា​គ្នា​យើង​ប្រុសៗ​សង្កេត​ឃើញ​ថា​ទឹកកាម​ប្រែជា​ពណ៌​លឿង យើង​គួរ​ពិនិត្យ​លើ​ចំណុច​មួយ​ចំនួន​នេះ។​

១. របប​អាហារ​

អាហារ​ជាក់​លាក់​មួយ​ចំនួន​អាច​មាន​ឥទ្ធិ​ពល​លើ​ពណ៌​ទឹក​កាម​។ ក្នុង​ករណី នេះ វា​មិន​មាន​អ្វី​គួរ​ឲ្យ​​បារម្ភ​នោះ​ទេ​។ អាហារ​អាច​មាន​ឥទ្ធិពល​ដល់​ពណ៌​ទឹក​កាម​មាន​ដូច​ជា​ល្មៀត ខ្ទឹម​ស ខ្ទឹម​បារាំង និង​ទំពាំង​បារាំង​​។​

[embed-health-tool-heart-rate]

២. ទឹក​នោម​

មួយ​វិញ​ទៀត បើ​មាន​ទឹក​នោម​លាយ​ជាមួយ​នឹង​ទឹក​កាម​ នោះ​ទឹក​កាម​ក៏​នឹង​អាច​ប្រែ​ជា​ពណ៌​លឿង​បាន​ដែរ​។ ទឹក​កាម​ក៏​ចេញ​មក​ក្រៅ​តាម​បំពង់​បង្ហួរ​នោម​ដូច​ទឹក​នោម​ដែរ។ ក្នុង​ករណី​មាន​ទឹក​នោម​នៅ​សល់​ក្នុង​បំពង់​បង្ហួរ​នោម ពេល​ដែល​បញ្ចេញ​ទឹក​កាម ក៏​អាច​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ជា​ពណ៌​លឿង​ដែរ​។​

ឆាប់ទិញទឹកកាម

ទឹកកាមលឿង៣. ជក់បារី និង​ផឹក​ស្រា

របៀប​របប​​រស់​នៅ​មួយ​ចំនួន​ដូចជា​ការ​ជក់​បារី និង​ផឹក​ស្រា សុទ្ធ​ជា​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ពណ៌។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ឈប់​ជក់​បារី។ ជា​ធម្មតា​មនុស្ស​ជក់​បារី ច្រើន​ជួប​ទឹក​កាម​មាន​ពណ៌​លឿង​ញឹកញាប់​ជាង​អ្នក​មិន​ជក់​បារី​។

៤. វ័យ​

កាលណា​វ័យ​ប្រុសៗ​យើង​កាន់​តែ​ច្រើន​ ពណ៌​របស់​ទឹក​កាម​ក៏​អាច​ប្រែ​ប្រួល​ដែរ​ ដែល​នេះ​ជា​រឿង​ធម្មជាតិ​សុទ្ធ​សាធ​។ អាយុ​កាន់​តែ​ច្រើន ទឹក​កាម​ក៏​អាច​ប្រែ​ជា​ពណ៌​លឿង​បាន​ដែរ​។ យ៉ាងណា ទឹក​កាម​ប្រែ​ពណ៌​របស់​មនុស្ស​ប្រុស​វ័យ​ចំណាស់​អាច​កើត​មាន​ដោយ​សន្សឹម​ៗ​ មិន​ងាយ​នឹង​ចាប់​អារម្មណ៍​ដឹង​នោះ​ទេ​។

៥. ជំងឺ​ខាន់លឿង​

ជំងឺ​ខាន់លឿង​មិន​មែន​កើត​តែ​លើ​ក្មេង​នោះ​ទេ មនុស្ស​ពេញ​វ័យ​ក៏​អាច​កើត​ជំងឺ​នេះ​ដែរ​ ដែល​នេះ​បង្ហាញ​ពី​ការ​មាន​រោគ​ប្រចាំ​កាយ​ និង​អាច​បង្ក​ឲ្យ​មាន​ទឹក​កាម​ពណ៌​លឿង​។

ខាន់​លឿង​កើត​ឡើង​នៅ​ពេល​រាង​កាយ​យើង​មាន​សារធាតុ​​bilirubin ច្រើន​ពេក ធ្វើ​ឲ្យ​ស្បែក​ ភ្នែក និង​ទឹក​កាម​ប្រែ​ជា​លឿង​។

ខាន់​លឿង​នេះ អាច​បង្ក​ឡើង​ដោយ​មូល​ហេតុ​ច្រើន​យ៉ាង​ដូច​ជា​មាន​ជំងឺ​ថ្លើម រលាក​លំពែង​ និង​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់។

ក្រៅពី​នេះ ការ​ឆ្លង​ជំងឺ​កាម​រោគ​ក៏​អាច​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ជា​ពណ៌​លឿង​ដែរ។ ដូច​នេះ បើ​ប្រុសៗ​យើង​សង្ស័យ​ថា​មាន​ឆ្លង​ជំងឺ​កាម​រោគ​ គួរ​ប្រញាប់​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.netdoctor.co.uk/conditions/sexual-health/a25929689/yellow-semen/

https://www.mayoclinic.org/discolored-semen/expert-answers/faq-20058363

https://www.menshealth.com/health/g18371043/semen-color-changes-causes/

កំណែ​ប្រែបច្ចុប្បន្ន

25/07/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពិត​អត់ ទឹកកាមជួយ​កម្ចាត់​បញ្ហា​មុន​បាន?

ជួបបញ្ហា​ឆាប់ចេញទឹកកាមពេលអីៗ សាកដោះស្រាយ​តាម​វិធីនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 25, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម