backup og meta

សញ្ញា​​បង្ហាញ​​​​​ថា​ជាតិ​ពុលក្នុង​ខ្លួន​ ឡើងដល់​កម្រិត​គួរឲ្យបារម្ភ

សញ្ញា​​បង្ហាញ​​​​​ថា​ជាតិ​ពុលក្នុង​ខ្លួន​ ឡើងដល់​កម្រិត​គួរឲ្យបារម្ភ

ជាតិ​ពុល​មាន​វត្ត​មាន​គ្រប់​ទី​កន្លែងជុំ​វិញ​ខ្លួន​យើង មិន​ថា​ខ្យល់​យើង​ដក​ដង្ហើម ទឹក​​ នំ​ចំណី​យើង​ញ៉ាំ ហើយ​សូម្បី​តែ​ Smartphone កាន់​គ្រប់​ដៃ​រាល់​ថ្ងៃ ​ក៏​សម្បូរ​ទៅ​ដោយ​បាក់​តេរី ជា​ប្រភព​មេរោគ​​បង្ក​ឲ្យ​យើង​ឈឺ។ ​ពេល​ជាតិ​ពុល​ទាំង​នោះ ផ្សំ​ផ្តុំគ្នា​​ដល់​​​កម្រិត​​​ខ្លាំង​នោះ សញ្ញា​មួយ​ចំនួន​​នឹង​កើត​មាន​ឡើង​​លើ​រាង​កាយ​​ ហើយ​យើង​អាច​មើល​ឃើញ​ជាក់​ស្តែង​។

១- ពិបាក​បត់​ជើង​ធំ (ទល់​​លាមក)

ពេល​ញ៉ាំ​អាហារ​មួយ​ពេល​ៗ រាប់​ទាំង​ចំណី​​ញ៉ាំ​លេង​​​ទៀត ច្បាស់​ណាស់ សារធាតុ​​គីមី​មិន​ល្អ​មួយ​ចំនួន​ប្រាកដ​ជា​ចូល​ក្នុង​ខ្លួន​ដែរ នេះ​រាប់​ទាំង​ធាតុ​គីមី​រក្សា​ម្ហូប​អាហារ​ឲ្យ​បាន​យូរ គ្រឿង​បន្ថែម​រស​ជាតិ​ និង​ពណ៌​ឲ្យ​​​ចំណី​​។ល។ សារធាតុ​ទាំង​នេះ​ច្រើន​ចូល​​មក ពោះ​វៀន​តូច​របស់​យើង​ទទួល​យក​មិន​បាន​​ទេ មុខ​ជា​ធ្វើ​ឲ្យ​ពោះ​វៀន​ជួប​បញ្ហា ជា​ហេតុ​ឲ្យ​​យើង​ពិបាក​បត់​ជើង​ធំ។ ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​ គឺ​ព្យាយាម​ញ៉ាំ​អាហារ​បែប​ធម្មជាតិ​​តាម​ដែល​អាច​រក​បាន បន្ថយ​ការ​ផឹក​ស្រា និង​ញ៉ាំ​ទឹក​ឲ្យ​បាន​​សម​ល្មម​តាម​រាង​កាយ​។

២- ពិបាក​ផ្ចង់​អារម្មណ៍​

រាល់​ពេល បើ​តែង​ជួប​បញ្ហា​វិល​មុខ ច្របូ​ក​ច្របល់ ពិបាក​ផ្ចង់​ស្មារតី មិន​ស្រស់​ស្រាយ ទោះ​បី​រាល់​យប់​​បាន​គេង​​ឆ្អែត​គ្រប់​គ្រាន់​ក៏​ដោយ នេះ​គឺ​បណ្តាល​មក​ពី​ជាតិ​ពុល​ក្នុង​ខ្លួន​បាន​បំបាត់​សារធាតុ​រ៉ែ​ និង​វីតាមីន​​ដែល​រាង​កាយ​ត្រូវ​ការ​ជា​ចាំ​បាច់​។ ករណី​នេះ​ប្រៀប​ដូច​ម៉ាស៊ីន​​​ត្រូវ​ការ​ប្រេង​រម្អិល​ថ្មី ដែល​មាន​ន័យ​​​ថា​ ដល់​កម្រិត​អាសន្ន​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ហើយ​។

កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​

៣- ធុំ​ក្លិន​ខ្លួន​មិន​ល្អ​​​​ជាប់​រហូត ទោះ​បី​ប្រើ​ទឹក​អប់​ក៏​ដោយ​

ទោះ​បី​​​ងូត​ទឹក​រួច ប្រើ​គ្រឿង​បំបាត់​ក្លិន​ខ្លួន តែ​នៅ​តែ​មិន​បាត់​ នេះ​ក៏​ជា​សញ្ញា​មិន​ល្អ​មួយ​ដែរ។ មាន​ន័យ​ថា ជាតិ​ពុល​​​​ច្រើន​បាន​ផលិត​ក្លិន​មិន​ល្អ​សព្វ​រាង​កាយ​។ មិន​តែ​ប៉ុណ្ណោះ ​​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ផោមច្រើន​ខុស​ពី​ធម្មតា​។

ធំក្លិនខ្លួន

៤- ឈឺ​ចាប់​តាម​សន្លាក់​ និង​សាច់​ដុំ

មិន​ធ្លាប់​ទៅ​កន្លែង​ហាត់​ប្រាណ មិន​ធ្លាប់​ធ្វើ​ការ​ធ្ងន់​ៗ តែ​បែរ​ជា​ឧស្សាហ៍​ឈឺ​តាម​សន្លាក់ និង​សាច់​ដុំ។ នេះ​ក៏​ជា​មូល​ហេតុ​មួយ​បញ្ជាក់​ថា ជាតិ​ពុល​បាន​ប្រមូល​ផ្តុំ​ក្នុង​កម្រិត​មួយ​បង្ក​ឲ្យយើង​ឈឺ​​សព្វ​រាង​កាយ​។

៥- ឡើង​រោល កន្ទួល​ ឬ​មុន​លើ​ស្បែក

ស្បែក​ជា​សេរីរាង្គ​ធំ​ជាង​គេ​នៃ​រាងកាយ ហើយ​ក៏​ជា​កន្លែង​បង្ហាញ​ពី​អាការៈ​​ថា​យើង​ឈឺ ឬ​សុខភាព​ល្អ​ផង​ដែរ​។ ផលិត​ផល​ខុស​ ដូច​ជា សាប៊ូ​កក់​សក់ ឡេ​លាប​ស្បែក សាប៊ូ​ដុស​ខ្លួន​មក​ប្រើ​​លើ​ស្បែក ​ក៏​បង្ហាញ​​សញ្ញា​មិន​ល្អ​ភ្លាម​ៗ។ ដោយ​ឡែក ជាតិ​ពុល​ក្នុង​ខ្លួន​​ឡើង​ខ្លាំង វា​ក៏​បង្ហាញ​មក​លើ​ស្បែក​ដែរ ដូច​ជា​ ​ការ​ឡើង​មុន រោល​កន្ទួល និង​រមាស់​ ជា​ដើម។

៦- ពិបាក​​គេង​លក់​ដូច​សព្វ​ដង

សារធាតុ​ពុល​​ច្រើន​ក៏​​ធ្វើ​ឲ្យ​យើង​ពិបាក​គេង​លក់ អស់​កម្លាំង​ល្ហិត​ល្ហៃ​ជា​ប្រចាំ​ ជា​ពិសេស​​វា​បង្ក​ឲ្យ​អ័រម៉ូន​ក័រទីសុល Cortisol (អ័រម៉ូនស្ត្រេស) ដំណើរ​ការ​មិន​ប្រក្រតី​។ បើ​​បណ្តោយ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​គឺ វា​ធ្វើ​ឲ្យ​កើត​​​ជា​ជំងឺ​គេង​មិន​លក់​តែ​ម្តង​ ដែល​ជា​ដំណាក់​កាល​ត្រូវ​ដោះ​ស្រាយ។

៧- ដង្ហើម​ក្លិន​មិន​ល្អ​

ដង្ហើម​ចេញ​មក​មាន​ក្លិន​មិន​ល្អ បង្ហាញ​ពី​ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា​ ហើយ​នេះ​ក៏​​ជា​សញ្ញា​បញ្ជាក់​ថា ថ្លើម​យើង​បាន​ព្យាយាម​បន្សាប​ជាតិ​ពុល​អស់​កម្រិត​ហើយ ដូច​នេះ​វា​ជា​សញ្ញា​ព្រមាន​ដល់​យើង​ផង​ដែរ​។

៨- ក្រចក​ដៃ ក្រចក​ជើង​​ផុយ​ និង​ជាំ​

ជាតិ​ពុល​​ឡើង​ខ្លាំង​ ក៏​បង្ហាញ​​នៅ​លើ​​ក្រចក​ដៃ និង​​ជើង​ដែរ ហើយ​កន្លែង​នេះ​ដែរ ​ក៏​ជា​​កន្លែង​ដែល​ពពួក​ផ្សិត បាក់​តេរី ចូល​ចិត្ត។ ដូច​នេះ​ ​ក្រចក​ដៃ ជើង​ឡើង​ជាំ ឬ​ផុយ​ខុស​ពី​ធម្មតា ក៏​គួរ​ប្រុងប្រយ័ត្ន​​ ព្រោះសញ្ញាអស់នេះកំពុងប្រាប់​យើង​ពី​បញ្ហា​សុខភាព​មួយចំនួន​ក្នុង​រាកាយ។

៩- សក់​ជ្រុះ​លឿន

សក់​ជ្រុះ​​​ជា​រឿង​ធម្មតា ប៉ុន្តែ​​ករណី​ខ្លះ​​ជា​​សញ្ញាណ​នៃ​ជាតិ​ពុល​ក្នុង​ខ្លួន​ឡើង​​ដល់​កម្រិត​ខ្ពស់​ផង​ដែរ ជា​ពិសេស​​ជាតិ​ពុល Arsenic (ជាតិ​ពុល​អាសេនិក) ឡើង​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​សក់​ជ្រុះ​លឿ​ន៕

អាន៖

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/10-innocent-signs-that-your-body-is-flooded-with-toxins-722510/

https://www.bustle.com/p/7-subtle-signs-of-toxin-overload-in-your-body-12137633

https://www.lifehack.org/articles/lifestyle/11-signs-its-time-clean-the-toxins-your-body.html

http://extoxnet.orst.edu/tibs/manifest.htm

10 Warning Signs of Toxic Overload in the Body

 

កំណែ​ប្រែបច្ចុប្បន្ន

31/01/2022

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រ័យ្នពុលថ្នាំខូចថ្លើម តម្រងនោម

ចំណីចំណុកច្រើន ហូបផ្តេសផ្តាសប្រយ័ត្នពុលអាហារពិបាកដល់ខ្លួន ទាំងនេះជារោគសញ្ញាគួរសម្គាល់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jan 31, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម