សុខភាពទឹកកាមប្រុសៗ ក៏ជារឿងមួយស្រីៗ ពិសេសប្រពន្ធៗមួយចំនួនមិនទាន់មានកូននឹងគេ ច្បាស់ជាបារម្ភ ខ្វាយខ្វល់ច្រើន ចង់ដឹងថា ទឹកកាមប្តីយើងមានបញ្ហាអត់ បានជាយូរហើយនៅតែគ្មានកូន។ ហើយសម្រាប់ស្រីៗកំពុងមានស្នេហា គ្រោងរៀបការ ក៏គួរដឹងផង ពីសុខភាពទឹកកាមប្រុសៗ បើមិនអ៊ីចឹង ប្រយ័ត្នការហើយគ្មានកូននឹងគេទៅ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីចំណុចទាំង ៦ របស់ប្រុសៗ អាចវាយតម្លៃទឹកកាមមានសុខភាពល្អ ឬអត់?
១- ចូលចិត្ដញ៉ាំសាច់ត្រី
បើប្តី ឬមិត្តប្រុសយើងចូលចិត្ដញ៉ាំត្រី នោះភាគរយមេជីវិតមានសុខភាពល្អកាន់តែខ្ពស់។ យោងតាមការសិក្សាមួយ របស់សាកលវិទ្យាល័យ Harvard University សហរដ្ឋអាមេរិក ធ្វើលើប្រុសៗចូលចិត្តញ៉ាំសាច់ត្រីច្រើន រកឃើញថា ទឹកកាមរបស់ពួកគេ មានសុខភាពល្អជាង ប្រុសៗមិនញ៉ាំសាច់ត្រី ដល់ទៅ ៦៥ ភាគរយ។ ហេតុនេះបើប្តីយើង ឬសង្សារ ចូលចិត្ដញ៉ាំសាច់ត្រី នោះមេជីវិត ក៏អាចមានសុខភាពល្អដែរ។
២- មិនចូលចិត្ដញ៉ាំសាច់កែច្នៃ
បើមិនចូលចិត្ដញ៉ាំសាច់ប្រភេទកែច្នៃ ភាគរយមេជីវិតប្រុសៗ ក៏មានសុខភាពល្អកាន់តែខ្លាំងឡើងមួយកម្រិតទៀត។ យោងតាមការសិក្សាមួយ ធ្វើឡើងដោយស្រាវជ្រាវនៅ Harvard University សហរដ្ឋអាមេរិក លើកឡើងថា ប្រុសៗញ៉ាំសាច់កែច្នៃច្រើន ភាគច្រើនមានមេជីវិតមានរូបរាងល្អក្នុងចំនួនតិចតួច ពោលគឺទាបជាងប្រុសៗមិនចូលចិត្តញ៉ាំសាច់កែច្នៃ។
៣- មានដងខ្លួនផ្នែកកណ្ដាលនៅល្អ
យោងតាមការសិក្សា ធ្វើឡើងនៅប្រទេសហូឡង់ ប្រុសៗមានទំហំចង្កេះចាប់ពី ៤០អ៊ីញ (ប្រហែល ១០២ សង់ទីម៉ែត្រ) ឡើង ភាគច្រើនក្នុងទឹកកាមមានមេជីវិតតិច ហើយមេជីវិតមានសកម្មភាពល្អ ក៏មានតិចដែរ បើប្រៀបជាមួយបុរសមានទំហំចង្កេះតាមស្តង់ដារ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ពេលដងខ្លួនផ្នែកកណ្ដាលយើងធ្ងន់ពេក អាចធ្វើឲ្យប៉ះពាល់ដល់ការផលិតទឹកកាម។
៤- មិនចូលចិត្ដស្លៀកខោក្នុងរឹបៗ
សីតុណ្ហភាពនៅស្រោមពងស្វាស មានសារៈសំខាន់ សម្រាប់ធ្វើឲ្យមេជីវិតប្រុសៗមានសុខភាពល្អ ហើយការស្លៀកខោក្នុងរលុងៗ អាចធ្វើឲ្យសីតុណ្ហភាពនៅតំបន់នោះធ្លាក់ចុះទាប ជាងប្រុសៗស្លៀកខោក្នុងតឹងៗ។ ការសិក្សានៅចក្រភពអង់គ្លេស បង្ហាញថា ប្រុសៗ ស្លៀកខោក្នុងរលុងៗ គឺមានអត្រាមេជីវិតមានសុខភាពមិនល្អ ទាបជាងប្រុសៗស្លៀកខោក្នុងរឹបៗដល់ទៅ ២៤ ភាគរយ។ ដូចនេះ ការជ្រើសយកខោក្នុងមកស្លៀក ជារឿងសំខាន់ខ្លាំងណាស់ ដើម្បីជួយឲ្យសុខភាពមេជីវិតកាន់តែល្អ។
៥- ចូលចិត្តហាត់ប្រាណ
បើប្តី ឬប្រុសៗយើង ចូលចិត្ត និងទម្លាប់ហាត់ប្រាណជាប្រចាំ មិនបាច់និយាយទេ មេជីវិតក្នុងទឹកកាម ច្បាស់ជាមានសុខភាពល្អហើយ។ បើយោងតាមការសិក្សានៅសលកវិទ្យាល័យ Harvard លើកឡើងថា ប្រុសៗហាត់ប្រាណជាប្រចាំ ប្រហែល ១៥ ម៉ោង/សប្ដាហ៍ កំហាប់ទឹកកាមនឹងខ្ពស់ជាប្រុសៗមិនហាត់ប្រាណសោះដល់ទៅ ៧៣% ឯណោះ។
៦- មិនមែនជាប្រុសស្អាត
រឿងសំខាន់បំផុតចំពោះស្រីៗ បើមានសង្សារ ឬប្តី មានមុខមាត់សាមញ្ញធម្មតា ច្បាស់ជាមិនធ្វើខូចចិត្ដច្រើនទេ ពិសេសរឿងសម្បូរស្រីៗតាមស្នេហ៍ច្រើន ដូចប្រុសៗមានសាច់ដុំកង់ៗ និងមានមុខមាត់សង្ហារដូចតារានោះឡើយ នេះបើយោងតាមការសិក្សាក្នុងពេលថ្មីៗនេះ។
អ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញ និងហ្វាំងឡង់ បានរកឃើញថា ប្រុសៗមានមុខមាត់ធម្មតា មានមេជីវិតមានសុខភាពល្អ ច្រើនជាងប្រុសៗមុខសង្ហាស្អាតៗ ខណៈមូលហេតុនាំឲ្យគេគិតបែបនេះ ប្រុសៗធម្មតា គឺមានថាមពលថេរមួយសម្រាប់ជំនួយដល់ការបង្កកំណើត ដោយថាមពលនេះ មានទំនាក់ទំនងជាមួយសារធាតុផ្សំជាច្រើន។ ហេតុនេះបើប្រុសៗមានធនធានខាងផលិតមេជីវិតបានកាន់តែច្រើន ច្បាស់ជាមិនសូវមានធនធានរូបសម្បត្ដិច្រើននោះឡើយ ដូចជាមុខមាត់គាត់ជាដើម ក៏មិនសង្ហាដែរ។ នេះបើយោងតាមការលើកឡើងសាស្ត្រាចារ្យ Jukka Kekäläinen។
ផ្សេងទៀតពីបញ្ហាទឹកកាម៖
- Watery Semen (ទឹកកាមរាវ)
- ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល
- ស្រីៗខ្លះអាចមានបញ្ហាអាលែកហ្ស៊ីនឹងទឹកកាម តើមានរោគសញ្ញាអ្វីខ្លះ?
- បញ្ចេញទឹកកាមច្រើនដងក្នុងមួយថ្ងៃ ប៉ះពាល់គុណភាពមេជីវិតអត់ ឬអាចអត់កូនទេ?
- ហេតុផល ៣ យ៉ាងប្រុសៗមួយចំនួនមិនសូវនឹកដល់រឿងលើគ្រែ
- ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?
- ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
[embed-health-tool-ovulation]