ជំងឺលើសសម្ពាធសរសៃបាតភ្នែក (Ocular Hypertension) គឺជាពាក្យវេជ្ជសាស្រ្តដែលទាក់ទងពីមូលហេតុដែលបណ្តាលមកពីសម្ពាធក្នុងភ្នែកមានការកើនឡើងខ្ពស់ជាងកំរិតធម្មតា។ សម្ពាធនេះត្រូវបានគេហៅថា“ សម្ពាធក្នុងភ្នែក” ។ វិធីតែមួយដើម្បីវាស់សម្ពាធភ្នែកបានគឺប្រើមិល្លីម៉ែត្របារត (mm Hg) ។ ជួរកំរិតធម្មតានៃសម្ពាធក្នុងភ្នែកគឺពី ១០-២១ mmHg។ លើសសម្ពាធសរសៃបាតភ្នែក កើតមាននៅពេលដែលសម្ពាធមានកំរិតខ្ពស់ជាង ២១ mmHg។ ដើម្បីទទួលបានចំណេះដឹងកាន់តែច្រើនពីជំងឺនេះ សូមអានព័ត៌មានខាងក្រោម។
១- មូលហេតុនៃជំងឺលើសសម្ពាធសរសៃបាតភ្នែក
សម្ពាធក្នុងភ្នែកខ្ពស់បណ្តាលមកពីការផលិត និងការបង្ហូរសារធាតុរាវនៅក្នុងភ្នែកមិនមានភាពត្រូវគ្នា។ ប្រព័ន្ធបង្ហូរទឹកក្នុងភ្នែកជាធម្មតាគឺបង្ហូរសារធាតុរាវចេញចូលក្នុងភ្នែកដោយបរិមាណត្រឹមត្រូវ តែដោយសារបរិមាណមិនត្រឹមត្រូវបានបណ្តាលឲ្យមានការប្រមូលផ្តុំនូវសារជាតុរាវកើនឡើង ដោយមិនអាចច្រោះបានត្រឹមត្រូវ។ ជាលទ្ធផលបណ្តាលឲ្យមានការកើនឡើងនូវបរិមាណសារធាតុរាវនៅខាងក្នុងភ្នែក បង្កឲ្យមានសម្ពាធក្នុងភ្នែកកើនឡើង។
តើមានអ្វីកើតឡើងប្រសិនបើមានសារធាតុរាវច្រើនពេកនៅក្នុងភ្នែក? វាងាយស្រួលប្រសិនបើយើងព្យាយាមគិតដោយប្រៀបធៀបប្រហោងភ្នែកទៅនឹងធុងទឹក។ បើយើងចាក់ទឹកកាន់តែច្រើនចូលទៅក្នុងធុងនោះសម្ពាធក្នុងធុងក៏កាន់តែខ្លាំង។ ដូចគ្នានឹងសម្ពាធក្នុងភ្នែកដែរ បើទឹកក្នុងភ្នែកកាន់តែច្រើននោះសម្ពាធក្នុងភ្នែកក៏កាន់តែខ្ពស់។ លើសពីនេះទៀត សរសៃប្រសាទអុបទិកនៅក្នុងភ្នែកអាចត្រូវបំផ្លាញដោយការលើសសម្ពាធក្នុងភ្នែកដូចគ្នា។
អត្ថបទពាក់ព័ន្ធ:
- ឧស្សាហ៍ហើមភ្នែកពេលក្រោកពីគេង អាចមកពីបញ្ហាទាំងនេះ
- ថ្នាំបន្ដក់ភ្នែក ក្រោយបើកហើយប្រើបានប៉ុន្មានថ្ងៃ?
- ធ្វើការងារយូរម៉ោងមុខអេក្រង់កុំព្យូទ័រ ចេះតិចនិកនេះជួយការពារភ្នែក
- មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?
២- រោគសញ្ញានៃជំងឺលើសសម្ពាធសរសៃបាតភ្នែក
មនុស្សភាគច្រើនដែលមានលើសសម្ពាធសរសៃបាតភ្នែកគឺមិនមានរោគសញ្ញាអ្វីឡើយ។ នេះហើយជាមូលហេតុដែលយើងមិនបានចាប់អារម្មណ៍ និងទៅធ្វើការពិនិត្យភ្នែកទៀងទាត់ជាមួយនឹងគ្រូពេទ្យជំនាញ។ ការពិនិត្យភ្នែកគឺជាគន្លឹះសំខាន់សំរាប់ជៀសវាងពីហានិភ័យនៃការមានសម្ពាធខ្ពស់ក្នុងសរសៃបាតភ្នែក។ ការពិនិត្យសុខភាពភ្នែកជាប្រចាំមានសារៈសំខាន់ណាស់សម្រាប់អ្នកមានហានិភ័យខ្ពស់ដូចជាជនជាតិស្បែកខ្មៅ និងមនុស្សវ័យចំណាស់។ ខាងក្រោមនេះគឺជាពេលវេលាដែលគួរទៅពិនិត្យភ្នែក៖
● សំរាប់អ្នកមិនមានរោគសញ្ញា និងអ្នកមានអាយុតិចជាង ៤០ ឆ្នាំត្រូវទៅពិនិត្យភ្នែកចន្លោះពីបីទៅប្រាំឆ្នាំម្តង។
● សម្រាប់ជនជាតិស្បែកខ្មៅ ឬអ្នកដែលមានអាយុលើសពី ៤០ ឆ្នាំគួរតែធ្វើការពិនិត្យឲ្យបានញឹកញាប់។
● សម្រាប់អ្នកមានកត្តាហានិភ័យមួយចំនួនទៅលើជំងឺទឹកដក់ក្នុងបាតភ្នែក គួរតែធ្វើការវះកាត់ឲ្យបានឆាប់។
៣- វិធីព្យាបាល
គោលបំណងសំខាន់នៃការព្យាបាលគឺដើម្បីបន្ថយសម្ពាធមុនពេលដែលវិវត្តទៅជាវាជំងឺទឹកដក់ក្នុងបាតភ្នែក បាត់បង់គំហើញ។ ចំពោះការធ្វើរោគវិនិច្ឆ័យឃើញមានរោគសញ្ញានៃការខូចសរសៃប្រសាទអុបទិក ឬអ្នកមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺទឹកដក់ក្នុងបាតភ្នែកតម្រូវឲ្យធ្វើការព្យាបាលតាមផ្នែកវេជ្ជសាស្ត្រ។
យើងអាចត្រូវការព្យាបាលដោយគ្រូពេទ្យឯកទេសខាងភ្នែក។ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាឲ្យយើងដោយផ្អែកលើស្ថានភាព។ បន្ទាប់ពីយើងបានពិភាក្សាជាមួយវេជ្ជបណ្ឌិត គ្រូពេទ្យនឹងបង្ហាញយើងពីគុណប្រយោជន៍ និងគុណវិបត្តិនៃការព្យាបាល និងការតាមដាន។
៤- ការការពារ
ជំងឺលើសសម្ពាធសរសៃបាតភ្នែកមិនមានការការពារទេ ប៉ុន្តែយើងអាចការពារដោយធ្វើការពិនិត្យភ្នែកជាទៀងទាត់ជាមួយគ្រូពេទ្យឯកទេសខាងភ្នែកទៅលើការវិវត្តទៅជាជំងឺទឹកដក់ក្នុងបាតភ្នែកបាន។
ជំងឺលើសសម្ពាធសរសៃបាតភ្នែក គឺមានហានិភ័យប្រសិនបើយើងមិនមានការការពារពីបញ្ហាអាក្រក់ដែលមាន។ ព័ត៌មាននេះអាចជួយគ្នាយើងឲ្យយល់ និងរបៀបក្នុងការប្រឈមមុខនឹងជំងឺមួយនេះ។
[embed-health-tool-ovulation]