backup og meta

អ្នកកំពុងរាករូស ដឹងអត់ថាគួរញ៉ាំអីខ្លះហើយតមអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 05, 2022

    អ្នកកំពុងរាករូស ដឹងអត់ថាគួរញ៉ាំអីខ្លះហើយតមអីខ្លះ?

    ជា​ទូទៅបញ្ហា​រាករូសមាន​រយៈ​ពេល​តែ ២ ទៅ ៣ថ្ងៃ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ខ្លួន បាត់បង់​ជាតិ​ទឹក និង​អស់​កម្លាំង​​ធ្វើ​ឱ្យ​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ​។ ​ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ យើងត្រូវញុំាអាហារដែលផ្តល់អាហាររូបត្ថម្ភដល់រាងកាយ   ប៉ុន្តែ​​ត្រូវ​ប្រយ័ត្ន ព្រោះ​អាហារ​មួយ​ចំនួន​ធ្វើ​ឱ្យ​អាការៈរាក​កាន់​តែ​ធ្ងន់ធ្ងរ។ អាហារ​អ្វីខ្លះ​ដែល​យើង​គួរ​ញុំា​និង​គួរ​ជៀសវាង​នៅ​ពេល​រាក?

    ១. អាហារ​គួរ​ញុំា

    • អាហារ​ម្សៅ​ដែល​មាន​ជាតិ​សរសៃ​ទាប៖ បាយ ដំឡូង នំ​បុ័ង…
    • ផ្លែឈើ​ទន់៖ ចេក បឺរ ត្រសក់ស្រូវ
    • បន្លែ​ស្រុះ ឬ​ចំហុយ
    • ទឹក​ស៊ុប​ថ្លា
    • ភេសជ្ជៈ៖ ទឹកដូង ទឹក​ផ្លែ​ប៉ោម​ តែ​ខ្សោយ ទឹក ទឹក​អូរ៉ាលីត
    • ស៊ុត
    • សាច់​ទ្រូង​មាន់

    ទឹកដូងរាករូស

    ២. អាហារ​ និង​ភេសជ្ជៈ​គួរ​ជៀសវាង

    • អាហារ​ហឹរ
    • អាហារ​​មាន​ខ្លាញ់​ច្រើន​ដូចជា៖ អាហារ​បំពង ចៀន សាច់​ជាប់​ខ្លាញ់ និង​អាហារ​ពពួក Fast Food
    • គ្រឿងស្រវឹង
    • ជាតិ​កាហ្វេ​អ៊ីន
    • ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះ៖ ទឹកដោះគោ ប័រ ឈឺស
    • ជាតិ​ផ្អែម៖ ភេសជ្ជៈ​កំប៉ុង ស្ករគ្រាប់ នំ​ខេក
    • ពពួក​សណ្តែក និង​បន្លែ​​បង្កើន​ជាតិ​ហ្គាស៖ ផ្កា​ខាត់ណា ផ្កា​ខាត់ណា​ខៀវ ខ្ទឹម​បារាំង ខ្ទឹម​ស ពោត
    • បន្លែ​ឆៅ
    • គ្រាប់​ផ្លែឈើ គ្រាប់​ធញ្ញជាតិ ផ្លែឈើ​ក្រៀម
    • ផ្លែឈើ និង​ទឹក​ផ្លៃ​ឈើ​ដែល​មាន​ជាតិ​ជូរ៖ ក្រូច ម្នាស់ ក្រូចឆ្មារ
    • អាហារ​​មាន​ប្រូតេអ៊ីន​ខ្ពស់៖ សាច់​ជ្រូក សាច់​គោ ត្រី​សាល់ម៉ុន
    • អាហារ​ក្តៅ ឬ​ត្រជាក់​ពេក

    កាហ្វេ

    អាហារ​ដែល​ជួយ​សម្រួល​អាការ​រាក ​គឺ​ជា​អាហារ​ដែល​មាន​ជាតិ​សរសៃ ប្រូតេអ៊ីន និង​ខ្លាញ់​ទាប សាប និង​មាន​ជាតិ​ម្សៅ ព្រោះ​អាហារ​ទាំងនេះ​ងាយ​រំលាយ ​ជួយ​ឱ្យ​លាមក​រឹង និង​ជួយ​សម្រួល​ដល់​ពោះវៀន​ ​ជួយ​ពន្លឿន​ដល់​ការ​ជា​សះ​ស្បើយ។ ជា​ពិសេស​យើង​ត្រូវ​ញុំា​ទឹក​ឱ្យ​បាន​ច្រើន​ដើម្បី​បំពេញ​ជាតិទឹក។ ប៉ុន្តែ​បើ​រាក​លើស​ពី ៣ថ្ងៃ ឬ​មាន​លាយ​អាការ​ដូចជា គ្រុន​ក្តៅ លាមក​មាន​ឈាម ស្លេស្ម ឬ​ពណ៌​ខ្មៅ យើង​ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​អាច​ជា​អាការ​នៃ​ជំងឺ​ធ្ងន់ធ្ងរ។ នៅ​ពេល​ជា​ពី​ជំងឺ​រាក យើង​ក៏​ត្រូវ​ជៀសវាង​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន បន្លែ​ឆៅ គ្រឿង​ស្រវឹង ផលិតផល​ទឹកដោះ និង​ពពួក​ផ្លែឈើ​ជូរៗ ២ ទៅ​ ៣ ថ្ងៃ​សិន ដើម្បី​បង្ការ​ការ​លាប់​រាក​ឡើង​វិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម