backup og meta

រួមភេទទៀងទាត់ ស្រីៗនឹងទទួលបានគុណប្រយោជន៍សុខភាពទាំង៧នេះ

រួមភេទទៀងទាត់ ស្រីៗនឹងទទួលបានគុណប្រយោជន៍សុខភាពទាំង៧នេះ

ការ​រួម​ភេទ​ មិន​ត្រឹម​តែ​អាច​ជួយ​បំបាត់​បញ្ហា​ស្រ្តេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់​គុណប្រយោជន៍​ជា​ច្រើន​ទៀត​ដល់​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​សុខុមាលភាព​ទាំង​មូល​របស់​ស្រី​ៗ​យើង​ផង​ដែរ។ ពិត​ណាស់​ ស្ត្រី​ដែល​រួម​ភេទ​ជា​ទៀងទាត់​ អាច​ទទួល​អារម្មណ៍​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​ដៃគូ ព្រម​ទាំង​បង្កើន​កម្រិត​នៃ​សុភមង្គល​កាន់​តែ​ប្រសើរ​ជាង​មុន។ ក្រៅ​ពី​នេះ តើ​គ្នា​យើង​អាច​ទទួល​បាន​គុណប្រយោជន៍​សុខភាព​អ្វី​ខ្លះ​ទៀត?

១. បង្កើន​ភាព​ជិតស្និទ្ធ​រវាង​ដៃគូ

ពិត​ណាស់​ ការ​រួម​ភេទ​ជា​ទៀងទាត់​ អាច​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវ​ចិត្ត​រវាង​ដៃគូ។ អ័រម៉ូន​នៃ​ក្តី​ស្រឡាញ់ នឹង​បញ្ចេញ​អំឡុង​ពេល​រួម​ភេទ និង​នៅ​ពេល​មាន​​ការ​ប៉ះពាល់​​ខាង​រាងកាយ។ អ័រម៉ូន​នេះ ជួយ​ពង្រឹង​ទំនាក់ទំនង​ផ្លូវ​ចិត្ត និង​បង្កើន​ទំនុក​ចិត្ត ក៏​ដូចជា​ក្តី​ស្រលាញ់​រវាង​គូស្នេហ៍។

២. សុខភាព​សរសៃ​ឈាម​បេះដូង

​ទន្ទឹម​នឹង​នេះ​ដែរ ការ​រួម​ភេទ​ជា​ទៀងទាត់​ អាច​ជួយ​បង្កើន​លំហាត់​ប្រាណ​សរសៃ​ឈាម​បេះដូង​កម្រិត​មធ្យម។ អំឡុង​ពេល​រួម​ភេទ ចង្វាក់​បេះដូង លំហូរ​ឈាម​ និង​ការ​ប្រើប្រាស់​អុកស៊ីហ្សែន​កើន​ឡើង ដែល​អាច​ជួយ​ឲ្យ​សុខភាព​សរសៃ​ឈាម​បេះដូង​ប្រសើរ​ឡើង

​​៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ការ​សិក្សា​បាន​បង្ហាញ​ថា ការ​រួម​ភេទ​ទៀងទាត់​ក៏​អាច​​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា ពីព្រោះ​ថា​ ការ​សម្រើប​ផ្លូវ​ភេទ ជំរុញ​ឲ្យ​មាន​ការ​ផលិត​សារធាតុ​ immunoglobulin A (IgA) ដែល​ជា​អង់ទីករ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។

៤. កាត់បន្ថយ​ស្រ្តេស

ជាង​នេះ​ទៅ​ទៀត ការ​រួម​ភេទ​ទៀងទាត់​ក៏​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស​ និង​ជំរុញ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​ល្អ​។ អំឡុង​ពេល​រួម​ភេទ រាងកាយ​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ ដែល​ជួយ​ប្រឆាំង​នឹង​ស្រ្តេស​ ការ​ថប់​បារម្ភ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល។ ​​

[embed-health-tool-ovulation]

៥. បំបាត់​ការ​ឈឺចាប់

ការ​បញ្ចេញ​អ័រម៉ូន​ Endorphins អំឡុង​ពេល​រួម​ភេទ មិន​ត្រឹម​តែ​ជួយ​កាត់បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​បែប​ធម្មជាតិ​ដែរ។ ស្រីៗ​មួយ​ចំនួន​ អាច​ធូរស្រាល​ពី​អាការៈ​ឈឺ​ក្បាល ចុក​ពោះ​ពេល​មក​រដូវ និង​ការ​ឈឺចាប់​លើ​រាងកាយ​ដទៃ​ទៀត។

រួមភេទ

៦. ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់

ស្ត្រី​ដែល​រួម​ភេទ​ញឹកញាប់​ ក៏​អាច​ជួយ​បង្កើន​គុណភាព​ដំណេក​ដូច​គ្នា។ ជាក់ស្តែង ការ​បញ្ចេញ​អ័រម៉ូន​ Endorphins អំឡុង​ពេល​រួម​ភេទ អាច​ជួយ​ឲ្យ​គ្នា​យើង​គេង​បាន​ស្កប់ស្កល់​ជាង​មុន​ ក៏​ដូចជា​ប្រឆាំង​នឹង​ការ​គេង​មិន​លក់​។

អត្ថបទគួរអាន៖

៧. ពង្រឹង​សាច់ដុំ​អាង​ត្រគាក

បន្ថែម​ពី​នេះ ការ​រួម​ភេទ​ជា​ទៀងទាត់​ក៏​អាច​ជួយ​ពង្រឹង​សាច់ដុំ​អាង​ត្រគាក​ ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​ប្លោក​នោម​ ស្បូន​ និង​ពោះវៀន។ នៅ​ពេល​ដែល​សាច់ដុំ​ទាំង​នេះ​ដំណើរ​ការ​អំឡុង​ពេល​រួម​ភេទ នោះ​អាច​​ជួយ​ឲ្យ​សាច់ដុំ​រឹងមាំ ​គ្រប់គ្រង​ប្លោក​នោម​​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​វិបត្តិ​អាង​ត្រគាក​ថែម​ទៀត​ផង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 Reasons Sex Improves Your Health

https://www.aarp.org/relationships/love-sex/info-06-2011/sex-improves-men-health.html

sexual health

https://www.medhelp.org/sexual-health/articles/8-Ways-Sex-Can-Improve-Your-Health/318

Tips to Improve Your Sex Life

https://www.helpguide.org/harvard/tips-to-improve-your-sex-life.htm

កំណែ​ប្រែបច្ចុប្បន្ន

25/07/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

រួមភេទអំឡុងពេលពពោះ អាចនាំឲ្យរលូតកូនដែរអត់?​

សម្រាលកូនហើយប៉ុន្មានសប្តាហ៍ ទើបអាចរួមភេទវិញបាន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 25, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម