បញ្ហាឆាប់ចេញទឹកកាមជាកង្វល់ទូទៅមួយសម្រាប់មនុស្សប្រុស និងដៃគូ។ បញ្ហាឆាប់ចេញទឹកកាមកើតឡើងនៅពេលទឹកកាមចេញលឿនជាអ្វីដែលបុរស និងដៃគូរបស់ខ្លួនរំពឹងទុក។ បញ្ហានេះអាចកើតមានលើបុរសម្នាក់ក្នុងចំណោមបីនាក់ តែថាបញ្ហានេះក៏មិនបង្កជាកង្វល់ខ្លាំងពេកដែរបើវាយូរកើតឡើងម្ដង។
យ៉ាងណា ការឆាប់ចេញទឹកកាមពេលរួមភេទអាចធ្វើឲ្យប្រុសៗ និងដៃគូមិនសប្បាយចិត្ត មិនអាចរីករាយនឹងក្ដីសុខលើគ្រែបានដូចការរំពឹងទុក និងអាចប៉ះពាល់ដល់ទំនាក់ទំនងដែរ។ ប្រុសៗយើងគួរតែស្វែងរកការព្យាបាលបើសិនជាមានករណីមួយចំនួនដូចខាងក្រោមនេះ៖
- តែងតែ ឬស្ទើរតែគ្រប់ពេលរួមភេទទឹកកាមចេញក្នុងរង្វង់ត្រឹមមួយនាទី
- មិនអាចពន្យារពេលចេញទឹកកាមគ្រប់ពេល ឬស្ទើរតែគ្រប់ពេលរួមភេទ
- ធ្វើឲ្យមានអារម្មណ៍មួម៉ៅ និងមានចេតនាមិនចង់រួមភេទតទៅទៀត
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១. មូលហេតុបង្ក
មូលហេតុបង្កបញ្ហាឆាប់ចេញទឹកកាមនៅមិនទាន់ដឹងច្បាស់នៅឡើយ តែមានការសន្និដ្ឋានថាបញ្ហានេះអាចកើតចេញពីសុខភាពផ្លូវចិត្ត និងផ្លូវកាយរួមបញ្ចូលគ្នា។
សេរ៉ូតូនីន
ថ្វីបើគេមិនទាន់ដឹងថាបញ្ហាឆាប់ចេញទឹកកាមបង្កដោយមូលហេតុអ្វីពិតប្រាកដ សារធាតុគីមីធម្មជាតិក្នុងរាងកាយម្យ៉ាងឈ្មោះថាសេរ៉ូតូនីន អាចដើរតួសំខាន់លើរឿងនេះ។ បរិមាណច្រើននៃសេរ៉ូតូនីន ក្នុងខួរក្បាល ជួយបង្កើនរយៈពេលនៃការចេញទឹកកាម ហើយបើបរិមាណនេះតិចអាចធ្វើឲ្យរយៈពេលចេញទឹកកាមក៏ខ្លី នាំឲ្យមានបញ្ហាឆាប់ចេញទឹកកាម។
កត្តាផ្លូវចិត្ត
កត្តាផ្លូវចិត្តមួយចំនួនក៏រួមចំណែកធ្វើឲ្យមានបញ្ហាឆាប់ចេញទឹកកាមនេះដែរ៖
- មិនសប្បាយចិត្តនឹងរូបរាងកាយ
- ឆាប់ប្រឡូកនឹងការរួមភេទនៅវ័យក្មេងពេក
- បញ្ហាថប់បារម្ភ
- ចេះតែបារម្ភពីបញ្ហាឆាប់ចេញទឹកកាម
- បាត់បង់ទំនុកចិត្ត
- ទំនាក់ទំនងដៃគូមិនសូវល្អ
- កត្តាសុខភាពរាងកាយ
កត្តាសុខភាពរាងកាយមួយចំនួនក៏អាចរួមចំណែកក្នុងបញ្ហាឆាប់ចេញទឹកកាមនេះដែរ៖
- កម្រិតអ័រម៉ូនខុសធម្មតា
- មានបញ្ហារលាក ឬឆ្លងរោគនៅក្រពេញប្រូស្តាត ឬបង្ហួរនោម
- បញ្ហាតំណពូជ
អត្ថបទគួរអាន៖
២. កត្តាប្រឈម
កត្តាផ្សេងៗមួយចំនួនអាចបង្កើនហានិភ័យកើតមានបញ្ហាឆាប់ចេញទឹកកាម រួមមាន៖
បញ្ហាខ្សោយលិង្គ៖ ប្រុសៗយើងអាចមានបញ្ហាឆាប់ចេញទឹកកាមបើសិនជាម្ដងម្កាល ឬជាញឹកញាប់ជួបបញ្ហាពិបាករក្សាភាពរឹងរបស់លិង្គ ឬលិង្គមិនងាយឡើងរឹង។ ការបារម្ភពីបញ្ហាលិង្គឆាប់បាត់បង់ភាពរឹងនាំឲ្យប្រុសៗប្រញាប់ប្រញាល់ក្នុងសកម្មភាពរួមភេទ។
ស្ត្រេស៖ រាល់បញ្ហាផ្លូវចិត្តក្នុងទម្រង់ណាមួយសុទ្ធតែអាចមានឥទ្ធិពលលើបញ្ហាឆាប់ចេញទឹកកាម អាចកម្រិតសមត្ថភាពគ្រប់គ្រងការបញ្ចេញទឹកកាម និងបាត់បង់ការផ្ដោតអារម្មណ៍ពេលរួមភេទដែរ។
[embed-health-tool-bmr]
៣. ផលវិបាក
បញ្ហាឆាប់ចេញទឹកកាមអាចបង្កជាបញ្ហាក្នុងជីវិតផ្ទាល់ខ្លួនដែរ រួមមាន៖
ស្ត្រេស និងបញ្ហាទំនាក់ទំនង៖ ផលវិបាកទូទៅមួយរបស់បញ្ហាឆាប់ចេញទឹកកាមគឺទំនាក់ទំនងដៃគូល្អក់កករ។
បញ្ហាបង្កកំណើត៖ បញ្ហាឆាប់ចេញទឹកកាមជួនកាលអាចធ្វើឲ្យគូស្វាមីភរិយាចង់បានកូន ពិបាកនឹងមានកូន បើសិនជាការចេញទឹកកាមមិនបានចូលក្នុងទ្វារមាសដៃគូបានត្រឹមត្រូវ។