ភាគច្រើនគ្នាយើងស្គាល់ អ្វីជាកូលេស្តេរ៉ូល តែភាគតិចដែលយល់ច្បាស់។ វាជាសារធាតុខ្លាញ់ក្នុងរាងកាយដែលត្រូវការចាំបាច់ ប៉ុន្តែ ពេលកម្រិតជាតិខ្លាញ់ខ្ពស់ពេក បែរជាបង្កជាហានិភ័យសុខភាព ហើយធ្វើឲ្យប៉ះពាល់ ជាពិសេសបេះដូងទៅវិញ។
“Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងពីទំនាក់ទំនង កូលេស្តេរ៉ូល ទៅលើបេះដូង ហើយពិតជាមានគ្រោះថ្នាក់ បើយើងនៅតែមិនយល់ពីបញ្ហាមួយនេះច្បាស់។
១- អ្វីទៅជាកូលេស្តេរ៉ូល?
ជាសារជាតិខ្លាញ់ដែលមានមុខងារជួយរាងកាយផលិតកោសិកាថ្មី អ័រម៉ូន និងកោសិកាប្រព័ន្ធប្រសាទ។ ថ្លើម ជាសរីរាង្គកំណត់បរិមាណកូលេស្តេរ៉ូល ដែលរាងកាយត្រូវការចាំបាច់ ហើយកូលេស្តេរ៉ូលទាំងនោះ អាចចូលក្នុងខ្លួនតាមការញ៉ាំ ដូចជា សាច់ ទឹកដោះគោ ស៊ុត និងអាហារផលិតពីសាច់ផ្សេងៗ។
កូលេស្តេរ៉ូលធ្វើចលនាតាមឈាមក្នុងទម្រង់ ២ បែប៖
– ទី១ ហៅថា LDL ជាខ្លាញ់មិនល្អ ដោយសារវាអាចស្អិតជាប់ជញ្ជាំងសរសៃឈាមអាក់ទែ ហើយនាំឲ្យស្ទះសរសៃឈាម។
– ទី២ ហៅថា HLD ជាខ្លាញ់ល្អ ព្រោះវាអាចលាងជម្រះកូលេស្តេរ៉ូលដែលសល់ចេញពីក្នុងឈាម។ ក្នុងករណីកូលេស្តេរ៉ូលនៅសល់ក្នុងឈាមច្រើនពេក ធ្វើឲ្យប្រឈមជំងឺបេះដូងខ្ពស់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២- កូលេស្តេរ៉ូល និងជំងឺបេះដូង
ពេលឈាមមានកូលេស្តេរ៉ូលច្រើនពេក ឬលើសតម្រូវការ វានឹងស្អិតជាប់ជញ្ជាំងសរសៃឈាមអាក់ទែ នាំឲ្យកើតជំងឺក្រិនសរសៃឈាមបេះដូង (Atherosclerosis) ហើយសរសៃអាក់ទែរួមតូច ធ្វើឲ្យរារាំងលំហូរឈាមទៅកាន់សាច់ដុំបេះដូងយឺត ឬអាចស្ទះតែម្តង។
គ្នាយើងដឹងស្រាប់ហើយ ឈាមមានមុខងារនាំអុកស៊ីហ្សែនទៅបេះដូង បើបេះដូងមិនទទួលអុកស៊ីហ្សែនគ្រប់គ្រាន់ យើងនឹងចាប់ផ្តើមចុកទ្រូង។ បើស្ថានភាពកាន់តែធ្ងន់ ធ្វើឲ្យកើតជំងឺគាំងបេះដូងតែម្តង ព្រោះឈាមមិនអាចរត់ទៅផ្នែកធំនៃបេះដូង។ ប្រភេទខ្លាញ់ទ្រីគ្លីសេរីត ក៏អាចធ្វើឲ្យមានជំងឺបេះដូងដែរ។
៣- ប្រភពកូលេស្តេរ៉ូលក្នុងអាហារ
កូលេស្តេរ៉ូលក្នុងអាហារចែកចេញជាប្រភពសារធាតុខ្លាញ់ ២ ប្រភេទ មាន Trans fats (ខ្លាញ់មិនឆ្អែត) និង Saturated fats (ខ្លាញ់ឆ្អែត)។
– ខ្លាញ់ Trans fat៖ បង្កើនកម្រិត LDL និងបន្ថយកម្រិត HDL ក្នុងឈាម។ វាគ្មានសារជាតិល្អចិញ្ចឹមរាងកាយទេ ហើយអាចធ្វើឲ្យបេះដូងយើងមានគ្រោះថ្នាក់ទៀត។ ខ្លាញ់ប្រភេទនេះ ភាគច្រើនមានក្នុងអាហារកំប៉ុង។ គ្នាយើងអាចពិនិត្យលើអាហារ ដែលមានសរសេរថា PHOs (Partially hydrogenated oils) ឬពាក្យថា Trans fats លើកញ្ចប់មានន័យថា អាហារនោះមានស្តុកខ្លាញ់មិនល្អ។
– ខ្លាញ់ Saturated fats៖ ក៏មានសារធាតុ LDL ដែរ ប៉ុន្តែដើម្បីចៀសវាងហានិភ័យ គួរញ៉ាំវាតិចតួចបានហើយ ខណៈប្រភពខ្លាញ់ Saturated fats មានក្នុងអាហារ ដូចជា អាហាររសជាតិផ្អែម នំធ្វើពីម្សៅ អាហារចៀនដោយខ្លាញ់ សាច់ក្រហម សាច់កែច្នៃ សាច់ជាប់ខ្លាញ់ ប្រេងដូង/ត្នោត និងទឹកដោះគោមានខ្លាញ់។
អាហារមានជាតិកូលេស្តេរ៉ូលខ្ពស់ មានអាហារប្រភេទ Fast Food (បឺរហ្គើរ ភីហ្សា មាន់បំពង…) និងអាហារកំប៉ុង ជាហេតុធ្វើឲ្យឡើងទម្ងន់ នាំឲ្យយើងប្រឈមជាមួយជំងឺបេះដូង និងជំងឺផ្សេងៗទៀត។
៤- សញ្ញាកម្រិតកូលេស្តេរ៉ូលខ្ពស់
គ្មានសញ្ញាសម្គាល់កម្រិតកូលេស្តេរ៉ូលទេ ធ្វើឲ្យគ្នាយើងភាគច្រើនកម្រដឹងថាខ្លួនលើសកូលេស្តរ៉ូល។ បើយើងពិនិត្យឈាម ដឹងថាខ្លួនឯងលើស ត្រូវព្យាយាមបញ្ចុះកម្រិតជាតិខ្លាញ់ឲ្យបានឆាប់បំផុត មុននឹងបង្កទៅជាជំងឺ។
អត្ថបទគួរអាន៖
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmi]