ជំងឺកាមរោគមានច្រើនប្រភេទណាស់ ប៉ុន្តែជំងឺខ្លះអាចចេញរោគសញ្ញាតិចតួច ស្របពេលដែលជំងឺខ្លះទៀតមិនបង្ហាញរោគសញ្ញាទាល់តែសោះក៏មាន។ ក្នុងករណីដែលជំងឺពុំមានរោគសញ្ញា នោះនឹងធ្វើឲ្យយើងពិបាកក្នុងការកត់សម្គាល់ និងព្យាបាល។
ជំងឺកាមរោគទាំង៤ ដែលមានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
១. ជំងឺប្រមេះទឹកបាយ
ជំងឺនេះ ជាប្រភេទជំងឺកាមរោគទូទៅបំផុតមួយ និងបង្កឡើងដោយបាក់តេរី Neisseria gonorrhoeae។ ស្រីៗយើងជាច្រើនកើតជំងឺនេះ ដោយពុំមានរោគសញ្ញាច្បាស់លាស់ ដែលនេះអាចបង្កជាបញ្ហាធ្ងន់ធ្ងរ។ ជាក់ស្ដែង ជំងឺប្រមេះទឹកបាយ អាចបង្កឲ្យមានជំងឺរលាកអាងត្រគាក ជាលិកាសម្លាកដែលរាំងស្ទះដៃស្បូន ពិបាកមានផ្ទៃពោះ និងឈឺពោះរ៉ាំរ៉ៃ។ ការបង្ករោគនេះ អាចឆ្លងតាមរយៈការរួមភេទដោយមិនបានការពារ។ អ្នកជំងឺអាចប្រឈមនឹងផ្សិតទ្វារមាស ឈឺបំពង់ក ធ្លាក់ទឹករម្អិលទ្វារមាស នោមញឹកញាប់ ឈឺចាប់ត្រង់ពោះផ្នែកខាងក្រោម គ្រុនក្ដៅ ធ្លាក់ឈាមពីទ្វារមាសតិចតួច និងមករដូវច្រើនជាងធម្មតា។
២. ជំងឺប្រមេះទឹកថ្លា
ទន្ទឹមនឹងនេះដែរ ជំងឺប្រមេះទឹកថ្លា ច្រើនតែកើតលើក្រុមមនុស្សដែលមានវ័យចន្លោះពី១៥ ទៅ២៤ឆ្នាំ និងអាចបណ្ដាលឲ្យមានសម្លាកនៅដៃស្បូន អូវែ និងស្រទាប់អង់ដូមែ៉ត។ ជំងឺនេះ ក៏អាចធ្វើឲ្យដៃស្បូនមិនអាចបង្កកំណើតបាន ឬមានកូនក្រៅស្បូន។ ចំពោះស្ត្រីពពោះដែលឆ្លងជំងឺកាមរោគនេះ អាចចម្លងមេរោគដល់កូនបានអំឡុងពេលសម្រាល។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៣. វីរុសHIV
អ្នកដែលផ្ទុកវីរុសHIV អាចមានរោគសញ្ញាស្រដៀងទៅនឹងជំងឺគ្រុនផ្ដាសាយដូច្នោះដែរ ហើយប្រសិនបើមិនទទួលការព្យាបាលទាន់ពេលទេនោះ អ្នកផ្ទុកវីរុសនេះនឹងអាចធ្លាក់ខ្លួនជាជំងឺអេដស៍បាន។
[embed-health-tool-heart-rate]
៤. ជំងឺរើម
ជំងឺរើម អាចឆ្លងតាមការរួមភេទ ប៉ុន្តែឱកាសឆ្លងនៃជំងឺនេះ នៅមានកម្រិតទាប។ អ្នកជំងឺរើម អាចមិនបង្ហាញរោគសញ្ញា ឬមានរោគសញ្ញាតិចតួច។ អាការៈមួយចំនួនដូចជា ដំបៅតូច និងឈឺចាប់ នោមឈឺ ការធ្លាក់ទឹករម្អិលតាមទ្វារមាស សុទ្ធតែជាផលប៉ះពាល់ដែលអាចកើតមាន ក្រោយឆ្លងជំងឺកាមរោគមួយនេះ។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
យ៉ាងណាមិញ ប្រសិនបើយើងមានរោគសញ្ញាណាមួយ ដូចជាធ្លាក់ទឹករម្អិលមិនធម្មតា នោមញឹកញាប់ និងមានក្លិនមិនល្អ ឈឺពោះផ្នែកខាងក្រោម ឈឺចាប់អំឡុងពេលរួមភេទ នោមឈឺ ធ្លាក់ឈាមចន្លោះពេលមករដូវ រមាស់ ទ្វារមាសមានក្លិនមិនល្អ និងពក ឬដំបៅនៅបរិវេណតំបន់ពិសេស ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ ពីព្រោះវាអាចជាសញ្ញានៃការឆ្លងជំងឺកាមរោគណាមួយ។