backup og meta

ឈឺសាច់ដុំទ្រូង អាចភន្ត័ច្រលំនឹងគាំងបេះដូង ធ្វើម៉េចអាចដឹងមួយណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 01, 2022

    ឈឺសាច់ដុំទ្រូង អាចភន្ត័ច្រលំនឹងគាំងបេះដូង ធ្វើម៉េចអាចដឹងមួយណា?

    អាការៈ​ឈឺ​សាច់​ដុំ​ទ្រូង​ អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​ដូច​គេ​ចាក់​ និង​ឈឺ​ភ្លាម​ៗ។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​សាច់ដុំ​របស់​យើង​យារ ឬ​​រហែក។ ភាគ​ច្រើន​ ការ​ឈឺ​ទ្រូង​កើត​ចេញ​ពី​សំពាធ​សាច់ដុំ​ចន្លោះឆ្អឹងជំនីរ ដែល​​មាន​តួនាទី​គ្រប់គ្រង​ដង្ហើម​ និង​ធ្វើ​ឲ្យ​រាងកាយ​ផ្នែក​ខាង​លើ​មាន​លំនឹង​។

    នៅ​ពេល​ដែល​យើង​មាន​អាការៈ​ឈឺ​សាច់ដុំ​ទ្រូង រោគសញ្ញា​ដំបូង​ដែល​យើង​​ជួប​ប្រទះ​ គឺ​ឈឺ​ចាប់​ដូច​គេ​ចាក់​នៅ​ក្នុង​ទ្រូង។ បន្ថែម​ពី​នេះ​ យើង​អាច​នឹង​មាន​អារម្មណ៍​ខ្សោយ​ ស្ពឹក​ រឹង និង​ហើម​ផង​ដែរ។ តាម​ពិត​ទៅ រោគសញ្ញា​ទាំង​នេះ​ស្រដៀង​នឹង​គាំង​បេះដូង​ដែរ​ ប៉ុន្តែ​អាការៈ​គាំង​បេះដូង អាច​រួម​បញ្ចូល​រោគសញ្ញា​បន្ថែម​មួយ​ចំនួន​ទៀត​ ដូចជា៖

    • សន្លប់​
    • វិល​មុខ​
    • ចង្វាក់​បេះដូង​កើន​ឡើង​
    • បែកញើស​ខ្លាំង​
    • គ្រុន​ក្ដៅ
    • ពិបាក​ដកដង្ហើម​
    • ងងុយ​គេង​​

    ក្នុង​ករណី​ដែល​​មាន​អាការៈ​ខាង​លើ​នេះ ព្រម​ជាមួយ​នឹង​ការ​ឈឺ​ទ្រូង​ យើង​ចាំបាច់​ត្រូវ​ទាក់ទង​​ទៅ​​កាន់​គ្រូពេទ្យ​ភ្លាម​ៗ។

    រត់ធ្វើឲ្យគាំងបេះដូង១

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    សញ្ញា​ និង​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ឈឺ​សាច់ដុំ​ទ្រូង​

    ជាក់​ស្ដែង ការ​ឈឺ​សាច់​ដុំ​ទ្រូង​អាច​បង្ក​ឲ្យ​មាន​អាការៈ​ឈឺ​ចាប់​ភ្លាម​ៗ នៅ​ពេល​ដែល​សាច់​ដុំ​រហែក។ ការ​ឈឺ​ចាប់​សាច់​ដុំ​នេះ​អាច​មាន​លក្ខណៈ​ស្រួចស្រាល់​ និង​រាលដាល​តាម​រយៈ​រាងកាយ​របស់​យើង ជា​ការ​ហូរ​ឈាម​ ឬ​ការ​ហើម​ជុំវិញ​សាច់ដុំ​ដែល​រង​របួស។

    រោគសញ្ញា​ទូទៅ​នៃ​ការ​ឈឺ​សាច់​ដុំ​ទ្រូង​ រួម​មាន​៖

    • ឈឺចាប់​ដូច​គេ​ចាក់​
    • រមួល​ក្រពើ
    • ហើម​នៅ​កន្លែង​ដែល​របួស
    • ស្នាម​ជាំ​​នៅ​សាច់ដុំ​ដែល​រហែក​។

    អត្ថបទគួរអាន៖

    មូលហេតុ​នៃ​ការ​ឈឺ​សាច់ដុំ​ទ្រូង

    ការ​ឈឺ​ទ្រូង​ អាច​ជា​រោគសញ្ញា​នៃ​លក្ខខណ្ឌ​សុខភាព​ជា​ច្រើន​។ ​ការ​រង​របួស​ ជំងឺ​ ឬ​ការ​ធ្វើ​សកម្មភាព​ជាក់លាក់​មួយ​ចំនួន​ដូចជា​ លើក​វត្ថុ​ធ្ងន់​ៗ​ ឬ លេង​កីឡា​ ក៏​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សាច់ដុំ​បេះដូង​ឈឺចាប់​ដូច​គ្នា។ កត្តា​ទូទៅ​មួយ​ចំនួន​ ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ឈឺ​​សាច់ដុំ​ទ្រូង រួម​មាន​៖

    • ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ ដោយ​លើក​ដៃ​ឡើង​ខ្ពស់​រយៈពេល​យូរ ឬ​មិន​កម្ដៅ​សាច់​ដៅ​មុន​ពេល​បញ្ចេញ​សកម្មភាព​ខ្លាំង​ក្លា។
    • ការ​រង​របួស​​នៅ​លើ​ទ្រូង ដោយ​សារ​ការ​លេង​កីឡា ឬ​របួស​ការងារ​ ដែល​បណ្ដាល​ឲ្យ​ហើម​ និង​ជាំ​នៅ​បរិវេណ​ដែល​​រង​របួស។
    • ក្រោយ​ជា​ពី​ជំងឺ​ផ្ដាសាយ ឬ​ការ​បង្ក​រោគ​លើ​ផ្លូវ​ដង្ហើម​ យើង​អាច​នឹង​ជួប​ប្រទះ​ការ​ឈឺ​សាច់ដុំ​​ទ្រូង ដែល​បណ្ដាល​មក​ពី​ការ​ក្អក។ ទ្រូង​របស់​យើង​អាច​កាន់​តែ​ឈឺ​ចាប់​ នៅ​ពេល​ដែល​យើង​ដកដង្ហើម​ ឬ​ក្អក​ខ្លាំង។

    ចំណុចសំខាន់

    អាការៈ​ឈឺ​សាច់​ដុំ​ទ្រូង​ អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​ដូច​គេ​ចាក់​ និង​ឈឺ​ភ្លាម​ៗ។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​សាច់ដុំ​របស់​យើង​យារ ឬ​​រហែក។ ភាគ​ច្រើន​ ការ​ឈឺ​ទ្រូង​កើត​ចេញ​ពី​សំពាធ​សាច់ដុំ​ចន្លោះឆ្អឹងជំនី ដែល​​មាន​តួនាទី​គ្រប់គ្រង​ដង្ហើម​ និង​ធ្វើ​ឲ្យ​រាងកាយ​ផ្នែក​ខាង​លើ​មាន​លំនឹង​។
    នៅ​ពេល​ដែល​យើង​មាន​អាការៈ​ឈឺ​សាច់ដុំ​ទ្រូង រោគសញ្ញា​ដំបូង​ដែល​យើង​​ជួប​ប្រទះ​ គឺ​ឈឺ​ចាប់​ដូច​គេ​ចាក់​នៅ​ក្នុង​ទ្រូង ​មាន​អារម្មណ៍​ខ្សោយ​ ស្ពឹក​ រឹង និង​ឬ​ហើម​ផង​ដែរ។ តាម​ពិត​ទៅ រោគសញ្ញា​ទាំង​នេះ​ស្រដៀង​នឹង​គាំង​បេះដូង​ដែរ​ ប៉ុន្តែ​អាការៈ​គាំង​បេះដូង អាច​រួម​បញ្ចូល​រោគសញ្ញា​បន្ថែម​មួយ​ចំនួន​​ផ្សេង​ទៀត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 01, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម