ឥទ្ធិពលអាក្រក់ៗពីការជក់បារី បានកើតមានច្រើនស្ទើតែគ្រប់ផ្នែកនៃសរីរាង្គកាយ មិនមែនមានតែសួតតែមួយមុខនោះទេ សូម្បីតែប្រព័ន្ធខួរក្បាល សរសៃឈាម បេះដូង និងភ្នែកផង ក៏រងផលប៉ះពាល់ជាខ្លាំង បង្ករជាជំងឺផ្សេងៗ។ ជាក់ស្ដែងណាស់ទៅហើយដែល រូបមន្ដថ្នាំជក់ ក្នុងបារីមួយដើម ត្រូវបានរួមផ្សំមកជាមួយនូវសារធាតុគីមីពុលជាច្រើនដើម្បីរក្សាបាននូវគុណភាព និងរសជាតិ។ ដោយឡែកបច្ចុប្បន្ន តាមការមើលឃើញជាក់ស្ដែង ការជក់បារី ហាក់មានភាពពេញនិយមក្នុងបណ្ដាសង្គមយុវជន ដូច្នេះតើអ្នកទាំងនោះអាចនឹងជួបបញ្ហាអ្វីខ្លះទៅដល់ភ្នែក?
១.ជំងឺភ្នែកឡើងបាយ
ជំងឺភ្នែកឡើងបាយ មិនមែនកើតតែលើអ្នកមានវ័យចំណាស់នោះទេ សម្រាប់មនុស្សវ័យជំទង់ ក៏អាចកើតមានដែរ ប្រសិនបើអអ្នកទាំងនោះមានទម្លាប់ជក់បារី។ ជំងឺភ្នែកឡើងបាយមានរោគសញ្ញា ឡើងដុំពកសផ្នែកខាងមុខនៃកញ្ចក់ភ្នែក ដែលបង្ករឲ្យអ្នកជំងឺ មើលពុំសូវច្បាស់ ហើយតែងមានហូរទឹកភ្នែកជាប្រចាំ។ អ្នកជក់បារីអាចប្រឈមនឹងបញ្ហានោះក៏ព្រោះតែ នៅក្នុងផ្សែងបារីមាន ផ្ទុកនូវសារធាតុគឺមីពុលជាច្រើន ដែលបានបំប្លែងខ្លួនក្នុងផ្សែង។ តួយ៉ាងត្រឹមតែសារធាតុគីមីមួយប្រភេទ ដែលត្រូវបានគេស្គាល់ជាសាមញ្ញគឺ នីកូទីន ។ នីកូទីន គឺជាសារធាតុគីមីញៀន ដែលអាចបង្កើតរសនិយមទៅដល់អ្នកជក់ ហើយអ្នកជក់ភាគច្រើនពិបាកនឹងផ្ដាច់វាខ្លាំងណាស់។ នីកូទីន និងកាបូនម៉ូណូអុកស៊ីតផ្សេងទៀត អាចបណ្តាលឲ្យ កើតជំងឺ ខ្លាញ់ នៅក្នុងសរសៃឈាមរបស់ភ្នែក ដែលនាំឱ្យមើលឃើញមិនច្បាស់ក៏បង្ករឲ្យភ្នែកឡើងបាយ។
អត្ថបទគួរអាន៖
- ថ្នាំបន្តក់ភ្នែក អាចប្រើរាល់ថ្ងៃបានអត់?
- ជំងឺរលាកត្របកភ្នែកបង្កឡើងដោយសារអ្វី? គ្រោះថ្នាក់អត់?
- លម្អិតជុំវិញមូលហេតុភ្នែកឆ្លងរោគ ឈឺឡើងក្រហម រហូតដល់ពិការ
- អង្កេតបញ្ហាភ្នែក ៧ចំណុចនេះ ព្រោះអាចបញ្ជាក់ពីស្ថានភាពសុខភាពខុសៗគ្នា
- តិចនិកងាយៗ បញ្ចៀសការឆ្លងមេរោគភ្នែកទូទៅ
- ប្រយ័ត្ន! ភ្នែកឡើងបាយ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត
២.ជំងឺភ្នែកស្ងួត
ផលវិបាក នៃជំងឺនេះកើតឡើងនៅពេលដែលភ្នែកមិនអាចផលិតទឹកភ្នែកបានគ្រប់គ្រាន់។ ការជក់បារី ក៏ជាមូលហេតុដែលអាចបង្កររោគសញ្ញានៃជំងឺនេះ កើតឡើង ព្រោះថាសារធាតុគីមីពុល ក្នុងផ្សែងបារី ដែលអ្នកជក់ស្រូបចូលទៅក្នុងសួត នឹងបំប្លែងខ្លួនបញ្ចេញនូវធាតុគីមីពុល ហើយជ្រាបចូលតាមប្រព័ន្ធចរន្ដសរសៃឈាមក្នុងភ្នែក។ ភ្នែកអាចនឹងប្រឈមនូវការរងផលប៉ះពាល់ ដូចជា ការរលាក ជាដើម។ ចំពោះអ្នកមានជំងឺនេះស្រាប់ អាចរឹតតែមានភាពធ្ងន់ធ្ងរកាន់តែខ្លាំង។ បន្ថែមពីលើនេះទៅទៀត ផលអាក្រក់ពីផ្សែងបារី ក៏បង្ករឲ្យមានជំងឺ ចុះខ្សោយការសម្លឹងតាមវ័យ (AMD)ផងដែរ។ តាមការប្រៀបធៀប រវាងអ្នកជក់បារី និងអ្នកអត់ជក់ ការសម្លឹងមានភាពភ្លឺច្បាស់ខុសគ្នា ៣០%។
៣.ជំងឺខ្វាក់ពណ៌
ជំងឺនេះទាក់ទងនឹងការសម្លឹងបែងចែកពណ៌ ខណៈប្រព័ន្ធសរសៃប្រសាទអុបទិក ត្រូវបានដំំំណើរការឡើងដោយលំហូរ នៃសរសៃឈាម ផ្សារភ្ជាប់ពីខួរក្បាល ទៅនឹងភ្នែក។ វាក៏អាចបណ្ដាលឲ្យមានបញ្ហាកើតឡើងពីការជក់បារី ខណៈដែលសារធាតុគីមីពុល ក្នុងផ្សែងបារី បានបង្កើតជាកំណកខ្លាញ់ ក្នុងសរសៃឈាមនីមួយៗ។ បញ្ហានេះ អាចបណ្ដាលឲ្យឈានទៅដល់ មានជំងឺងងឹតភ្នែក ក្នុងវ័យក្មេង។ បន្ថែមពីនេះទៅទៀត ការជក់បារី ក៏អាចបង្ករបញ្ហាស្ទះសរសៃឈាមសរសៃប្រសាទ ដែលអាចបង្ករឲ្យសរសៃឈាមឡើងប៉ោង និងឈាមកកជាដើម។ ដូចគ្នាដែរ ការជក់បារី មិនត្រឹមតែមានគ្រោះថ្នាក់ដល់ខ្លួនឯងតែម្នាក់នោះទេ ថែមទាំងប៉ះពាល់អ្នកជំវិញខ្លួនថែមទៀតផង។
ចំណុចសំខាន់
[embed-health-tool-ovulation]