កត្តាអារម្មណ៍មួយចំនួន ច្បាស់ជាធ្វើឲ្យគ្នាយើងលែងចង់រួមភេទ និយាយរួមឈប់តែម្តង ដោយសារបែកបាក់ស្នេហា បញ្ហាសុខភាព កត្តារស់នៅប្រចាំថ្ងៃ និងការងារជាដើម។
ប៉ុន្តែតិចថា “Hello គ្រូពេទ្យ” មិនបានដាស់តឿន ឈប់រួមភេទ នឹងធ្វើឲ្យរាងកាយ សុខភាព ប្រឈមបញ្ហាអាក្រក់ៗនឹកស្មានមិនដល់។
១- អ័រម៉ូនអង់ដូហ្វីនថយចុះ
អារម្មណ៍ស្រើបស្រាលឈានដល់ចំណុចកំពូល ធ្វើឲ្យអ័រម៉ូនអង់ដូហ្វីន (endorphin) បញ្ចេញក្នុងរាងកាយ នាំឲ្យយើងមានអារម្មណ៍ល្អ រីករាយ និងសុខស្រួល។ ឈប់រួមភេទ ប្រៀបដូចឈប់ហាត់ប្រាណយកសាច់ដុំ ហើយចង់ខ្លាំងដូចមុន ទាល់តែចាប់ផ្តើមពីចំណុចដំបូងឡើងវិញ។
[embed-health-tool-heart-rate]
២- ស្រ្តេស
ការសិក្សាមួយនៅបរទេស បានកត់សម្គាល់លើក្រុមនិស្សិតស្រី និងសកម្មភាពផ្លូវភេទ មុនពេលប្រឡង ថា ស្រីៗរួមភេទតិចតួចមានសម្ពាធ ឬស្រ្តេសច្រើនជាង មួយក្រុមទៀតដែលរួមភេទច្រើន។ ការពិតណាស់ ស្រ្តេសមានវិធីផ្សេងទៀត ដើម្បីកាត់បន្ថយ ប៉ុន្តែទំនាក់ទំនងរវាងការរួមភេទ ធ្វើឲ្យកាត់ស្រ្តេសខ្លាំង។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ
៣- ភាពស្កប់ស្កល់ក្តីស្រលាញ់ថយចុះ
ការរួមភេទជាចំណុចសំខាន់សម្រាប់គូស្នេហ៍។ ពេលទាំងសងខាងលែងមានសកម្មភាពផ្លូវភេទជាមួយគ្នា ភាពស្កប់ស្កល់ និងក្តីស្រលាញ់ អាចថយចុះដែរ។ វាបណ្តាលមកពីអ័រម៉ូន អុកស៊ីតូស៊ីន ដែលជាអ័រម៉ូនស្នេហា ហើយវាបញ្ចេញនៅពេលយើងដល់ចំណុចកំពូល ធ្វើឲ្យមានទំនុកចិត្ត និងជឿជាក់លើដៃគូ។
៤- គិតមិនល្អលើខ្លួនឯង និងបាត់បង់ភាពជឿជាក់
ទោះវាមិនធ្វើឲ្យអ្នកមានវិបត្តិផ្លូវកាយ តែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការគិត និងភាពជឿជាក់ចំពោះខ្លួនឯង។ ធ្វើឲ្យមានអារម្មណ៍ធុញថប់ ប៉ះពាល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៥- អសមត្ថភាពផ្លូវភេទ
អសមត្ថភាពផ្លូវភេទ អាចបណ្តាលមកពីកត្តាឈប់រួមភេទយូរ។ ករណីនេះកើតឡើងលើប្រុសៗ នាំឲ្យមានបញ្ហាផ្លូវភេទមួយចំនួនរាប់បញ្ចូលទាំងអាអូនតូចមិនឡើងរឹងជាដើម។
ប្រុសៗរួមភេទម្តងក្នុងមួយសប្តាហ៍ មានអត្រាកើតមានបញ្ហាលិង្គមិនឡើងរឹង ទាបជាងប្រុសៗមិនសូវរួមភេទ រហូត ៥០%។ អសមត្ថភាព អាចមកពីបញ្ហាស្នេហាជាមួយដៃគូ ធ្វើឲ្យប្រុសៗមិនសូវខ្វាយខ្វល់រឿងលើគ្រែ ព្រមទាំងមិនសូវជាចង់ទៅពាក់ព័ន្ធនឹងអ្នកដទៃទៀត។
ចំណុចសំខាន់
- អ័រម៉ូនអង់ដូហ្វីនថយចុះ
- ស្រ្តេស
- ភាពស្កប់ស្កល់ក្តីស្រលាញ់ថយចុះ
- គិតមិនល្អលើខ្លួនឯង និងបាត់បង់ភាពជឿជាក់
- អសមត្ថភាពផ្លូវភេទ