ជឿជាក់ថា មានបុរសមិនតិចនោះទេដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ វិលមុខភ្លាមៗ ក្រោយពេលរួមភេទ។ អាការៈវិលមុខក្រោយពេលរួមភេទ ក៏ជាបញ្ហាមួយក្នុងចំណោមបញ្ហាដទៃទៀត ដែលអាចរំខានដល់ក្ដីសុខលើគ្រែរបស់ដៃគូបាន។ ពិសេសដៃគូថ្មីថ្មោងដែលចង់សប្បាយរីករាយហើយប្រើពេលវេលាឲ្យបានយូរទៀតនោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការវិលមុខ ក្រោយពេលរួមភេទគឺជាអាការៈមួយកើតឡើងរយៈពេលខ្លីបន្ទាប់ពីបានបញ្ចេញទឹកកាម ហើយអាការៈនេះមិនបង្កគ្រោះថ្នាក់អ្វីនោះទេ វានឹងបាត់ទៅវិញដោយខ្លួនឯង បន្ទាប់ពីបានសម្រាកបន្តិច។ មូលហេតុសំខាន់បំផុតដែលបណ្ដាលឲ្យបុរសៗជួបបញ្ហានេះ មានដូចជា៖
១.ប្រើថ្នាំពង្រីកក្រពេញប្រូស្ដាត
ប្រសិនបើបុរសៗប្រើប្រាស់ថ្នាំពង្រីកក្រពេញប្រូស្ដាត ជាក់ស្ដែងណាស់ប្រភេទថ្នាំមួយចំនួន អាចបណ្ដាលឲ្យប៉ះពាល់ដល់ផ្លូវភេទ។ ផលប៉ះពាល់នៃប្រសិទ្ធភាពថ្នាំទាំងនោះធ្វើឲ្យបុរសៗពិបាកបញ្ចេញទឹកកាម និងធ្វើឲ្យបុរសៗប្រឈមនឹងការវិលមុខក្រោយពេលរួមភេទ។ ក្នុងករណីបែបនេះ ប្រសិនបើគ្នាយើងបានជួបប្រទះត្រូវពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីផ្លាស់ប្ដូរថ្នាំ។
២.ប្រើថាមពលខ្លាំងពេក
ការខំប្រឹងរួមភេទដោយប្រើប្រាស់ថាមពលខ្លាំងលើសកម្រិត អាចប្រឈមអស់កម្លាំងធ្វើឲ្យវិលមុខក្រោយពេលរួមភេទ។ បុរសៗអាចឆ្លងកាត់បទពិសោធន៍មួយនេះ ពិសេសរួមភេទទាំងដែលក្រពះមិនទាន់មានអាហារគ្រប់គ្រាន់ ឬ មិនបានត្រៀមលក្ខណៈញ៉ាំអាហារឲ្យបាន២ម៉ោងមុនពេលរួមភេទ ទើបធ្វើឲ្យរាងកាយប្រឈមអស់កម្លាំងខ្លាំង។ ដូច្នេះវិធីល្អបំផុត មុនពេលឡើងគ្រែជាមួយដៃគូ បុរសៗគួរតែញ៉ាំអាហារឲ្យបានឆ្អែតមានកម្លាំងជាមុនសិនទើបល្អ។
៣.ខ្សោះជាតិទឹក
ខ្សោះជាតិទឹកក៏ធ្វើឲ្យយើងងាយវិលមុខបានដែរ សំខាន់ក្រោយពេលរួមភេទ ដែលប្រើប្រាស់ថាមពលខ្លាំង និងបញ្ចេញញើសក៏ច្រើន ហើយមិនបានញ៉ាំទឹកគ្រប់គ្រាន់។ ការខ្សោះជាតិទឹកធ្វើឲ្យចរន្ដឈាមក្នុងរាងកាយមិនអាចដំណើរការបញ្ជូនអុកស៊ីសែនគ្រាប់គ្រាន់ទៅកាន់ខួរក្បាលបានទេ ដូច្នេះវាគឺជារឿងងាយបំផុតធ្វើឲ្យយើងប្រឈមវិលមុខក្រោយពេលសម្រេចក្ដីសុខជាមួយដៃគូហើយ។ មុនពេលរួមភេទគួរតែញ៉ាំទឹកឲ្យគ្រប់គ្រាន់សិនទើបជាជម្រើសល្អ។
៤.ប្រើប្រាស់ថ្នាំជំនួយផ្លូវភេទ
ពពួកថ្នាំជំនួយផ្លូវភេទ ជួយឲ្យរួមភេទបានយូរ មានកម្លាំង និងបង្កើនក្ដីសុខខ្លាំងទៀតនោះ ក៏អាចធ្វើឲ្យប៉ះពាល់មុខងារបេះដូង និង ចរន្ដឈាមធ្វើការលើសធម្មតា ទើបធ្វើឲ្យយើងប្រឈមវិលមុខ អស់កម្លាំងពេលបញ្ចេញទឹកកាមហើយ។ ដូច្នេះត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យច្បាស់លាស់ អំពីប្រសិទ្ធភាពថ្នាំ និងសុខភាពជាក់ស្ដែងមុនពេលប្រើប្រាស់។
តើពេលណាគួរទៅជួបគ្រូពេទ្យ?
ប្រសិនបើគ្នាយើងសង្កេតឃើញថា ឧស្សាហ៍មានបញ្ហាវិលមុខញឹកញាប់ក្រោយពេលរួមភេទ គួរទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិគ្រោះយោបល់ និងធ្វើតេស្ដសុខភាព ខណៈដែលពេលខ្លះយើងមិនបានដឹងច្បាស់ពីលក្ខខណ្ឌសុខភាពទាំងស្រុងនោះទេ។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
[embed-health-tool-ovulation]