មនុស្សភាគច្រើនយល់ថាពុកចង្កាជាកន្លែងបណ្ដុំមេរោគរស់នៅហើយព្រមទាំងគ្មានអនាម័យទៀតផងចំពោះបុរសៗ។ ប៉ុន្តែបើយោងទៅតាមការសិក្សាបែបវេជ្ជសាស្ត្រវិញពុកចង្កាជាកន្លែងដែលមានផលប្រយោជន៍ច្រើន។ ចង់ដឹងថាមានប្រយោជន៍អ្វីខ្លះសូមមកអានទាំងអស់គ្នា៖
ពុកចង្កាជួយបន្ថយការប្រឈមនឹងមហារីកស្បែក
ការសិក្សាថ្មីបំផុតនៃមហាវិទ្យាល័យអូស្ត្រាលីទីក្រុងឃ្វីនស្លេនខាងត្បូងបានបង្ហាញថា៩០ទៅ៩៥%អាចការពារអ្នកពីកាំរស្មីយូវីនៃព្រះអាទិត្យដោយអាស្រ័យលើប្រវែងនិងទីតាំងនៃពុកចង្កា។ កាលណាស្បែកប្រឈមនឹងពន្លឺថ្ងៃខ្លាំងយើងកាន់តែមានឱកាសក្នុងការកើតមហារីកស្បែក។ ប៉ុន្តែកុំបារម្ភព្រោះបើគ្នាយើងមានពុកចង្កាជួយការពារនោះអត្រានៃការកើតមហារីកស្បែកនឹងថតចុះ។ ទោះយ៉ាងណាអ្នកឯកទេសស្បែកនៅតែណែនាំបុរសៗដែលមានពុកចង្កាឲ្យនៅតែបន្តប្រើផលិតផលការពារកម្ដៅថ្ងៃដដែលដើម្បីបន្ថយគ្រោះថ្នាក់ឲ្យបានច្រើន។
អត្ថបទពាក់ព័ន្ធ៖
- អាហារបំប៉ន និងវីតាមីន មានប្រសិទ្ធភាពជួយបណ្ដុះពុកមាត់ប្រុសៗបានមែនឬ?
- វិធីសាស្ត្រកោររោមកុំឲ្យរោលស្បែកមុខ ប្រុសៗគួរដឹង
ពុកចង្កាជួយអ្នកមានជំងឺហឺតនិងប្រតិកម្មស្បែក
ប្រសិនបើគ្នាយើងណាឧស្សាហ៍មានប្រតិកម្មជាមួយធូលីនិងលំអងផ្កា ឬក៏យើងមានជំងឺហឺត ពុកចង្កាគឺអាចការពារយើងដោយមិនឲ្យធាតុប្រតិកម្មទាំងនោះទៅប៉ះនឹងស្បែកយើងបាន។ ពុកចង្កាឬពុកមាត់ស្រម៉ូមអាចដើរតួជាមុខងារការពារប្រតិកម្មមិនឲ្យចូលទៅច្រមុះនិងប្រព័ន្ធដកដង្ហើមបានយ៉ាងល្អ។ អ្នកឯកទេសបានលើកឡើងថាធូលីនិងលម្អងដែលនៅជាប់នឹងពុកចង្កាអាចផ្ដល់នូវការពង្រឹងភាពស៊ាំយ៉ាងល្អដើម្បីឆ្លើយតបនឹងបញ្ហាប្រតិកម្មរបស់បុរសៗ ដែលទាំងនេះហើយផ្ដល់ឲ្យនូវការប្រឈមតិចទៅនឹងការមានប្រតិកម្ម។
អត្ថបទគួរអាន៖
- ក្បួនធម្មជាតិ បន្ធូរអាការៈហឺត កុំឲ្យធ្វើទុក្ខ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
ពុកចង្កាជួយកាត់បន្ថយការករោគ
ការសិក្សាជាច្រើនបានលើកឡើងថាពុកចង្កាគឺអាចជួយទប់ការបង្ករោគបានដូចប្រើថ្នាំផ្សះអញ្ចឹង។ បើប្រៀបធៀបជាមួយអ្នកកោរស្អាតៗវិញបុរសដែលមានពុកចង្កាគឺមានការប្រឈមតិចទៅនឹងការបង្ករោគ។ លទ្ធផលនៃការសិក្សាបានបង្ហាញថាអ្នកដែលកោរពុកចង្កាអស់ៗមានការប្រឈមច្រើនជាង៣ដងក្នុងការបង្ករោគដោយមេរោគ(methicillin-resistant-staph-aureus (MRSA)) នៅលើស្បែកច្រើនជាងអ្នកមានពុកចង្កា។ លើសពីនេះទៅទៀតអ្នកគ្មានពុកចង្កាគឺមាន១០%អាចមានការករោគពីមេរោគ(staphylococcus aureus)ដែលជាបាក់តេរីបង្ករោគលើស្បែកនិងប្រព័ន្ធដកដង្ហើមក៏ដូចជាការពុលអាហារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះការករោគដូចជារលាកគល់រោម របួសដោយសារការកោរពុកមាត់ជាប្រចាំគឺមិនងាយមានលើបុរសមានពុកចង្កានោះទេ។
ពុកចង្កាជួយបន្ថយភាពជ្រីវជ្រួញ
អ្នកឯកទេសស្បែកប្រាប់ថាផ្ទៃមុខដែលមានពុកចង្កាគឺមិនងាយចាស់ទេព្រោះវាមិនសូវត្រូវនឹងកម្ដៅថ្ងៃដែលជាលទ្ធផលភាពជ្រីវជ្រួញមិនសូវមានបើប្រៀបធៀបជាមួយបុរសដែលគ្មានពុកចង្កា។ ជាងនេះទៅទៀតគឺមិនងាយចាស់និងមិនងាយខូចកោសិកាស្បែកនោះទេ។ កាន់តែពិសេសនោះគឺទុកពុកចង្កាមិនចាស់នោះទេផ្ទុយទៅវិញគឺរក្សាវ័យទៅវិញទេ។
អត្ថបទពាក់ព័ន្ធ៖
- បើស្បែកស្ងួតគ្មានជាតិ សាកញ៉ាំរបស់ទាំងនេះ
- ខ្យល់ទីក្រុងធ្វើឲ្យយើងឆាប់ចាស់ តែអ្នកជំនាញប្រាប់របៀបទប់ទល់
ពុកចង្កាជួយបន្ថយការកើតមុន
កោរពុកមាត់អាចធ្វើឲ្យកកស្ទះរន្ធរោមនៅលើស្បែកដែលបង្កឲ្យកើតជាមុនលើមុខបាន។ ការប្រើប្រាស់ឡាមកោរពុកមាត់និងម៉ាស៊ីនកោរគឺងាយធ្វើឲ្យស្បែកមានការរលាកដែលធ្វើឲ្យស្បែកងាយកើតមុនព្រមទាំងចោទជាបញ្ហាបាត់បង់ទំនុកចិត្តលើខ្លួនឯងដោយសាររូបសម្ផស្សទៀតផង។ តែប្រសិនបើមានពុកចង្កាវិញគឺអាចជួយពង្រឹងភាពជឿជាក់និងមានអារម្មណ៍ល្អលើខ្លួនឯងយ៉ាងមានប្រសិទ្ធភាព។
អត្ថបទពាក់ព័ន្ធ៖
- ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ
- ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ
- កើតមុន តិចរពឹសដៃកេះញេច ប្រយ័ត្នមុខកែលែងឡើង
- មុន ៥ ប្រភេទ និងរបៀបព្យាបាល គ្នាយើងកើតមុនគួរស្វែងយល់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]