រង្វង់ភ្នែកស្លក់ខ្មៅ គឺជាសត្រូវនៃភាពស្រស់ស្អាតរបស់ស្រីៗយើង ពីព្រោះវាធ្វើឲ្យយើងមើលទៅចាស់ជាងវ័យ និងមិនគួរឲ្យទាក់ទាញ។ ពិតណាស់ នៅពេលដែលយើងមានវ័យកាន់តែច្រើន ស្បែកនឹងប្រែទៅជាស្ដើង ហើយខ្លាញ់ និងខូឡាជែនដែលចាំបាច់ក្នុងការរក្សាភាពយឺតនៃស្បែកក៏ត្រូវបានបាត់បង់។ កត្តានេះហើយ ទើបសរសៃឈាមពណ៌ខ្មៅនៅក្រោមស្បែកលេចឡើងកាន់តែច្បាស់។ ក្រៅពីនេះ មូលហេតុផ្សេងទៀតដែលធ្វើឲ្យរង្វង់ភ្នែកខ្មៅ មានដូចជាគេងមិនគ្រប់គ្រាន់ កម្រិតនៃជាលិកាខ្លាញ់ជុំវិញភ្នែកថយចុះ ជំងឺស្លេកស្លាំងបណ្ដាលមកពីខ្វះជាតិដែក ត្រូវកម្ដៅថ្ងៃខ្លាំង ឧស្សាហ៍ញីភ្នែក និងខ្វះជាតិទឹកជាដើម។ យ៉ាងណាមិញ យើងអាចសាកល្បងអនុវត្តរូបមន្តធម្មជាតិទាំងនេះ ដើម្បីកាត់បន្ថយរង្វង់ភ្នែកខ្មៅបានយ៉ាងមានប្រសិទ្ធភាព។
១. ត្រសក់
ត្រសក់មានគុណប្រយោជន៍ធ្វើឲ្យស្បែកមានភាពភ្លឺថ្លា និងទន់រលោង ដែលអាចដោះស្រាយបញ្ហារង្វង់ភ្នែកខ្មៅបានយ៉ាងអស្ចារ្យ។ ចូរក្លាស្សេត្រសក់ស្រស់នៅក្នុងទូរទឹកកក និងកាត់វាជាចំណិតក្រាស់ៗ រួចបិទទុកចោលនៅលើភ្នែករយៈពេល១០នាទី។ បន្ទាប់មក តប់ទឹកត្រសក់ដែលនៅសល់ថ្នមៗដោយម្រាមដៃ ដើម្បីឲ្យវាជ្រាបចូលទៅក្នុងស្បែកបានល្អ។
២. ដំឡូងបារាំង
ដំឡូងបារាំងគឺជាឱសថធម្មជាតិដ៏អស្ចារ្យក្នុងការព្យាបាលរង្វង់ភ្នែកខ្មៅ ពីព្រោះវាមានផ្ទុកអង់ស៊ីមដែលអាចជួយកាត់បន្ថយការរលាក និងបន្តឹងស្បែក។ ចូរកាត់ដំឡូងបារាំងជាចំណិតៗ និងរក្សាទុកនៅក្នុងទូរទឹកកក បន្ទាប់មក ចូរបិទនៅលើត្របកភ្នែករយៈពេល១០នាទី សឹមលាងទឹកចេញ។ ចុងក្រោយ ចូរលាបគ្រីមការពារភ្នែកពីលើជាការស្រេច។
៣. កញ្ចប់តែ
ចូរប្រើកញ្ចប់តែដែលមានជាតិកាហ្វេអ៊ីននៅខាងក្រោមភ្នែក ដើម្បីកាត់បន្ថយរង្វង់ភ្នែកខ្មៅ។ ជាទូទៅ ជាតិកាហ្វេអ៊ីននៅក្នុងតែមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលអាចជួយបង្កើនលំហូរឈាមទៅកាន់ស្បែកបានយ៉ាងប្រសើរ។ បន្ថែមពីនេះ វាក៏ជួយការពារស្បែកប្រឆាំងនឹងកាំរស្មី UV ព្រមទាំងពន្យឺតការវិវត្តន៍ទៅរកភាពចាស់ថែមទៀតផង។ ចូរឆុងតែចំនួន២កញ្ចប់ ដោយទុករយៈពេលប្រហែលពី៣ទៅ៥នាទី បន្ទាប់មកដាក់កញ្ចប់តែដែលឆុងរួចក្នុងទូរទឹកកកប្រហែល២០នាទី រួចច្របាច់ទឹកចេញឲ្យអស់ សឹមបិទវានៅបរិវេណខាងក្រោមភ្នែករយៈពេល១៥ទៅ៣០នាទី។
[embed-health-tool-ovulation]
៤. ប៉េងប៉ោះ
ប៉េងប៉ោះគឺជាភ្នាក់ងារជម្រុះកោសិកាចាស់ៗដ៏ពូកែសក្ដិសិទ្ធិ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយរង្វង់ភ្នែកខ្មៅ។ ចូរលាយទឹកក្រូចឆ្មារជាមួយនឹងទឹកប៉េងប៉ោះ ដោយធ្វើការម៉ាស្សានៅបរិវេណភ្នែកជារៀងរាល់ថ្ងៃ រួចទុកចោលរយៈពេល២០នាទី បន្ទាប់មកសឹមលាងជម្រះចេញជាមួយនឹងទឹកដូង។
៥. ប្រេងដូង និងប្រេងអាល់ម៉ុន
ជាមួយគ្នានេះដែរ ចូរលាយប្រេងដូង និងប្រេងអាល់ម៉ុន ដោយធ្វើការម៉ាស្សាថ្នមៗជារាងរង្វង់នៅបរិវេណភ្នែក រួចទុកចោលរយៈពេលមួយម៉ោង។ ស្រីៗយើងគប្បីលាបវាជារៀងរាល់ថ្ងៃ ឬអាចបិទម៉ាសសន្លឹក ដើម្បីកាត់បន្ថយរង្វង់ភ្នែកខ្មៅ។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង