ស្រីដែលទើបតែចាប់ផ្ដើមរួមភេទលើកដំបូង អាចនឹងមានជួបការប្រែប្រួលលើរាងកាយមួយចំនួន។ យ៉ាងណាក៏ដោយ ការប្រែប្រួលនេះ អាចមានភាពប្លែកៗគ្នា ពីមនុស្សស្រីម្នាក់ ទៅម្នាក់ទៀត។ ខាងក្រោមនេះ ជាបទពិសោធន៍មួយចំនួនដែលអាចកើតមានជាទូទៅលើស្រីៗបន្ទាប់ពីបានចាប់ផ្ដើមរួមភេទដំបូង។
១. មានការឈឺចាប់
ការឈឺចាប់ពេលរួមភេទ គឺជារឿងពិត ហើយអាចកើតមានដោយមូលហេតុផ្សេងៗគ្នា។ យ៉ាងណា ការឈឺចាប់នេះ ជារឿងធម្មតា មិនមានអ្វីគួរឲ្យបារម្ភនោះទេ។
ការឈឺចាប់នេះអាចកើតមានដោយសារសន្ទះព្រហ្មចារីយ៍ដាច់រហែក ឬក៏អាចមកពីទ្វារមាសស្ងួត មិនមានទឹករម្អិលគ្រប់គ្រាន់។
ពេលខ្លះទៀង បើសិនជាស្រីៗយើងបានឈានដល់ចំណុចកំពូលពេលកំពុងរួមភេទ ក៏អាចធ្វើឲ្យមានអាការៈរមួលនៅត្រង់ស្បូនផងដែរ។ ការណ៍នេះ ដោយសារមានការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនក្នុងរាងកាយ នាំឲ្យមានការកន្រ្តាក់ស្បូន និងនាំឲ្យមានការឈឺចាប់។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
២. អាចមានឈាមតិចៗ
ស្រីៗយើងខ្លះអាចនឹងមានចេញឈាមក្រោយរួមភេទ តែអ្នកខ្លះក៏អាចអត់ផងដែរ។ ទោះបីជាមានឈាម ឬអត់ គឺជារឿងធម្មតាប៉ុណ្ណោះ។ គ្នាយើងអាចនឹងឃើញមានឈាមនៅប្រដាប់ភេទ ពេលយើងរួមភេទដោយការស៊កលិង្គបញ្ចូលតាមទ្វារមាស ជាលើកដំបូង ហើយក៏អាចមកពីការរហែកដាច់សន្ទះព្រហ្មចារីយ៍ដែរ។ សន្ទះព្រហ្មចារីយ៍ ជាស្បែកស្តើងគ្របលើរន្ធចូលក្នុងទ្វារមាស ហើយសន្ទះនេះអាចនឹងដាច់រហែកបានដោយងាយ ទោះជាមិនដោយសារការរួមភេទក៏ដោយ។
ក្រៅពីនេះ បើយើងមានចេញឈាមតិចតួច អាចដោយសារការរលាកនៅមាត់ស្បូន ដែលកន្ត្រាក់អំឡុងពេលរួមភេទ ឬក៏ដោយសារតែការដាច់ទ្វារមាស បើសិនជាយើងរួមភេទប្រើកម្លាំងខ្លាំងៗ។ ឈាមកើតចេញពីការរលាកមាត់ស្បូន ឬរហែកទ្វារមាស មានពណ៌ក្រហមថ្លាធម្មតា។
៣. មានអារម្មណ៍ឈឺផ្សា
វាជារឿងធម្មតាប៉ុណ្ណោះ បើយើងមានអារម្មណ៍ថាឈឺផ្សាពេលទៅបន្ទប់ទឹកក្រោយរួមភេទ។ ការដាច់រហែកទ្វារមាសអាចធ្វើឲ្យមានបញ្ហាឈឺផ្សានេះកើតឡើង។ ប៉ុន្តែ បើការឈឺផ្សានេះកើតឡើងមិនបាត់ទៅវិញច្រើនថ្ងៃ អាចថាមានបញ្ហាអ្វីផ្សេងលើសពីនេះ គ្នាយើងគូរប្រឹក្សាជាមួយគ្រូពេទ្យ។
៤. ចុងសុដន់ប្រែប្រួល
ចុងសុដន់ជាបណ្ដុំនៃប្រព័ន្ធប្រសាទ ដែលអាចនឹងប៉ោងឡើងពេលមានអារម្មណ៍ស្រើបស្រាល ដោយធ្វើឲ្យសរសៃឈាមរីក ហើយជាលិកាសុដន់ឡើងហើម។ អារម្មណ៍ស្រើបស្រាលពេលរួមភេទ ក៏អាចធ្វើឲ្យចុងសុដន់ឡើងរឹងផងដែរ។
៥. ភាពរលាស់នៃទ្វារមាសប្រែប្រួល
ទ្វារមាសអាចសម្របខ្លួនទៅនឹងភាពរលាស់របស់ខ្លួនបាន។ ទ្វារមាសនឹងចាប់ផ្ដើមបើកបន្តិចម្ដងៗនៅពេលមានអារម្មណ៍ស្រើបស្រាលកើតឡើង។ ការណ៍នេះ កើតឡើងដោយសារទ្វារមាសពង្រីកខ្លួន ដើម្បីត្រៀមយកការរួមភេទ។
គួរស្វែងយល់បន្ថែម៖
- ស្រីៗមិនសូវ ឬខានរួមភេទយូរ អាចជួបបញ្ហាសុខភាពទាំងនេះ
- ឆ្ងល់អត់? កើតមុនលើបបូរទ្វារមាសមកពីមូលហេតុអ្វី?
- អត់ធ្លាក់ទឹករម្អិលតែរមាស់ទ្វារមាស អាចមកពីកត្តា ៥យ៉ាងនេះ
- តំបន់ពិសេសស្រីៗមានពណ៌ខ្មៅបណ្ដាលមកពីអ្វី?
- កើតបូសនៅទ្វារមាសបណ្ដាលមកពីអ្វី? ការពារបែបណា
- មូលហេតុមួយចំនួននេះ អាចបណ្តាលឱ្យកើតគីសលើទ្វារមាស
[embed-health-tool-ovulation]