ការពង្រឹងសុខភាពពោះវៀនឲ្យល្អ មិនត្រឹមតែជួយដល់ការរំលាយអាហាររបស់យើងទេ ថែមទាំងជួយដល់សុខភាពទូទៅទៀតផង។ តើការពង្រឹងសុខភាពពោះវៀនជួយអ្វីខ្លះដល់សុខភាពយើង?
អ្នកវិទ្យាសាស្រ្តយល់ថា ពោះវៀនគឺជាខួរក្បាលទី២ របស់យើង ការពង្រឹងសុខភាពពោះវៀនជួយផ្ដល់គុណប្រយោជន៍ច្រើនយ៉ាង។
១. ពង្រឹងប្រព័ន្ធភាពសុំា
មុខងារប្រព័ន្ធភាពស៊ាំ ៨០%-៩៥% បានមកពីសុខភាពប្រព័ន្ធរំលាយអាហារ។ ប្រសិនបើពោះវៀនមិនល្អទេ យើងនឹងងាកឈឺៗ ហើយប្រឈមកើតជំងឺច្រើនមុខ។ បើពោះវៀនពោរពេញទៅដោយជាតិពុល រាងកាយយើងក៏ពោរពេញទៅដោយជាតិពុលដែរ។
២. ជួយសុខភាពស្បែក
ប្រសិនបើសុខភាពពោះវៀនមិនល្អ រាងកាយក៏មិនអាចបញ្ចេញកាកសំណល់បានល្អដែរ ដូច្នេះជាតិពុល ៥០% នឹងត្រូវស្រូបដោយចរន្តឈាម ហើយបញ្ចេញតាមរន្ធញើសក្នុងស្បែក ដែលបណ្តាលឱ្យយើងកើតមុន និងមានបញ្ហាស្បែក។
៣. ជួយឱ្យមានអារម្មណ៍ល្អ
សារសារធាតុ serotonin ៩៥ % ដែលមាននាទីជួយគ្រប់គ្រងអារម្មណ៍ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ គឺផលិតនៅក្នុងពោះវៀន។ ពោះវៀន និងខួរក្បាលយើងតភ្ជាប់គ្នាដោយសរសៃប្រសាទវេហ្គាស ដែលមាននាទីបញ្ជូនពត៌មានពីប្រព័ន្ធរំលាយអាហារទៅកាន់ខួរក្បាល និងខ្នង។ សរសៃប្រសាទនេះមាននាទីគ្រប់គ្រងអារម្មណ៍ ស្ត្រេស និងការរំលាយអាហាររបស់យើង។
ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. បង្កើនថាពល
ពោះវៀនមាននាទីស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារដែលយើងបានញុំា។ ប្រសិនបើពោះវៀនយើងគ្មានសុខភាពល្អទេ ពោះរៀនមិនអាចស្រូបយកសារធាតុចិញ្ចឹមពេញលេញទេ ដែលធ្វើឱ្យរាងកាយយើងគ្មានថាមពលគ្រប់គ្រាន់។
៥. ជួយគ្រប់គ្រងទម្ងន់
ពោះរៀនដែលមានសុខភាពល្អអាចរំលាយអាហារបានល្អ និងជួយឱ្យរាងកាយបញ្ចេញអាស៊ីដខ្លាញ់ច្រវាក់ខ្លីដែលធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត និងកាត់បន្ថយចំណង់ញុំាអាហារ។
៦. កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម
បាក់តេរីនៅក្នុងពោះវៀនបំប្លែងជាតិសរសៃទៅជាអាស៊ីដខ្លាញ់ រួចជ្រាបទៅក្នុងចរន្តឈាម។ អាស៊ីដខ្លាញ់មាននាទីជួយគ្រប់គ្រងការផ្ទុកជាតិស្ករនៅក្នុងសាច់ដុំ ថ្លើម និងកោសិកាខ្លាញ់។
យើងអាចពង្រឹងសុខភាពពោះវៀនតាមរយៈការញុំាអាហារដែលមានជាតិសរសៃខ្ពស់ដូចជា គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើ សណ្តែក និងអាហារសម្បូរប្រូបាយអូទិកដូចជា ទឹកដោះគោជូរជាដើម។
អត្ថបទគួរអាន៖
- ចង់បានក្រពះ ពោះវៀនមានសុខភាពល្អ កុំរំលងវិធីទាំង ៥នេះ
- មិនចង់កើតជំងឺគ្រុនពោះវៀន គួរបង្ការខ្លួនដោយរបៀបណា?
- បើកើតស្ត្រេសត្រូវឆាប់ដោះស្រាយ ទុកយូរប៉ះពាល់ក្រពះពោះវៀន
- ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?
- ចៀសបានប៉ុន្មានរឿងនេះ មិនព្រួយឈឺក្រពះ-ពោះវៀន
- រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?
[embed-health-tool-bmr]