backup og meta

ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា

ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា

ជា​ធម្មតា​ស្រ្តី​ជាច្រើន​គិត​ថា ទ្វារមាស​មាន​ក្លិន​គឺ​ដូចគ្នា​ទាំងអស់ ប៉ុន្តែ​លោក ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ក្លិន​ទ្វារមាស​មាន​ផ្សេង​ៗ​គ្នា ដែល​ទាំង​នោះ​ក៏​អាច​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​ទៀត។

១- ក្លិន​លោហធាតុ​ច្រែះ

ក្លិន​ដែល​ចេញ​ពី​ទ្វារមាស​ក្រោយ​ពេល​មាន​រដូវ ឬ​ក្រោយ​ពេល​រួមភេទ​ជាមួយ​ការ​បញ្ចេញ​ទឹកកាម​ទៅ​ខាង​ក្នុង គឺជា​បាតុភូត​ធម្មតា​ទាំង​ស្រុង។ វា​បណ្ដាល​មកពី​ការ​ផ្លាស់ប្ដូរ pH នៅ​ខាង​ក្នុង​ទ្វារមាស​ហើយ​ជា​ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។ ទោះជាយ៉ាងណាក៏ដោយ​ប្រសិនបើ​វា​នៅ​តែ​បន្ត​កើត​មាន ឬ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​សូម​សាកសួរ​គ្រូពេទ្យ។

២- ក្លិន​ត្រី​ប្រឡាក់

ប្រភេទ​បែប​នេះ​ជះ​ក្លិនខ្លាំង និង​គួរ​ឲ្យ​រំខាន​ណាស់ ក្លិន​នេះគឺជា​សញ្ញា​ដែល​អ្នក​ទទួល​រង​ពី​ជំងឺ​ទ្វារមាស ការ​ឆ្លង​បាក់តេរី​បណ្ដាល​មកពី​អតុល្យភាព Flora ដែល​មាន​នៅ​ក្នុង​ទ្វារមាស។ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ trichomoniasis ដែល​ជា​ជំងឺ​កាមរោគ។ ជាទូទៅ​ក្លិន​មិន​ល្អ​នេះ​ត្រូវ​បាន​អម​ដោយ​ការ​ហូរ​ទឹក​រម្អិល​ពណ៌​ស ឬ​ពណ៌​ប្រផេះ​ហើយ​បាត់​ទៅ​វិញ​បន្ទាប់ពី​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ជាមួយ​នឹង​ថ្នាំ​អង់ទីប៊ីយោទិច។ ដូច្នេះ​វា​ចាំបាច់​ក្នុង​ការ​ពិគ្រោះ​យោបល់​រោគ​ស្ត្រី​ភ្លាម​ៗ​នៅ​ពេល​វា​លេច​ឡើង។

បញ្ហាទ្វារមាស១

៣- ក្លិន​ឆួល​ដូច​មេ​នំប៉ាវ

ក្លិន​ឆួល​ខ្លាំង និង​គួរឲ្យ​ធុញ​ទ្រាន់​នេះ ច្រើន​តែ​បណ្ដាល​មក​ពី​បែក​ញើស​ច្រើន​ពេក។ ដូច្នេះ​ប្រសិនបើ​យើងឧស្សាហ៍​ស្លៀក​សម្លៀកបំពាក់​តឹង ឬ​ខោទ្រនាប់​ធ្វើ​ពី​សម្ភារៈ​សំយោគ​ដែល​ធ្វើឲ្យ​រំខាន​ដល់​ស្បែក ដូច្នេះ​វា​នឹង​បែកញើស​ខ្លាំង យើង​គួរតែ​ផ្លាស់ប្ដូរ​ទម្លាប់​ស្លៀក​ពាក់​បែប​នោះ​ចេញ។ ជ្រើសរើស​សម្លៀកបំពាក់​ដែល​​រលុង​ អាច​ឲ្យ​ស្បែក​មាន​ខ្យល់​ចេញ​ចូល ហើយ​ជ្រើសរើស​ខោអាវ​កប្បាស​ដែល​ស្រូប​យក​ញើស។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

៤- ក្លិន​ផ្អូម

ថ្វី​ដ្បិតតែ​មិន​សូវ​មាន ហើយ​មិន​សូវ​ខ្លាំង​ដូច​ក្លិន​មុន​ៗ តែ​ក្លិន​នេះ​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ប្រាប់​ពី​ការ​ឆ្លង​មេរោគ​ផ្សិត។ ជា​រឿយ​ៗ​វា​ត្រូវ​បាន​អម​ដោយ​ការ​ហូរ​ទឹក​រម្អិលពណ៌​ស​ក្រាស់ និង​រមាស់​ខ្លាំង។ ដូច្នេះយើងត្រូវពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ភ្លាមៗ​នៅ​ពេល​រោគ​សញ្ញា​ទាំង​នេះ​លេច​ឡើង។

អត្ថបទគួរអាន៖

៥- ក្លិនរលួយ

ប្រសិនបើ​ទ្វារមាស​របស់​យើង​មាន​ក្លិន​ស្អុយ​រលួយ​សូម​កុំ​រង់ចាំ​យូរ ត្រូវតែ​ទៅ​ជួប​គ្រូពេទ្យ​ព្រោះ​អាច​ជា​សញ្ញា​មួយ​ដែល​កើត​ឡើង​ដោយ​សម្លីអនាម័យ ឬ​របស់​មិន​ល្អ​នៅ​ក្នុង​ទ្វារមាស​រលួយ ត្រូវ​បាន​ទុកចោល​នៅ​ខាង​ក្នុង​សរីរាង្គ។ ការ​ត្រួតពិនិត្យ​ជាមួយ​គ្រូពេទ្យ ត្រូវ​ធ្វើ​ឡើង​ជា​បន្ទាន់ ដើម្បី​ដក​យក​វត្ថុ​នោះ​ចេញ។

ចំណុចសំខាន់

​លោក ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ក្លិន​ទ្វារមាស​មាន​ផ្សេង​ៗ​គ្នា ដែល​ទាំង​នោះ​ក៏​អាច​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​​​​ផង​ដែរ​ ដូចជា​៖
  • ក្លិន​លោហធាតុ​ច្រែះ
  • ក្លិន​ត្រី​ប្រឡាក់​
  • ក្លិន​ឆួល​ដូច​មេ​នំប៉ាវ
  • ក្លិន​ផ្អូម
  • ក្លិន​រលួយ

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why does my vagina smell? 8 causes of vaginal odour

https://www.livi.co.uk/your-health/why-does-my-vagina-smell-8-causes-of-vaginal-odour/

What Is Vaginal Odor? Symptoms, Causes, Diagnosis, Treatment, and Prevention

https://www.everydayhealth.com/vaginal-odor/guide/

Vaginal Odor: What Is Normal?

https://www.morelandobgyn.com/blog/vaginal-odor-what-is-normal

Vaginal Odor

https://my.clevelandclinic.org/health/symptoms/17905-vaginal-odor

10 Vaginal Odors and Exactly What They Mean, Just FYI

https://www.cosmopolitan.com/health-fitness/a10241526/vaginal-odors/

កំណែ​ប្រែបច្ចុប្បន្ន

20/06/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!

ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម