backup og meta

អាហារ​៥​យ៉ាង ជួយ​ប្រុស​ៗ​​​​ទប់ទល់​បាន​យូរ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារ​៥​យ៉ាង ជួយ​ប្រុស​ៗ​​​​ទប់ទល់​បាន​យូរ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាព​ផ្លូវ​ភេទ​ក៏​ដើរ​តួនាទី​​​​យ៉ាង​សំខាន់​នៅ​ក្នុង​សុខុមាលភាព​រាងកាយ​ និង​​អារម្មណ៍​របស់​យើង​ដូច​គ្នា​។ ពិត​ណាស់​ ​អាហារ​មួយ​ចំនួន​​អាច​​ជួយ​ជំរុញ​សកម្មភាព​ផ្លូវ​ភេទ​ និង​ជួយ​ឲ្យ​ឆាប់​មាន​កូន។ ដូច្នេះ​ហើយ​ សម្រាប់​ប្រុស​ៗ​ដែល​​ចង់​​​​ទប់ទល់​នឹង​ប្រតិបត្តិការ​លើ​គ្រែ​បាន​យូរ​ ក៏​ដូចជា​បង្កើន​ចំណង់​ផ្លូវ​ភេទ​ គួរ​សាកល្បង​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខ​នេះ​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១. អ័យស្ទ័រ​

​អ័យស្ទ័រ​ជា​ប្រភេទ​អាហារ​ដែល​​សម្បូរ​ទៅ​ដោយ​ស័ង្កសី ​ដែល​អាច​ជួយ​បង្កើន​លំហូរ​ឈាម​​​ទៅ​កាន់​សរីរាង្គ​ផ្លូវ​ភេទ​ ព្រម​ទាំង​អាច​គ្រប់គ្រង​អ័រម៉ូន​ testosterone​បាន​យ៉ាង​ប្រសើរ​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ខ្វះ​ស័ង្កសី វា​អាច​ជះ​ឥទ្ធិពល​​​អវិជ្ជមាន​លើ​សេរ៉ូម​ testosterone​ ​ក៏​ដូចជា​រារាំង​ការ​បង្កើត​មេ​ជីវិត​ឈ្មោល​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បញ្ចូល​អ័យស្ទ័រ​ទៅ​ក្នុង​របប​អាហារ​ ដើម្បី​បំពេញ​ជាតិ​ស័ង្កសី​ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់។​ អាហារ​ដទៃ​ទៀត​ដែល​មាន​ជាតិ​ស័ង្កសី​ រួម​មាន​បង្កង ​ក្ដាម​ និង​សាច់​ក្រហម។

២. ត្រី​សាល់ម៉ុន​

ត្រី​សាល់​ម៉ុន​ និង​ត្រី​ដទៃ​ទៀត​ដែល​មាន​​សាច់​ពណ៌​ផ្កា​ឈូក​ ដូចជា​ត្រី​សាឌីន​ និង​ត្រី​ធូណា​ សុទ្ធ​តែ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ខ្ពស់​ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយ​ជំរុញ​លំហូរ​ឈាម ព្រម​ទាំង​ការពារ​​ការ​បង្កើត​កំណក នៅ​ក្នុង​សរសៃ​ឈាម​ផង​ដែរ​។ បន្ថែម​ពី​នេះ​ អាស៊ីដ​អូមេហ្គា​៣ មាន​សក្ដានុពល​ក្នុង​ការ​កាត់បន្ថយ​​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​បរិមាណខ្លាញ់ទ្រីគ្លីសេរីត​ ​នៅ​ក្នុង​ឈាម​។ ជាមួយ​នឹង​ការ​ពង្រឹង​ប្រព័ន្ធ​ឈាម​រត់​ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ជាក់លាក់​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​​ផ្លូវ​ភេទ​ក៏​ត្រូវ​បាន​កាត់បន្ថយ​។ ក្រៅ​ពី​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ប្រុស​ៗ​យើង​ក៏​អាច​បង្កើន​ថាមពល​នៅ​ពេល​ប្រតិបត្តិការ​លើ​គ្រែ ដោយ​ញ៉ាំ​ពពួក​ត្រី​ដែល​សម្បូរ​ប្រូតេអ៊ីន​ ជាតិ​ដែក​ ស័ង្កសី វីតាមីន​B12 និង​វីតាមីន​C។

​​​​​​​​​៣. ផ្លែឈើ

​​ការ​ញ៉ាំ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​លិង្គ​​មិន​ឡើង​រឹង​បាន​ចំនួន​១៤% ពីព្រោះ​តែ​ពពួក​ផ្លែឈើ​ដូចជា​ផ្លែ​ប៊ឺរី ទំពាំងបាយជូរ​ ប៉ោម​ និង​ផ្លែ​ក្រូច​ សម្បូរ​ទៅ​ដោយ​សារជាតិ​Flavonoidខ្ពស់​។ ​ចំណែក​ឯ​ផ្លែ​ឪឡឹក​ក៏​អាច​ជួយ​ឲ្យ​លិង្គ​ឆាប់​ឡើង​រឹង​ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ ដោយ​សារ​តែ​វា​​ផ្ទុក​សារធាតុ​citrulline ដែល​បញ្ចេញ​អាស៊ីដ​អាមីណូ​​នៅ​ក្នុង​រាងកាយ​។ រីឯ​​ឆៃថាវ​ក្រហម​  មាន​បរិមាណ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ វីតាមីន​ និង​នីត្រាត​ខ្ពស់​ ដែល​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​។

អាហារបំប៉នផ្លូវភេទ២

៤. សាច់​

ជាមួយ​គ្នា​នេះ​ដែរ សាច់​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ ព្រម​ទាំង​អាស៊ីដ​អាមីណូ។ សាច់​ភាគ​ច្រើន​ ដូចជា​សាច់​គោ​ សាច់​ជ្រូក​ ​និង​សាច់​មាន់​មាន​សារធាតុ​ចិញ្ចឹម​ដូចជា​ស័ង្កសី carnitine និង​arginine ដែល​ជួយ​​ឲ្យ​លំហូរ​ឈាម​ប្រសើរ​ឡើង​។ ដូច​គ្នា​នេះ​ដែរ សារធាតុ​ Arginine​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​កម្រិត​ស្រាល​ទៅ​មធ្យម​ផង​ដែរ​។

៥. គ្រាប់​ធញ្ញជាតិ​

​ពពួក​គ្រាប់​ពូជ និង​គ្រាប់​ធញ្ញជាតិ​ដូចជា​អាល់ម៉ុន គ្រាប់​ស្វាយ​ចន្ទី សណ្ដែក​ដី​​ សុទ្ធ​តែ​មាន​ជាតិ​ស័ង្កសី និង ​arginine​ខ្ពស់​ ដែល​អាច​ជួយ​ពង្រឹង​គុណភាព​មេ​ជីវិត​ឈ្មោល​ និង​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​មាន​កូន​បាន​យ៉ាង​អស្ចារ្យ​។

អត្ថបទគួរអាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Foods for Men to Increase Stamina and Sex drive

https://hormonetherapydallas.com/blog/5-foods-for-men-to-increase-stamina-and-sex-drive/

Zinc is an Essential Element for Male Fertility: A Review of Zn Roles in Men’s Health, Germination, Sperm Quality, and Fertilization

https://www.ncbi.nlm.nih.gov/pmc/articles/PMC6010824/

Advice about Eating Fish

https://www.fda.gov/food/consumers/advice-about-eating-fish

កំណែ​ប្រែបច្ចុប្បន្ន

16/05/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 16, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម