backup og meta

ហេតុផលមួយចំនួន ធ្វើឲ្យ​ប្រុសៗ​មាន​បញ្ហា​លិង្គអត់​ឡើង​រឹង ពិបាកប្រើការ

ហេតុផលមួយចំនួន ធ្វើឲ្យ​ប្រុសៗ​មាន​បញ្ហា​លិង្គអត់​ឡើង​រឹង ពិបាកប្រើការ

ប្រុសៗ​មិន​តិច​ជាង​ ៣០​ លាន​នាក់​ដែល​ជួប​បញ្ហា​អាអូន​តូចមិន​ឡើង​រឹង ហើយ​មិន​អាច​​រួម​ភេទ​បានឲ្យ​ស្រណុក​សុខស្រួល​។ អាយុ​អាច​ជា​មូល​ហេតុ​ចម្បង។ យោង​តាម​វិទ្យាស្ថាន​សុខាភិបាល​ជាតិអាមេរិក បុរស​ប្រមាណ​ ៥% ​នៃ​ក្រុម​អាយុចន្លោះពី ៥០ ទៅ ៦០ ឆ្នាំ​ ជួប​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​។ អ្នក​ខ្លះ​អាយុ​អត់​ទាន់ ​៤០ ឬ ៥០ ឆ្នាំផង ស្រាប់​តែ​ជួប​បញ្ហា​នេះ។ ខាង​ក្រោម​​ជា​កត្តា​ទាំង ​៦ធ្វើឲ្យ​ប្រុសៗ​ជួប​វញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។

ប្រើថ្នាំព្យាបាលជ្រុះសក់ និងក្រពេញប្រូស្ដាត

ថ្នាំ​ព្យាបាលជ្រុះ​សក់​ និង​ជំងឺ​ក្រពេញ​ប្រូស្តាត​រីក​ធំ​ អាច​មាន​ផល​រំខាន​ដល់​សមត្ថភាព​ផ្លូវ​ភេទ​ និង​បន្ថយ​ចំណង់​ផ្លូវ​ភេទ​ចំពោះ​បុរស​មួយ​ចំនួន។ ថ្នាំ​នេះ​បន្ថយ​បរិមាណ​អ័រម៉ូន​ភេទ dihydrotestosterone (អ័រម៉ូន​ចំណង់​ផ្លូវ​ភេទឈ្មោល) ​នៅ​ក្នុង​ឈាម។

បញ្ហាអញ្ចាញធ្មេញ

យោង​តាម​ទស្សនាវដ្ដី​ឱសថ​ផ្លូវភេទ (Journal of Sexual Medicine) ថា ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​រ៉ាំរ៉ៃ អាច​បង្កើន​ហានិភ័យ​ឲ្យ​សមត្ថភាពផ្លូវ​ភេទថយ​ចុះ។ ជំងឺអញ្ចាចធ្មេញ ក៏ជាសញ្ញាមួយបង្ហាញ​​ថា យើង​កំពុងមាន​បញ្ហា​សុខភាព​ដែរ ហើយ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​អាច​កើត​ជំងឺបេះដូង ដែល​ជា​មូលហេតុ​មួយ​ទៀត​ធ្វើ​ឲ្យ​សមត្ថភាព​ផ្លូវ​ភេទ​ថយ​ចុះ។

​​ជំងឺអញ្ចាញ​ធ្មេញ​ ​អាច​ដោយសារ​បញ្ហា​លំហូរឈាម​រត់​ទៅ​កាន់​អញ្ចាញ​ធ្មេញ ដូច្នេះ​វា​លំហូរ​ឈាម​ក៏​អាច​មាន​បញ្ហាពេល​រត់​ទៅ​សរីរាង្គ​ផ្សេងៗ​ទៀត​ដែរ ដូច​ជា ​លិង្គតែ​ម្ដង​ដែល​ធ្វើ​ឲ្យ​សមត្ថភាពផ្លូវភេទ​ថយ​ចុះ។

សុខភាពផ្លូវភេទ

ជិះកង់ច្រើន

ឃើញ​គ្នា​យើង​ច្រើន​ណាស់ ងាក​មក​ហាត់​កីឡា​ដោយ​វិធី​នេះ។ ចំណាយ​ទាំង​ប្រាក់កាក់​ទិញ​កង់​រាប់​រយ​ដុល្លារ​ ឬ​ជិះ​រាប់​រយ​គីឡូ​ក៏​មាន។ ជិះ​កង់​ល្អ​ច្រើនចំពោះ​អ្នកទឹកនោម​ផ្អែម ប៉ុន្តែ​បែរ​ជា​មានផល​អវិជ្ជមាន​ដល់​សមត្ថភាព​ផ្លូវ​ភេទ​កាន់​តែ​ខ្ពស់។

អត្ថបទ​សិក្សា​មួយ​របស់​ Journal of Sexual Medicine ដែល​បាន​ចេញផ្សាយ​នៅ​ឆ្នាំ២០០៥ ​បញ្ជាក់​ថា ​៤%​ នៃ​បុរស​ដែល​អង្គុយ​លើ​កែប​កង់​ច្រើន​ជាង​ ៣ ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ​មាន​បញ្ហា​អសមត្ថភាព​​ផ្លូវ​ភេទ​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ ខណៈ​អ្នក​រត់​ធម្មតា​មាន​តែ ​១ប៉ុណ្ណោះ។ ពេល​​អង្គុយ​លើ​កែប​កង់​ សរសៃប្រសាទ ​និង​សរសៃឈាម​ទៅ​កាន់​លិង្គ ​ត្រូវ​បាន​សង្កត់។ យូរៗ​ទៅ​ វា​នឹង​ខូចខាត​ដែល​អាច​ធ្វើ​ឲ្យ​ឈាម​រត់ទៅ​កាន់​លិង្គ​ថយ​ចុះ​ ​ប្រឈម​អសមត្ថភាព​ផ្លូវ​ភេទ។

អត្ថបទគួរអាន៖ 

ទឹកនោមផ្អែម

អ្នក​ទឹក​នោម​ផ្អែម​ប្រឈម​​អសមត្ថភាព​ផ្លូវ ​២-៣ ​ដង​ច្រើនជាង​មនុស្ស​ធម្មតា។ ការគ្រប់គ្រង​ជាតិ​ស្ករ​មិន​បាន​នឹងន​ អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​តូចៗ និង​សរសៃ​ប្រសាទ​ដែល​ទៅ​កាន់​លិង្គ​ខូច។ នេះ​បើ​យោង​​តាម​វិទ្យាស្ថាន​សុខាភិបាល​ជាតិអាមេរិក

លើសឈាម

សរសៃ​ឈាម​ដែល​ល្អ និង​មាន​ចំនួន​គ្រប់គ្រាន់​ គឺ​ចាំបាច់​សម្រាប់​ការ​ឡើង​រឹង​ និង​រក្សា​ឲ្យ​បាន​យូរ​របស់​លិង្គ។ បញ្ហា​លើស​សម្ពាធ​ឈាម​ដែល​មិន​បាន​គ្រប់​គ្រង​​ល្អ នឹង​បំផ្លាញ​សរសៃ​ឈាម​ក្នុង​ខ្លួន ហើយ​ធ្វើ​ឲ្យ​បាត់​បង់​ភាព​យឺត​ និង​មិន​ដឹក​ជញ្ជូន​ឈាម​បាន​ល្អ​ដូច​មុន។ ដូច​គ្នា​ដែរ​​ថ្នាំ​គ្រប់គ្រង​សម្ពាធ​ឈាម​មួយ​ចំនួន​ដូចជា​ beta blocker និងថ្នាំ​បញ្ចុះ​ទឹក​នោម ​ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​អសមត្ថភាពនេះដែរ។

ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​រស់នៅ ​ដូច​ជា ​ញ៉ាំអាហារ​​ល្អៗ​សម្រាប់​សុខភាព ឬហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ ក៏​អាច​ជួយ​ស្ដារ​បញ្ហា​នេះ​បាន​ខ្លះ​ដែរ ដោយ​មិន​បាច់​ប្រើ​ថ្នាំ។

បាក់ទឹកចិត្ត

ប្រមាណ ​៦១%​ នៃ​អ្នកមាន​ជំងឺបាក់ទឹក​ចិត្ត អាចមាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សិក្សា​វេជ្ជសាស្ត្រ​អាមេរិក Cleveland Clinic Foundation។

ថ្នាំ​ប្រឆាំង​ជំងឺបាក់​ទឹក​ចិត្ត​ ដូច​ជា SSRIs អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ភេទ​។ ស្រីៗ និងប្រុសៗ​ដែល​ប្រើ​ថ្នាំ​នេះ ​ប្រមាណ​​ពាក់​កណ្ដាល​អាច​មាន​បញ្ហាផ្លូវភេទ។ បុរស​អាច​​អសមត្ថភាព​ផ្លូវ​ភេទ បាត់​ចំណង់​ផ្លូវ​ភេទ និង​ចេញ​ទឹក​កាម​យឺត​ពេក។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Surprising Reasons for Erectile Dysfunction. http://www.livescience.com/35830-seven-causes-erectile-dysfunction.html. Assessed 16 December, 2017

Erectile dysfunction, https://www.mayoclinic.org/diseases-conditions/erectile-dysfunction/symptoms-causes/syc-20355776

Erectile dysfunction (impotence), https://www.nhs.uk/conditions/erection-problems-erectile-dysfunction/

កំណែ​ប្រែបច្ចុប្បន្ន

21/03/2022

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាថ៌កំបាំង​ផ្លូវភេទស្រ្តី ពេលខ្លះស្រីៗខ្លួនឯងក៏គិត​មិន​ដល់

សំណួរ-ចម្លើយ អារម្មណ៍​ផ្លូវភេទស្រ្តី ដៃគូ​គួរ​ស្វែង​យល់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Mar 21, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម