backup og meta

មធ្យោបាយពន្យារកំណើតបុរសៗខ្លះក៏សុវត្ថិភាពខ្ពស់ ហើយខ្លះទៀតក៏ភ្លាត់ស្នៀត

មធ្យោបាយពន្យារកំណើតបុរសៗខ្លះក៏សុវត្ថិភាពខ្ពស់ ហើយខ្លះទៀតក៏ភ្លាត់ស្នៀត

មធ្យោបាយ​ពន្យារកំណើត​មិនមែន​តែ​ស្ត្រី​ទេ សព្វថ្ងៃ​បុរស​ក៏​មាន​មធ្យោបាយ​ច្រើន​ដែរ ដោយ​ខ្លះ​ក៏​មាន​ប្រសិទ្ធិភាពរហូត ៩៩ ភាគរយ ហើយ​ខ្លះ​ទៀត​មិន​សូវ​មាន​សុវត្ថិភាព​ឡើយ។ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បកស្រាយ​ដូច​ខាងក្រោម៖

១- ចាក់​ទឹក​ក្រៅ​ពាង

ចាក់ទឹកក្រៅពាងជា​មធ្យោបាយ​ដែល​មាន​អត្រា​ភ្លាត់​មាន​ផ្ទៃពោះ​ពី ៥ ទៅ ១៥ ភាគរយ ដោយសារ​តែ​ទឹក​រម្អិលបុរស​មាន​មុន​ពេល​ចេញ​ទឹកកាម មាន​ផ្ទុក​មេ​ជីវិត​តិចតួច​តែ​អាច​បង្ក​ឲ្យ​មាន​ផ្ទៃពោះ​បាន។ ចំណែក​អ្នក​ខ្លះ​ព្រោះតែ​ដក​ចេញ​មិន​ទាន់​ក៏​បណ្ដាលឲ្យមានផ្ទៃពោះដូចគ្នា។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២- ស្រោមអនាម័យ

ស្រោម​អនាម័យ​គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ការ​ចាប់​កំណើត និង​បង្ការ​ជំងឺ​កាមរោគ​មួយ​ចំនួន​ផង​ដែរ។ ស្រោមអនាម័យ​ធ្វើ​ឡើង​ពី​សារ​ធាតុ​ឡា​តិច​ដែល​ស្ដើង ​ស្វិត ហើយបុរសជាច្រើនជ្រើសរើសវិធីមួយនេះ ព្រោះងាយស្រួល និងមានដំណើរការស្រួល ពេលរួមភេទ។

៣- ចង ឬ​កាត់​បំពង់​ទឹកកាម

មធ្យោបាយ​ពន្យារ​កំណើត​នេះ មិន​អាច​ត្រលប់​ថយ​ក្រោយ​វិញ​បាន​ទេ។ ប៉ុន្តែ​គ្រូពេទ្យជំនាញ​ខ្លះ​អាចស្រាយ​ចំណង និងត​បំពង់​ទឹកកាម​ឡើង​វិញ​ដែល​អត្រា​ជោគជ័យ​មាន​ភាគរយ​ខ្ពស់​គួរសម ឬ​ក៏​ច្រឹប​យក​មេ​ជីវិត​ពី​ពងស្វាស និង​បង្ក​កំណើត​ក្រៅ​ខ្លួន។ អត្រា​ដែល​ភ្លាត់​មាន​ផ្ទៃពោះ មាន​តិចតួច​បំផុត ហើយ​មធ្យោបាយ​ប្រភេទ​នេះ ពេញ​និយម​នៅ​បរទេស​ច្រើន។

៤- ថ្នាំ​ចាក់ពន្យារ​កំណើត​បុរស

ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ប្រភេទ​ថ្នាំ​ចាក់​ពន្យារ​កំណើត ជា​ប្រភេទ​​សមាស​ធាតុ​​ថ្នាំ​​Polymer ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ពង​ស្វាស​របស់​មនុស្ស​ប្រុស រួច​​វា​​គ្រប​ដណ្ដប់​​​បំពង់​​​តូច​ៗ​ដែល​​​​​​​បញ្ជូន​មេ​ជីវិត​ទៅ​កាន់​ចុង​ប្រដាប់​ភេទ​មនុស្ស​ប្រុស។ ប៉ុន្តែ​ថ្នាំ​នេះ​មិនទាន់​ចេញ​ឲ្យ​ប្រើប្រាស់​ជាសកលនៅ​ឡើយ​ទេ។

រួមភេទ

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Withdrawal method (coitus interruptus), https://www.mayoclinic.org/tests-procedures/withdrawal-method/about/pac-20395283#:~:text=The%20withdrawal%20method%20of%20contraception,sperm%20from%20entering%20the%20vagina.

Condoms-Your contraception guide, https://www.nhs.uk/conditions/contraception/male-condoms/#:~:text=Condoms%20are%20a%20%22barrier%22%20method,vaginal%2C%20anal%20and%20oral%20sex.

Birth Control Methods, https://www.cdc.gov/reproductivehealth/contraception/index.htm

កំណែ​ប្រែបច្ចុប្បន្ន

16/05/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ថ្នាំពន្យារកំណើតដំបូងសម្រាប់ប្រុសៗ លេចចេញជារូបរាងហើយ

ប្រើថ្នាំពន្យារកំណើត បើជួបបញ្ហាទាំងនេះ កុំទាន់ភ័យអី


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 16, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម