ពេលវ៉ាក់សាំងបង្ការមេរោគបង្កជំងឺមហារីកមាត់ស្បូន (HPV) ចរាចរណ៍ឲ្យប្រើប្រាស់ជាលើកដំបូង វាត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ក្មេងស្រីជិតពេញវ័យ។ ឥឡូវនេះ ការស្រាវជ្រាវថ្មីៗជាច្រើន បានរកឃើញថា វ៉ាក់សាំងមហារីកមាត់ស្បូនក៏មានសុវត្ថិភាពសម្រាប់ក្មេងប្រុស ឬមនុស្សប្រុសផងដែរ។
កម្មវិធីពិនិត្យសុខភាពក្រពេញប្រូស្តាតអនឡាញ
ទាក់ទងនឹងបញ្ហានេះ វេជ្ជបណ្ឌិត Richard Watkins ឯកទេសជំងឺឆ្លងនៅទីក្រុង Akron រដ្ឋ Ohio និងជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Northeast Ohio Medical សហរដ្ឋអាមេរិកបានណែនាំឲ្យក្មេងប្រុស និងបុរសៗទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ព្រោះវាមិនមានគុណវិបត្តិទេ ហើយថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកទៀតផង។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងមហារីកមាត់ស្បូនលើមនុស្សប្រុសមានដូចជា៖
១. ការពារការឆ្លងមេរោគមហារីកមាត់ស្បូនទៅភរិយា ឬដៃគូរួមទាំងខ្លួនឯងផ្ទាល់
២. កាត់បន្ថយភាគរយនៃការកើតជំងឺមហារីកក្រពេញប្រូស្ដាតលើបុរស មហារីកបំពង់ក និងមហារីកចុងពោះវៀនធំ។
៣. ការពារជំងឺសិរមាន់ ដែលជាជំងឺពិបាកព្យាបាល និងសាំញ៉ាំ។
បច្ចុប្បន្ននេះ CDC អាមេរិកបានណែនាំឲ្យចាក់វ៉ាក់សាំងមហារីកមាត់ស្បូនលើក្មេងប្រុស និងក្មេងស្រីប្រឆាំងនឹងមេរោគ HPV ដោយចាប់ផ្ដើមពីអាយុ ១១ ឬ ១២ឆ្នាំ។ វ៉ាក់សាំងនេះត្រូវបានចាក់ជាពីរដូស ដោយលើកទីពីរចាក់ពី ៦ ទៅ ១២ខែបន្ទាប់ពីការចាក់លើកដំបូង។
[embed-health-tool-bmi]