ចង្វាក់បេះដូង ជារង្វាស់នៃល្បឿនលោតរបស់បេះដូង និងអាចបង្ហាញពីស្ថានភាពសុខភាពរបស់យើងផងដែរ។ គ្នាយើងក៏អាចវាស់ចង្វាក់បេះដូងដោយខ្លួនឯង ដោយប្រើម្រាមដៃកណ្ដាល និងម្រាមដៃចង្អុលស្ទាប ក៏ដូចជាកំណត់ទីតាំងជីពចរនៅតំបន់ខាងក្រោមនេះ៖
- កដៃ
- ផ្នែកខាងក្នុងនៃគន្លាក់ដៃ
- បាតជើង
- ផ្នែកម្ខាងនៃក
កដៃជាកន្លែងដែលងាយស្រួលពិនិត្យចង្វាក់បេះដូងជាងគេ។ នៅពេលដែលដាក់ដៃនៅលើកដៃ យើងត្រូវកំណត់រយៈពេល៦០វិនាទីនៅលើទូរស័ព្ទ ឬឧបករណ៍កំណត់នាទីផ្សេងទៀត និងចាប់ផ្ដើមរាប់ចង្វាក់បេះដូងលោត ដើម្បីបានដឹងពីចង្វាក់បេះដូងលោតក្នុងមួយនាទី។
ចង្វាក់បេះដូងធម្មតា
យោងតាមសមាគមបេះដូងអាមេរិក បានបង្ហាញថា៖
– ចង្វាក់បេះដូងសម្រាប់មនុស្សពេញវ័យ អាចនៅចន្លោះពី៦០ ទៅ១០០ដងក្នុងមួយនាទី។
– ចង្វាក់បេះដូងសម្រាប់ក្មេងអាយុពី៦ ទៅ១៥ឆ្នាំ នៅចន្លោះពី៧០ ទៅ១០០ក្នុងមួយនាទី។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង្វាក់បេះដូងដែលមានសុខភាពល្អទៅតាមវ័យ
ចង្វាក់បេះដូងរបស់យើងម្នាក់ៗមានភាពខុសគ្នា អាស្រ័យលើវ័យ និងសកម្មភាពរាងកាយ។ ខាងក្រោមនេះ ជាចង្វាក់បេះដូងប្រក្រតីទៅតាមវ័យ៖
– ពីអាយុ០ ទៅ៥ខែ ចង្វាក់បេះដូងធម្មតានៅចន្លោះ ១០០ ទៅ១៦០
– ពីអាយុ៦ ទៅ១២ខែ ចង្វាក់បេះដូងធម្មតានៅចន្លោះ ៩០ ទៅ១៥០
– ពីអាយុ១ ទៅ៣ឆ្នាំ ចង្វាក់បេះដូងធម្មតានៅចន្លោះ ៨០ ទៅ១៤០
– ពីអាយុ៣ ទៅ៥ឆ្នាំ ចង្វាក់បេះដូងធម្មតានៅចន្លោះ ៨០ ទៅ១២០
– ពីអាយុ៦ ទៅ១០ឆ្នាំ ចង្វាក់បេះដូងធម្មតានៅចន្លោះ ៧០ ទៅ១១០
– ពីអាយុ១១ ទៅ១៤ឆ្នាំ ចង្វាក់បេះដូងធម្មតានៅចន្លោះ ៦០ ទៅ១០៥
– ពីអាយុ១៥ឆ្នាំឡើងទៅ ចង្វាក់បេះដូងធម្មតានៅចន្លោះ ៦០ ទៅ១០០
យ៉ាងណាមិញ សម្រាប់អ្នកលេងកីឡា ឬបញ្ចេញសកម្មភាពរាងកាយកម្រិតមធ្យមទៅខ្លាំង អាចមានចង្វាក់បេះដូងចន្លោះពី៤០ ទៅ៦០ដងក្នុងមួយនាទីក៏មាន។
អត្ថបទគួរអាន៖
- គន្លឹះសំខាន់ៗ រក្សាសម្ពាធឈាមឲ្យនៅកម្រិតល្អចំពោះសុខភាព
- ខ្ទឹមសមានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និងឆ្អឹង
- សម្ពាធឈាមខ្ពស់ប៉ះពាល់សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ?
- មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
- សូណា ជួយបេះដូង និងសម្ពាធឈាម ដូចហាត់ប្រាណដែរ
- ផឹកទឹកប៉េងប៉ោះ ១កែវ/ថ្ងៃ បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូល
ចុះបើចង្វាក់បេះដូងទាបជាងធម្មតាយ៉ាងម៉េចវិញ?
យោងតាមសមាគមបេះដូងអាមេរិកបានឲ្យដឹងថា ប្រសិនបើយើងមានចង្វាក់បេះដូងលោតទាបជាង៨០ដងក្នុងមួយនាទី នោះហានិភ័យនៃការគាំងបេះដូងក៏មានកម្រិតទាបដូចគ្នា។
ជាទូទៅ ចង្វាក់បេះដូងធម្មតា គឺនៅចន្លោះពី៦០ ទៅ១០០ដងក្នុងមួយនាទី ប៉ុន្តែបើយើងមានចង្វាក់បេះដូងទាបជាងនេះ ពេលកំពុងហាត់ប្រាណ ឬលេងកីឡា គឺជារឿងធម្មតា។ យ៉ាងណា បើយើងមិនមែនជាអ្នកលេងកីឡា ហើយចង្វាក់បេះ ដូងបែរជាជាទាបជាងធម្មតា បូករួមទាំងវិលមុខ ឬដង្ហក់ គួរប្រញាប់ទៅជួបគ្រូពេទ្យ។
[embed-health-tool-heart-rate]