backup og meta

អាហារ ៥ប្រភេទ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 18, 2022

    អាហារ ៥ប្រភេទ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទ

    ហេតុអ្វីយើងត្រូវព្រួយបារម្ភពីបញ្ហាសុខភាពផ្លូវភេទ? មិនខុសនោះទេ សុខភាពផ្លូវភេទគឺជាចំណែកមួយយ៉ាងសំខាន់នៃចំណងមេត្រីភាពរបស់ដៃគូ។ ប្រសិនបើដៃគូអសមត្ថភាព​មិនអាចបំពេញក្ដីសុខបានល្អ ក៏អាចប៉ះពាល់ដល់ទំនាក់ទង​គូ​ស្នេហ៍​ដូច​គ្នា​។

    មានកត្ដាច្រើនយ៉ាងដែលអាចប៉ះពាល់ដល់សុខភាពផ្លូវភេទ ដូចជា កត្ដាផ្លូវចិត្ដ កត្ដាសុខភាព របបអាហារ បូករួមទាំងការវិវត្ដទៅតាមវ័យផងដែរ។ បញ្ហានេះមិនមែនកើតឡើងតែខាងបុរសៗនោះទេ សូម្បីស្ដ្រីៗក៏ប្រឈមផងដែរ។ ខាងក្រោមគឺជាប្រភេទអាហាររូបត្ថម្ភសំខាន់ ៥​ប្រភេទ អាចជួយដល់សមត្ថភាពផ្លូវភេទឲ្យ​ល្អ​ប្រសើរឡើងវិញបាន។ យ៉ាង​បើ​បញ្ហា​នេះ​ ធ្វើ់ឲ្យ​ប៉ហពាល់ដល់ជីវិតគូ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ។​

    ១. L-arginine

    L-arginine ជាអាស៊ីតអាមីណូមួយប្រភេទមានមុខងារជួយរាងកាយក្នុងការផលិតប្រូតេអ៊ីន និងជួយឲ្យមុខ​ងារសរសៃឈាមឲ្យដំណើរការបានល្អ។ ការសិក្សាបានបង្ហាញថា នៅពេលដែល ចរន្ដឈាមដំណើការបានល្អគ្រប់សរីរាង្គក្នុងរាងកាយ ក៏ជាផ្នែកមួយជួយឲ្យដំណើរការដៃគូរួមភេទ ឆាប់ដល់ចំណុចកំពូលបាន។ ចំពោះបុរសៗក៏អាចកាត់បន្ថយពីបញ្ហាអសមត្ថភាពផ្លូវភេទបាន ២៥%។

    យើងអាចស្វែងរកសារធាតុសំខាន់មួយនេះបានក្នុងរបបអាហារដូចជា ពពួកសាច់ក្រហម គ្រាប់ធញ្ញជាតិ បន្លែបៃតង ទឹកដោះគោស្រស់ គ្រឿងសមុទ្រ និងអង្ករសម្រូប។

    ២.វីតាមីន B3

    វីតាមីន B3 ជាសារធាតុសំខាន់មួយដែលជំនួយដល់ថាមពល និងពង្រឹងមុខងាររបស់រាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីនមួយនេះក៏មានចំណែកក្នុងការសម្រួលដល់ចរន្ដឈាមឲ្យដំណើរការបានល្អផងដែរ។ វីតាមីន B3 មាន​​នៅក្នុង ពពួកសាច់ក្រហម គ្រាប់ធញ្ញជាតិ បន្លែបៃតង ទឹកដោះគោស្រស់ គ្រឿងសមុទ្រ និង ផ្លែឈើ។

    ៣.វីតាមីនD

    វីតាមីន D ភាគច្រើនគេស្គាល់ត្រឹមថា ជាសារធាតុសំខាន់មួយជំនួយដល់សុខភាពឆ្អឹង សាច់ដុំ និងប្រព័ន្ធភាពស៊ាំតែប៉ុណ្ណោះ ដោយមិនបានចាប់អារម្មណ៍ឡើយថា វាក៏មានអត្ថប្រយោជន៍ជំនួយដល់ មុខងារផ្លូវភេទផងដែរ ពិសេសបុរសៗតែម្ដង។

    វិតាមីនD

    ការសិក្សាបានបង្ហាញថា វីតាមីនមួយប្រភេទនេះ ធ្វើការងារខ្លាំងទៅលើការគ្រប់គ្រងផ្នែកអារម្មណ៍ ចំពោះអ្នកខ្សោយចំណង់ផ្លូវភេទដោយសារបញ្ហាស្ដ្រេស មិនថាបុរស ឬស្ដ្រី វីតាមីន D អាចជួយឲ្យមានអារម្មណ៍ឡើងវិញបាន។ វីតាមីន D មាននៅក្នុង សាច់ក្រហម ស៊ុតផ្នែកក្រហម ថ្លើមសត្វ ខ្លាញ់ត្រី និង អាហារបំប៉ន​មួយ​ចំនួន​។

    ៤.វីតាមីន E

    វីតាមីនមួយប្រភេទនេះមានមុខងារប្រឆាំងទៅនឹងអុកស៊ីតកម្ម និងជួយបង្កើនបរិមាណមេជីវិតឈ្មោលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីន E ក៏អាចសម្រួលដល់ចរន្ដឈាម ដែលអាចនាំយកអុកស៊ីសែនទៅចិញ្ចឹមគ្រប់សរីរាង្គទាំងអស់ក្នុងរាងកាយ។ វត្ដមានវីតាមីន E ក្នុងរាងកាយ ជួយកាត់បន្ថយបញ្ហាអសមត្ថភាពផ្លូវភេទបុរសដែលវិវត្ដទៅតាមវ័យផងដែរ។

    ៥.ស័ង្កសី

    ស័ង្កសីគឺជារ៉ែមួយប្រភេទដែលមានមុខងារច្រើនយ៉ាងជួយដល់រាងកាយ ក្នុងនោះមានដូចជា ជួយដល់ប្រព័ន្ធរំលាយអាហារ មេតាប៉ូលីស ការលូតលាស់កោសិកា និង សមត្ថភាពផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូនភេទបុ្រសផងដែរ។ ការសិក្សាបានបង្ហាញថា ប្រសិនបើចង់បង្កើនសមត្ថភាពផ្លូវភេទឲ្យរឹងមាំតាមបែបធម្មជាតិ គួរតែញ៉ាំអាហារណាដែលសម្បួរសារធាតុរ៉ែមួយប្រភេទនេះ។

    ប្រភេទអាហារដែលមានរ៉ែស័ង្កសីច្រើន មានពពួកអាហារសមុទ្រ ដូចជា អយស្ទ័រ ក្ដាប បង្កង ត្រីសាម៉ុន ជាដើម។ ប្រភេទអាហារដែលមានជាតិរ៉ែស័ង្កសីទាប ដូចជាគ្រាប់ធញ្ញជាតិ ទឹកដោះគោ សាច់ទ្រូងមាន់ និង យ៉ាអួរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Nov 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម