ការគិតវិជ្ជមាន ឬគិតអីក្នុងផ្លូវល្អ ជាការទទួលស្គាល់ ទទួលយកការគិត និងបើកចិត្តទទួលលទ្ធផលវិជ្ជមាន និងអវិជ្ជមានគ្រប់រឿង។ បើយើងមានគំនិតវិជ្ជមាន បញ្ហាអ្វីក៏អាចដោះស្រាយបានដែរ។
១- ឥទ្ធិពលគំនិតវិជ្ជមាន
អ្នកមានគំនិតវិជ្ជមាន អាចរស់បានយូរជាងមុន ជាមធ្យម ៧,៥ឆ្នាំ។ គេជាមនុស្សពូកែមានប្រាជ្ញាវាងវៃ ហើយអាចដោះស្រាយបញ្ហាជុំវិញខ្លួន ច្រើនជាងអ្នកដែលចាំតែលើកពីបញ្ហា ហើយដេកគិតថាដោះស្រាយមិនចេញ។
សកម្មភាពក្នុងតំបន់ខួរក្បាលជាប់ពាក់ព័ន្ធនឹងអារម្មណ៍អវិជ្ជមាន ដូចជា ភ័យខ្លាច សោកសៅ នឹងធ្វើឲ្យចុះអន់ថយប្រព័ន្ធភាពសុំា។ ចំពោះអ្នកគិតវិជ្ជមាន នឹងមានប្រព័ន្ធភាពសុំារឹងមាំជាង។ ចំពោះអ្នកមានភាពរីករាយ សូម្បីតែផ្តាសាយ និងបញ្ហាខួរក្បាលក៏មិនមានដែរ។
និយាយឲ្យចំ អ្នកគិតវិជ្ជមានច្រើនមានសុខភាពល្អ ចេះថ្លឹងថ្លែង និងបែងចែកពេលវេលា និងរបស់ញ៉ាំដែលល្អសម្រាប់រាងកាយ។ សុខភាពផ្លូវចិត្តក៏ល្អ និងកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តបានទៀត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២- ធ្វើម៉េចឲ្យការគិតកាន់តែប្រសើរ?
ត្រូវមើលទម្លាប់រស់នៅ និងរបបអាហារប្រចាំថ្ងៃ ឬមនុស្សដែលជួបទាក់ទងរាល់ថ្ងៃ។ ព្យាយាមមើលចំណីញ៉ាំប្រចាំថ្ងៃ ថាមានអីខ្លះល្អ អ្វីខ្លះមិនល្អ? មានហាត់ប្រាណខ្លះទេ? គេងម៉ោងប៉ុន្មានទើបក្រោក? មានស្វែងយល់អី្វថ្មីអត់? មិនថាតាមដានព័ត៌មាន ឬអានសៀវភៅទេ។ អភិវឌ្ឍខ្លួនឯង ប្រមូលការគិត ថ្លឹងថ្លែងពីបញ្ហា និងស្វែងរកដំណោះស្រាយ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
ក្រុមមនុស្សដែលប្រាស្រ័យទាក់ទងរាល់ថ្ងៃ សំខាន់ណាស់ ហើយគេតែងនិយាយថា សេពគប់បែបណា យើងនឹងទៅជាបែបនោះដែរ។ បើអ្នកជុំវិញខ្លួនសុទ្ធតែវិជ្ជមាន គួរស្វែងយល់បន្ថែមពីពួកគេ តែបើអ្នកជុំវិញខ្លួន ជាមនុស្សសុញ ស្មុគ គិតរឿងធំមិនកើត ឬដឹងតែរាប់បានត្រឹមបញ្ហា គួរកាត់បន្ថយការសេពគប់ ឬកុំប្រើពេលច្រើនជាមួយមនុស្សបែបនេះ។ មិនមែនមានន័យថា មិនឲ្យរាប់អានមិត្តដែលធ្លាប់រាប់អានកន្លងមកទេ។
“គំនិតវិជ្ជមាន ជាជំនាញមួយដែលគួររៀន និងអនុវត្តតាម ហើយវាមិនដែលយឺតពេលក្នុងការផ្លាស់ប្តូរ និងជ្រើសរើសយកភាពវិជ្ជមានទេ។ ការផ្លាស់ប្តូរតែងនៅក្បែរយើងជានិច្ច និងចាប់ផ្តើមពីខ្លួនយើង”។