backup og meta

ចេះតែរាកនៅពេលយប់មិនបានគេង? នេះជាមូលហេតុគួរដឹង

ចេះតែរាកនៅពេលយប់មិនបានគេង? នេះជាមូលហេតុគួរដឹង

បញ្ហារាកពេលយប់ ទំនងគ្នាយើងខ្លះធ្លាប់ជួបប្រទះ ពិសេសអ្នកដែលចូលចិត្ដញាំអាហារខាងក្រៅផ្ទះច្រើនដែលមិនមានអនាម័យ ក៏​ដូច​ជា​គ្រប់គ្រងពេលវេលាញ៉ាំមិនបានល្អ។ ជាក់ស្ដែងណាស់ ការរាកពេលយប់នេះ អាចបង្កការរំខាន ធ្វើ​ឲ្យ​យើង​គេងមិនគ្រប់គ្រាន់ ដោយ​សារ​ត្រូវ​ក្រោក​ទៅ​បន្ទប់​ទឹក​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រោគសញ្ញារាកពេលយប់៖

  • ឈឺពោះចាប់ផ្ដើមពីតិចរហូតខ្លាំង
  • រាកចូលបន្ទប់ទឹក ២ទៅ៣ដងក្នុងមួយយប់
  • លាមករាកជាទឹក
  • មានអារម្មណ៍បន្ទោបង់មិនសូវអស់
  • ហើមពោះ
  • អស់កម្លាំង ស្លេកស្លាំង ចង្អោ

មូលហេតុដែលបណ្ដាលឲ្យរាកពេលយប់

១.ការឆ្លងមេរោគ

តាមការពិសោធន៍របស់ មជ្ឈបណ្ឌលសុខភាព Mayo Clinic អាមេរិកបានបង្ហាញថា ពពួកបាក់តេរី មេរោគ ប៉ារា​សិត ពេលជ្រៀតចូលក្នុងក្រពះពោះវៀនតាមរយៈអាហារដែលយើងញ៉ាំ នឹងអាចបង្កឲ្យមានការរលាកបាន។ ចំពោះ​ការរាកនេះគឺជាដំណើរធម្មជាតិចង្វាក់បញ្ចេញចោលនៃប្រព័ន្ធរំលាយអាហារដែលត្រូវបញ្ចេញពពួកបាក់តេរីទាំងនោះតាមលាមក។

ករណីនេះភាគច្រើនអាចកើតឡើងចំពោះអ្នកទេសចរណ៍ដែលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍ អ្នក​ដែលសាកល្បងរសជាតិអាហារប្លែកៗដោយគ្មានអនាម័យ និងមិនស្គាល់ប្រភពច្បាស់លាស់។

២.ការប្រើប្រាស់ថ្នាំ

ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួន ក៏អាចបង្កឲ្យរាកនៅពេលយប់បាន។ តួយ៉ាងប្រភេទថ្នាំផ្សះ( antibiotics)  ជាប្រភេទថ្នាំបង្កើតឡើងដើម្បីបញ្ចេញចោលពពួកបាក់តេរី វាធ្វើការកម្ចាត់ទាំងបាក់តេរីល្អ និងអាក្រក់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពលំនឹង ដែលកត្ដានេះធ្វើឲ្យអ្នកប្រើប្រាស់ថ្នាំទៅ​ជារាកបាន។ នៅមានប្រភេទថ្នាំផ្សេងទៀត ដូចជា ថ្នាំព្យាបាលមហារីក ថ្នាំក្រពះដែលមានផ្ទុកសារធាតុម៉ាញ៉េស្យូម ក៏អាចបណ្ដាលឲ្យរាកបានដែរ។

៣. របបអាហារ

អាហារ ឬភេសជ្ជៈមួយចំនួន​ក៏អាចធ្វើឲ្យពោះវៀនធំធ្វើចលនាខ្លាំងនៅពេលយប់បានដែរ។ ការណ៍នេះបណ្ដាលមកពីរបបអាហារទាំងនោះប្រើប្រាស់ស្ករសិប្បនិមិត្ដច្រើន និងករណីខ្លះការប្រតិកម្មនឹងសារធាតុប្រើប្រាស់ក្នុងរបបអាហារ បណ្ដាលឲ្យអាលែកហ្ស៊ី ដូចជាការអាលែកហ្ស៊ីទឹកដោះគោ ដែលចំណុចនេះកើតឡើងច្រើន។

គ្រឿងកំប៉ុង

តើបញ្ហារាកពេលយប់អាចកើតឡើងយូកម្រិត​ណា និង បណ្ដាលឲ្យគ្រោះថ្នាក់ដែរទេ?

ជាធម្មតាបញ្ហារាកនៅពេលយប់ ក្នុងករណីស្រួចស្រាល់អាចចន្លោះពី ២ ទៅ ៣បីថ្ងៃ។ ក្នុងករណីនេះគឺមិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ  ហើយ​អាចបាត់ទៅវិញដោយខ្លួនឯងដោយយើងគ្រាន់តែផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត កែប្រែរបបអាហារ ពោលបរិភាគអាហារមានជាតិសរសៃ និងអនាម័យ ញ៉ាំទឹកឲ្យបានច្រើន និងបំភ្លេចចោល​ពពួកភេសជ្ជះ​ផ្អែមៗ​មុនពេលចូលគេងគឺនឹងប្រសើរឡើងវីញហើយ។

អត្ថបទគួរអាន៖

ប៉ុន្ដែក្នុងស្ថានភាពដែលអាការៈរាកនេះអូសបន្លាយពេលពី២សប្ដាហ៍ឡើងទៅ អ្នកជំងឺត្រូវតែទៅជួបគ្រូពេទ្យ​ដើម្បីពិភាក្សា និង​ ទទួលការព្យាបាលជៀសវាង ជំងឺ​វិវត្ដទៅជាជំងឺរាករ៉ាំរ៉ៃ បង្កគ្រោះថ្នាក់ដល់អាយុវជីវិត។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Chronic Diarrhea https://www.ncbi.nlm.nih.gov/books/NBK544337/

What is diarrhea? https://www.hopkinsmedicine.org/health/conditions-and-diseases/diarrhea

Diarrhea — loose, watery and possibly more-frequent https://www.mayoclinic.org/diseases-conditions/diarrhea/symptoms-causes/syc-20352241

Diarrheal Diseases – Acute and Chronic https://gi.org/topics/diarrhea-acute-and-chronic/

Can diarrhea at night be linked to cancer https://www.sleepadvisor.org/nocturnal-diarrhea/

កំណែ​ប្រែបច្ចុប្បន្ន

24/08/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូនអស់កម្លាំងល្ហិតល្ហៃក្រោយរាករូស​ គួរឲ្យបារម្ភកម្រិត​ណា?

ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក ក្អួត (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម