គ្នាយើងខ្លះបានដឹងហើយថា អាការៈឈឺទ្រូង ឬឈឺចាប់នៅជិតបេះដូង ជាសញ្ញាព្រមាននៃបញ្ហាគាំងបេះដូង។ ប៉ុន្តែ ក្រៅពីនេះក៏នៅមានរោគសញ្ញាផ្សេងទៀតជាច្រើននៃជំងឺបេះដូងផងដែរ។ ជាទូទៅ រោគសញ្ញាទាំងនេះ អាចមានសភាពស្រាល ទៅធ្ងន់ធ្ងរ អាស្រ័យទៅលើកត្តាអាយុ ភេទ និងបញ្ហាសុខភាពផ្សេងទៀត។
ប្រភេទនៃជំងឺ ឬបញ្ហាបេះដូង៖
- ជំងឺសរសៃឈាមបេះដូង (បណ្ដាលមកពីគ្រប់គ្រងកូលេស្តេរ៉ូលអាក្រក់មិនបានល្អ)
- ជំងឺខ្សោយបេះដូង (បណ្ដាលមកពីសាច់ដុំបេះដូងខ្សោយ)
- ចង្វាក់បេះដូងលោតមិនទៀង
- សម្ពាធឈាមខ្ពស់ ឬទាប
- ជំងឺក្រិនសរសៃឈាមបេះដូង (បណ្ដាលមកពីកំណកខ្លាញ់កើតនៅលើជញ្ជាំងសរសៃឈាម)
- ជំងឺប្រឹសបេះដូង (បណ្ដាលមកពីការឈប់ដំណើរការនៃថតណាមួយនៃបេះដូង)។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
សញ្ញាព្រមាននៃជំងឺបេះដូង
រោគសញ្ញាទូទៅមួយចំនួន ដែលបញ្ជាក់ថាបេះដូងយើងកំពុងតែមានបញ្ហា៖
- អស់កម្លាំងខ្លាំង
អាការៈអស់កម្លាំងជាប្រចាំ និងដោយគ្មានមូលហេតុ អាចជាសញ្ញាបង្ហាញថាបេះដូងរបស់យើងច្របាច់មិនបានល្អ ឬមានការកកស្ទះណាមួយនៅក្នុងបេះដូង។
អត្ថបទគួរអាន៖
- គន្លឹះសំខាន់ៗ រក្សាសម្ពាធឈាមឲ្យនៅកម្រិតល្អចំពោះសុខភាព
- ខ្ទឹមសមានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និងឆ្អឹង
- សម្ពាធឈាមខ្ពស់ប៉ះពាល់សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ?
- មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
- សូណា ជួយបេះដូង និងសម្ពាធឈាម ដូចហាត់ប្រាណដែរ
- ផឹកទឹកប៉េងប៉ោះ ១កែវ/ថ្ងៃ បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូល
- ពិបាកដកដង្ហើម ឬដកដង្ហើមខ្លីៗ
អាការៈមួយនេះបង្ហាញថា យើងកំពុងតែប្រឈមនឹងជំងឺក្រិនសរសៃឈាម ជំងឺសរសៃឈាមបេះដូង ឬខ្សោយបេះដូង ដែលគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
[embed-health-tool-heart-rate]
រោគសញ្ញាទាំង១០បញ្ជាក់ពីបញ្ហាខ្សោយសាច់ដុំបេះដូង
- ដកដង្ហើមខ្លីៗ
- ឈឺទ្រូង
- អស់កម្លាំង
- មិនឃ្លានអាហារ
- ហើមជើង កជើង ឬប្រអប់ជើង
- ឡើងទម្ងន់យ៉ាងឆាប់រហ័ស
- ចង្អោរ
- ពិបាកផ្ចង់អារម្មណ៍
- ប្រែប្រួលចង្វាក់បេះដូង
- ក្អកមិនបាត់។
ថ្វីដ្បិតតែបញ្ហាខ្សោយសាច់ដុំបេះដូងមិនអាចព្យាបាលជាដាច់ ប៉ុន្តែការព្យាបាលអាចជួយឲ្យអ្នកជំងឺគ្រប់គ្រងស្ថានភាពជំងឺ និងបង្ការផលវិបាកផ្សេងៗបាន។ ដូចគ្នាដែរ មិនមែនគ្រប់អ្នកជំងឺខ្សោយសាច់ដុំបេះដូងសុទ្ធតែត្រូវការការព្យាបាលនោះទេ ពោលគឺអ្នកដែលមានបញ្ហាកម្រិតស្រាលគ្រាន់តែត្រូវផ្លាស់ប្ដូរបែបបទនៃការរស់នៅ ដូចជាញ៉ាំអាហារល្អចំពោះសុខភាព រក្សាទម្ងន់ឲ្យនៅល្អ កុំជក់បារី គ្រប់គ្រងស្ត្រេស និងជៀសវាង ឬកាត់បន្ថយគ្រឿងស្រវឹង។