ប្រុសៗគ្នាយើងធ្លាប់ដឹងទេថាការបញ្ចេញទឹកកាមមានទំនាក់ទំនងនឹងជំងឺមហារីកក្រពេញប្រូស្តាត? ការសិក្សាមួយចំនួនបានរកឃើញថាប្រុសៗដែលបញ្ចេញទឹកកាមញឹកញាប់ក្នុងមួយខែអាចកាត់បន្ថយអត្រាប្រឈមកើតជំងឺមហារីកក្រពេញប្រូស្តាតបាន បើធៀបទៅនឹងអ្នកបញ្ចេញទឹកកាមតិចដងក្នុងមួយខែ។
តើត្រូវបញ្ចេញទឹកកាមប៉ុន្មានដងក្នុងមួយខែទើបហៅថាញឹកញាប់?
ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard បានសិក្សាទៅលើមនុស្សប្រុសចំនួន២៩ ៣៤២ នាក់តាំងពីឆ្នាំ១៩៩២ មក ដោយអ្នកចូលរួមមានអាយុចន្លោះពី៤៦ ទៅ៨១ឆ្នាំ។ អ្នកចូលរួមតម្រូវឲ្យផ្ដល់ព័ត៌មានពីការបញ្ចេញទឹកកាមរបស់ខ្លួនតាំងពីនៅវ័យ២០ដល់២៩ឆ្នាំ និងវ័យ៤០ទៅ៤៩ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- បញ្ចេញទឹកកាមច្រើនដងក្នុងមួយថ្ងៃ ប៉ះពាល់គុណភាពមេជីវិតអត់ ឬអាចអត់កូនទេ?
- ហេតុផល ៣ យ៉ាងប្រុសៗមួយចំនួនមិនសូវនឹកដល់រឿងលើគ្រែ
- ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?
- ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
ការបញ្ចេញទឹកកាមក្នុងការសិក្សានេះមិនសំដៅដល់តែការរួមភេទនោះទេ ដោយរួមទាំងការបញ្ចេញទឹកកាមដោយសម្រេចកាមដោយខ្លួនឯង និងការបញ្ចេញទឹកកាមដោយមិនដឹងខ្លួនពេលគេងលក់ (Wet dream)។ អ្នកចូលរួមបានផ្ដល់ព័ត៌មានរាល់ពីរឆ្នាំម្ដងទាក់ទងនឹងបញ្ហាសុខភាព និងការរស់នៅជាដើម រហូតដល់ការសិក្សានេះបញ្ចប់នៅឆ្នាំ២០០០។
តាមរយៈលទ្ធផលនៃការសិក្សានេះ បានបង្ហាញថាប្រុសៗបញ្ចេញទឹកកាមញឹកញាប់ចាប់ពី២១ដងឬលើសពីនេះក្នុងមួយខែ មានទំនាក់ទំនងទៅនឹងការកាត់បន្ថយអត្រាប្រឈមហានិភ័យជំងឺមហារីកក្រពេញប្រូស្តាតបានដល់ទៅ៣០ភាគរយ បើធៀបទៅនឹងប្រុសៗបញ្ចេញទឹកកាមតែ៤ទៅ៧ដងក្នុងមួយខែ។
ការសិក្សាស្រដៀងគ្នានេះដែរធ្វើឡើងនៅប្រទេសអូស្រ្តាលីក៏បានរកឃើញដែរថាប្រុសៗបញ្ចេញទឹកកាមពី៤,៦ ទៅ៧ ដងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយអត្រាប្រឈមកើតជំងឺមហារីក្រពេញប្រូស្តាតបាន៣៦ភាគរយមុនឈានដល់វ័យ៧០ឆ្នាំ ដែលនេះគឺមានតួលេខល្អជាងប្រុសៗបញ្ចេញទឹកកាមតែ២,៣ដងក្នុងមួយសប្ដាហ៍។
គ្នាយើងគួរដឹងដែរថារហូតមកដល់ពេលនេះ ជំងឺមហារីកក្រពេញប្រូស្តាត គឺនៅមិនទាន់ដឹងថាបង្កឡើងដោយអ្វីជាក់លាក់នៅឡើយទេ។ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថាហ្សែនបានដើរតួរនាទីយ៉ាងសំខាន់ចំពោះជំងឺនេះ ក្រៅពីនេះក៏នៅមានទាក់ទងនឹងរបបអាហារ និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់យើងដូចគ្នា។
[embed-health-tool-bmi]