backup og meta

​ចូលចិត្ត​ញ៉ាំ​ប្រៃ អាច​មាន​​គ្រោះ​ថ្នាក់​ធំពីរចំពោះសុខភាព

​ចូលចិត្ត​ញ៉ាំ​ប្រៃ អាច​មាន​​គ្រោះ​ថ្នាក់​ធំពីរចំពោះសុខភាព

និយាយ​រឿង​អាហារ គ្នា​យើង​មាន​រស​និយម​ផ្សេងៗ​គ្នា មាន​សាប ប្រៃ ផ្អែម។ រូបមន្ត​ធម្មជាតិ និង​វេជ្ជសាស្ត្រ គឺ​អ្វីៗ​ក៏​ដោយ ត្រូវ​មាន​តុល្យភាព មាន​ន័យ​ថា បើ​ញ៉ាំ​ប្រៃ​ពេក ឬ​ផ្អែម​ពេក សុទ្ធ​តែ​បង្ក​ទុក្ខ​ទោស​ដល់​ខ្លួន​ឯង។

ថ្ងៃ​នេះ “Hello គ្រូពេទ្យ” សូម​បង្ហាញ​គ្រោះ​ថ្នាក់​ធំៗ ២ យ៉ាង អាច​កើត​លើ​គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​ប្រៃ។ ញ៉ាំ​ប្រៃ​កាន់​ខ្លាំង សម្ពាធ​​ឈាម​ក្នុង​ខ្លួន​យើង កាន់​តែ​ឡើង ហើយ​បន្ត​ញ៉ាំ​បែប​ហ្នឹង​ជា​ប្រចាំ អនាគត​ច្បាស់​ខាង​មុខ គឺ​ជំងឺ​លើស​ឈាម​រត់​មក​រក​ឯង​តែ​ម្ដង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

១- បញ្ហាតម្រង​នោម

និយាយ​ស្រួល​ស្ដាប់ ក្រលៀន (តម្រងនោម) ជា​សរីរាង្គ​ប្រៀប​ដូចជា​ម៉ាស៊ីន​ចម្រោះ​អ៊ីចឹង។ កាល​ណាតម្រងនោមមាន​បញ្ហា ជាតិ​ពុល​ក៏​មិន​អាច​ច្រោះ​ចេញ​ពី​រាងកាយ​យើង​ដែរ ជា​ហេតុ​បង្កើត​ជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ។ ញ៉ាំ​ប្រៃ​លើស​កម្រិត ឬ​ប្រៃ​ពេក ក្រលៀន​យើង​នឹង​ចុះ​ខ្សោយ។

ជាតិ​អេឡិចត្រូលីត ដូចជា សូដ្យូម និង​ប៉ូតាស្យូម ដើរ​តួ​សំខាន់​ក្នុង​ការ​ច្រោះ​ទឹក​នោម និង​ជាតិ​ពុល​ក្នុង​រាង​កាយ។ ពេល​យើង​ញ៉ាំ​ប្រៃ (សូដ្យូម) ច្រើន​ពេក វា​ធ្វើ​ឲ្យ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន ដោយ​សារ​អតុល្យភាព​រវាង​សូដ្យូម និង​ប៉ូតាស្យូម ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង។

កាល​ណា​តែ​ក្រលៀន​ឈឺ មុខងារ​ក្រលៀន​ក៏​ខ្សោយ​តាម​ហ្នឹង​ដែរ។ អ៊ីចឹង គួរ​ប្រុង​ប្រយ័ត្ន ព្រោះ​​គ្រប់​សរីរាង្គ​ក្នុង​រាង​កាយ​យើង មាន​ទំនាក់​ទំនង​គ្នា។ ពេល​មាន​អី​មួយ​ឈឺ​ហើយ អា​ផ្សេង​ទៀត ក៏​ប៉ះ​ពាល់​មិន​អាច​ចៀស​ឡើយ។

អានបន្ថែម៖

ញ៉ាំអាហារ៤

២- បញ្ហាសរសៃឈាម

និយាយ​ដល់​សរសៃ​ឈាម​វិញ កាន់​តែ​ធ្ងន់ធ្ងរ ដោយ​សារ​គ្រប់​សរីរាង្គ ចិញ្ចឹម​ដោយ​សារ​មាន​សរសៃ​ឈាម​ទៅ​ដល់។ ពេល​សម្ពាធ​ឈាម​កើន សរសៃ​ឈាម​រីក​ក្រាស់ ធ្វើ​ឲ្យ​ប្រហោង​សរសៃ​កាន់​តែ​រួម​តូច ដោយ​ខំ​ប្រឹង​ទប់​នឹង​សម្ពាធ​ដែល​កើន​ឡើង។ យូរៗ​ទៅ អាច​ធ្លាយ ​ឬ​កក​ឈាម​ក្នុង​សរសៃ​ ហើយ​បើ​ប៉ះ​លើ​សរសៃ​​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​វិញ កាន់​តែ​គ្រោះ​ថ្នាក់​ធំ ព្រោះ​​កង្វះ​អុកស៊ីហ្សែន​​ធ្វើ​ឲ្យ​កោសិកា​បេះដូង​ងាប់ ហើយ​បើ​នៅ​តែ​បន្ត​ញ៉ាំ​ប្រៃ​ទៀត ជាតិ​ទឹក​ចាល់​ក្នុង​សរសៃ​ឈាម ដែល​វិវត្ត​ជា​ការ​គាំង​បេះដូង។ ទោះ​ទម្លាប់​​ច្រើន​ឆ្នាំ​ក៏​ដោយ គួរ​ដល់​ពេល​កាត់​បន្ថយ​ញ៉ាំ​ប្រៃ បើ​ស្រលាញ់​ជីវិត។ ​

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Salt’s effects on your body. http://www.bloodpressureuk.org/microsites/salt/Home/Whysaltisbad/Saltseffects Assessed October 9, 2016.

How to eat less salt. http://www.bloodpressureuk.org/microsites/salt/Home/Howtoeatlesssalt Assessed October 9, 2016.

កំណែ​ប្រែបច្ចុប្បន្ន

14/06/2022

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម