ជំងឺកាមរោគ

ជំងឺ​កាមរោគ​៖ ក្នុង​ផ្នែក​នេះ បង​ប្អូន​អាច​ស្វែង​យល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​មាន​ទៅ​ជា​ជំងឺកាមរោគផ្សេងៗ និងផលវិបាក ការ​ការពារ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺកាមរោគ

រមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគ

ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមួយ​ចំនួន​ដែល​យើង​គួរ​ដឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជំងឺប្រមេះទឹកថ្លា ប្រមេះទឹកថ្លាជាជំងឺកាមរោគអាចកើតលើបុរស និង ស្ដ្រី។ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងនៃជំងឺនេះ ធ្វើឲ្យដៃគូសងខាងមិនអាចមានលទ្ធភាពបង្កកំណើតបាន ប្រសិនធ្វេសប្រហែលមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។ រោគសញ្ញានៃជំងឺនេះអាចស្ដែងចេញ ដោយការរមាស់ត្រង់បរិវេណប្រដាប់ភេទ នោមផ្សា ឈឺចាប់ពេលរួមភេទ ទឹកនោមមានលោយជាមួយខ្ទុះ ហើយប្រសិនបើធ្ងន់ធ្ងរអាចមានការក្ដៅខ្លួន ហៀរសម្បោរ និង ចុកក្នុងពោះ។ ២.ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស ទ្រីកូម៉ូនីញ៉ាស៊ីស(Trichomoniasis)ជាជំងឺកាមរោគដែលឆ្លងដោយសារវត្តមានរបស់ប៉ារ៉ាស៊ីតមានឈ្មោះថាទ្រីកូម៉ូណាសវ៉ាជីណាលីស។ វាអាចកើតឡើងញឹកញាប់ ហើយភាគច្រើនកើតលើស្ត្រីច្រើនជាងបុរស។ រោគសញ្ញានៃជំងឺកាមរោគមួយប្រភេទនេះ ក៏ផ្ដើមចេញជាការរមាស់ និង ក្រហាយ ត្រង់ទ្វារមាស បន្ទាប់ពីនោះក៏មាន ធ្លាក់រម្អិល ឬធ្លាក់ស ធ្លាក់ឈាម នោមញឹក នោមក្រហាយ និងឈឺចាប់ពេលរួមភេទ។ រោគសញ្ញាលើបុរសវិញ គឺមានការរមាស់ត្រង់ចុងលិង្គ ឬក្នុងលិង្គ ពិបាកនោម និងបញ្ចេញទឹកកាម។ ៣.ជំងឺពងបែកលើប្រដាប់ភេទ ពងបែកលើប្រដាប់ភេទគឺជាជំងឺកាមរោគស្ដែងឡើងដោយការពងបែកលើប្រដាប់ភេទ បង្កមកពីពពួកមេរោគដែលបានឆ្លងពីការរួមភេទជាមួយដៃគូមិនបានការពារ។ វាអាចកើតលើ​ទាំងបុរសនិងស្ដ្រី ជាមួយនឹងរោគសញ្ញាដូចជា ការរមាស់ឆិបៗ ឡើងកន្ទួលក្រហម ពងបែកលើប្រដាប់ភេទបណ្ដាលឲ្យក្រហាយ។ គួរប្រុងប្រយ័ត្នសម្រាប់ស្ដ្រីមានផ្ទៃពោះ ការកើតជំងឺនេះត្រូវទាមទារការមើលថែឲ្យបានខ្ដិត​ដល់​ និងគួរទៅជួបគ្រូពេទ្យព្រោះជំងឺនេះអាចឆ្លងដល់ទារកក្នុងផ្ទៃ និងពិបាកក្នុងការសម្រាល។ ៤.ជំងឺដុះសាច់លើប្រដាប់ភេទ ដុះសាច់លើប្រដាប់ភេទ (Genital Warts) គឺជាជំងឺកាមរោគ ដែលបណ្ដាលមកពីការរួមភេទជាមួយដៃគូមានជំងឺនេះហើយមិនបានការពារ។ […]

ស្វែងរក ជំងឺកាមរោគ

ជំងឺកាមរោគ

អត់ការ​ពារ​ពេលអីៗជាមួយ​សង្សារ ​ប្រយ័ត្ន​ឆ្លងជំងឺ​សាហាវនេះ

រលាក​ថ្លើម​ជា​ជំងឺ​​សាហាវ​ ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ពិសេស​តាម​ការ​រួមភេទ​ និង​ប៉ះពាល់​ឈាម​។ គ្នា​យើង​ ដឹង​ជំងឺ​នេះ​មាន​ប៉ុន្មាន​ប្រភេទ​អត់? ករណី​ឆ្លង​ខុសៗ​គ្នា​យ៉ាង​ម៉េច​ខ្លះ? ជំងឺ​រលាក​ថ្លើមយ៉ាង​ហោច​​មាន ៥ ប្រភេទ​ផ្សេងៗ​​គ្នា ប៉ុន្តែ​ប្រភេទ​ឧស្សាហ៍​ជួប ​មាន​ រលាក​ថ្លើម​ប្រភេទ A ប្រភេទ B និង C ។ នេះជាអ្វីដែល​យើង​គួរ​ដឹង និង​ការពារ៖ ១- រលាកថ្លើមប្រភេទ A ឆ្លង​តាម​ការប៉ះ​ជា​មួយ​លាមក ក្បែរ​លាមក ឬ​ក្បែរ​រន្ធគូទដែលផ្ទុក​មេរោគ ទោះ​​មេរោគ​តិច​​ ឬពិនិត្យ​មិន​ឃើញ​ក្នុង​លាមក​ក៏​ដោយ​​។ ឆ្លង​តាម​​ការ​រួម​ភេទ (ទ្វារមាស មាត់ និង​រន្ធគូទ) បើ​​ដៃ​គូ​មាន​ផ្ទុក​មេរោគ។ ទោះ​បី​ការ​ពារដោយ​ស្រោម​អនាម័យ​ ក៏​នៅ​តែ​ឆ្លង​​ដែរ ហើយ​មធ្យោបាយ​​មាន​ប្រសិទ្ធភាព​បំផុត គឺ​ចាក់​ថ្នាំ​បង្ការ។ សម្រាប់ប្រុសៗស្រលាញ់​ភេទ​ដូច​គ្នា ​គួរ​ចាក់​ថ្នាំ​បង្ការ​រលាក​ថ្លើម​ប្រភេទ A។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- រលាកថ្លើមប្រភេទ B ​ឆ្លង​តាម​ការ​រួម​ភេទ​ ​ឈាម​ ហើយងាយ​ឆ្លងជាង​​អេដស៍ទៀត។ មេរោគ​រលាក​ថ្លើម​ប្រ​ភេទ B មាន​ក្នុង​ទឹក​រម្អិល​​ប្រដាប់ភេទ​នារី ទឹក​មាត់ ​និង​ទឹក​កាម ហើយ​ភាគ​ច្រើន​ឆ្លង​​ទៅ​លើ​គ្នា​យើងដែល​មិន​បាន​ចាក់​ថ្នាំ​បង្ការ មាន​ដៃ​គូ​រួមភេទ​ច្រើន ឬដៃគូ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B […]


ប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកបាយ បើព្យាបាលអត់ទាន់អាចអត់កូនទាំងស្រី-ប្រុស

ស្មោះស្ម័គ្រ​ដៃ​គូ​ធ្វើអីៗនឹងគ្នា ម្ដងមួយៗ​ ​ងាយ​ឆ្លងជំងឺ​កាមរោគផ្សេងៗ​ ​តែបើ​​ព្យាបាល​ទាន់​ពេល​​ ​ប្រើថ្នាំ​បាន​ត្រឹមត្រូវ ​អាច​ជួយស្រោចស្រង់បាន។ បើ​អត់ទៅព្យាបាលទាន់ពេល ត្រៀមភ័យខ្លួនឲ្យហើយទៅ! “Hello គ្រូពេទ្យ" សូមលើក​យក​ជំងឺ​កាម​រោគ​មួយ​ប្រភេទ​តែង​កើត​លើ​ក្រុម​មនុស្ស​ឧស្សាហ៍​ស្មោះស្ម័គ្រដៃគូរួមភេទម្ដងមួយៗ។ ១- ជំងឺប្រមេះទឹកបាយ ប្រមេះ​ទឹកបាយ​ ជាជំងឺ​ចម្លង​ដោយ​បាក់តេរី ​តាម​ការ​រួមភេទ ​កើតលើ​ប្រុសៗ និងស្រីៗ។ ប្រុសៗ​ អាច​បង្ករោគ​នៅ​លើ​ប្រដាប់​ភេទ ​រន្ធគូទ ​និង​បំពង់ក ឯស្រីៗ​មាន​នៅ ​កស្បូន ជា​កន្លែង​ងាយ​បង្ក​រោគ​។ ជំងឺ​នេះ​ងាយ​ឆ្លង​បំផុត​អំឡុង​ពេល​រួមភេទ​ ពិសេស​​នៅ​លើ​មនុស្ស​វ័យ​ជំទង់ ​និង​ពេញវ័យ​ចាប់​ពី​ ១៥ ​ទៅ ​២៤ ឆ្នាំ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ដំណើរឆ្លងមេរោគ ​ជំងឺ​នេះ​ឆ្លងតាម​ការ​រួមភេទ ​តាម​ទ្វារមាស ​រន្ធគូទ ​និង​មាត់ ​ពី​មនុស្ស​ផ្ទុក​មេរោគ​ទៅ​កាន់​ដៃ​គូ​គ្មាន​មេរោគ។ វាក៏ឆ្លងតាមការ​ប៉ះពាល់​ផ្ទាល់​តាម​រយៈ​ជាតិ​ទឹក​ចេញ​ពី​រាង​កាយ​ ពេល​សម្រាល​កូន។ ម្ដាយ​អាច​ចម្លង​មេរោគ​ទៅ​កូន​ទើប​កើត។​ ៣- មូលហេតុបង្ករោគ ​ប្រមេះទឹកបាយ ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ​ Neisseria gonorrhoeae ដោយអាច​រីក​លូតលាស់ ​និង​បង្ក​កំណើត​យ៉ាង​ងាយ​​លើ​ភ្នាស​សើម​នៃ​សារ​ពាង្គ​កាយ។ មេរោគ​នេះ​ចូលចិត្ត​រស់​នៅ​តំបន់​ក្ដៅ​ ហើយ​សើម ជា​ពិសេស​ក្នុង​ប្រដាប់​បន្ដ​ពូជ ដោយ​ចំពោះស្រីៗមាន ដូចជា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស