backup og meta

ជឿអត់គេងតិចពេក ឬច្រើនពេក អាចធ្វើឲ្យទល់លាមក?

ជឿអត់គេងតិចពេក ឬច្រើនពេក អាចធ្វើឲ្យទល់លាមក?

អ្នកធ្លាប់ឆ្លងកាត់បញ្ហាទល់លាមក អាចចាប់អារម្មណ៍ដឹងពីមូលហេតុបង្កខ្លះៗ ដូចជា ការញ៉ាំអាហារមិនត្រឹមត្រូវ រាងកាយមិនសូវមានសកម្មភាព ការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេង ទម្លាប់មិនសូវទៅបន្ទោបង់ពេលឈឺជុះ មិនសូវញ៉ាំទឹក ឬកត្ដាវ័យជាដើម ប៉ុន្ដែក្នុងចំណោមនោះ នៅមានកត្ដាមួយទៀតក៏សំខាន់ដែរ គឺការគេង ក៏អាចធ្វើយើងទល់លាមក។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

របាយការណ៍សិក្សាលោកវេជ្ជបណ្ឌិត Dr Adeyinka Adejumo ឯកទេសជំងឺទូទៅ នៃមន្ទីរពេទ្យ Salem របស់អាមេរិក ចុះផ្សាយក្នុងឆ្នាំ២០២០ បានបង្ហាញពីមូលហេតុ នៃបញ្ហាទល់លាមក​បណ្ដាលមកពីការគេងមិនគ្រប់គ្រាន់ និងគេងយូរពេក។

លោកបានមានប្រសាសន៍ថា ការសិក្សានេះផ្ដោតសំខាន់តែការគេងដែលមានរយៈពេលយូរបណ្ដាលឲ្យមានបញ្ហាទល់លា​មក ប៉ុន្ដែលទ្ធផលបង្ហាញធ្វើឲ្យរូបលោកភ្ញាក់ផ្អើល ថាគេងមិនគ្រប់គ្រាន់ ក៏ជាចំណែកមួយធ្វើឲ្យទល់លាមកបានដែរ។

ការសិក្សានេះបែងចែកជាបីដំណាក់កាល ការគេងមានរយៈពេល តិចជាង ៧ម៉ោង ចន្លោះ៧ ទៅ ៨ម៉ោង និង ច្រើនជាង៨ម៉ោង។ លទ្ធផលបង្ហាញ អ្នកគេង តិចជាង៧ម៉ោង ប្រឈមនឹងការទល់លាមក ១១% គេងចន្លោះ៧ ទៅ ៨ម៉ោង ប្រឈមតែ ៨% និងគេងលើសពី៨ម៉ោង ប្រឈម១២,៥%។

លោកបានបញ្ជាក់ថា ការគេងគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យស្មារតីយើងល្អនោះទេ ថែមទាំងធ្វើឲ្យដំណើរការ​ពោះវៀនប្រចាំថ្ងៃក៏ល្អប្រសើរផងដែរ។ ក្នុងកំលុងការគេងយូរពេកបណ្ដាល ឲ្យចលនាកន្ដ្រាក់សាច់ដុំពោះវៀនធ្វើការយឺតយ៉ាវជាងពេលធម្មតា ការណ៍នេះចលនាបញ្ចេញកាកសំណល់ក៏មានការយឺតដូចគ្នា។ សម្រាប់អ្នកគេងបានតិចអាចជួបបញ្ហានេះដែរ គឺបណ្ដាលមកពីចង្វាក់់នៃការគេង រំខានការផ្ដល់សញ្ញាពីប្រព័ន្ធប្រសាទ មិនអាចបញ្ជាឲ្យពោះវៀនធ្វើការបានល្អដែលនេះបណ្ដាលឲ្យអ្នកគេងមិនគ្រប់គ្រាន់ ក៏អាចប្រឈមនឹងបញ្ហាទល់លាមកដូចគ្នា។

គេងមិនលក់

អត្ថបទគួរអាន៖

តើការគេងអាចបង្កបញ្ហាធ្វើឲ្យរាករូសដែរទេ?

ឆ្លើយតបទៅនឹងសំណួរនេះ លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា កត្ដាគេងគឺមិនបណ្ដាលឲ្យកើតបញ្ហារាករូសនោះទេ។ ប៉ុន្ដែវាអាចជាករណីបន្ទាប់បន្សំចំពោះអ្នកគេងមិនគ្រប់គ្រាន់ ហើយគាត់មានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (IBS)។ ដូច្នេះ​ការរាកប្រភេទនេះគឺជារោគសញ្ញានៃជំងឺរលាកពោះវៀន មិនបណ្ដាលមកពីការគេងទាំងស្រុងនោះទេ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Constipation is common and it affects people of all ages https://www.nhs.uk/conditions/constipation/

What is constipation? https://my.clevelandclinic.org/health/diseases/4059-constipation

Chronic constipation is infrequent bowel movements https://www.mayoclinic.org/diseases-conditions/constipation/symptoms-causes/syc-20354253#:~:text=Constipation%20most%20commonly%20occurs%20when,constipation%20has%20many%20possible%20causes.

Too much or too little sleep triggers constipation https://specialty.mims.com/topic/too-much-or-too-little-sleep-triggers-constipation-

កំណែ​ប្រែបច្ចុប្បន្ន

19/08/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធី​ងាយ​ៗ​ជួយ​ប៉ាម៉ាក់​ដោះស្រាយ​បញ្ហា​ទល់​លាមក​របស់​កូន​

មុនមករដូវស្រីៗខ្លះជួបបញ្ហាទល់លាមក តើគួរដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 19, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម