ពណ៌នៃឈាមរដូវ អាចប្រែប្រួលពីមួយវដ្ដរដូវទៅមួយវដ្ដទៀត ហើយវាក៏អាចប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃក្នុងអំឡុងពេលវដ្ដរដូវដែរ។ ការផ្លាស់ប្ដូរពណ៌ ឬទម្រង់របស់រដូវប្រៀបដូចជាបង្អួចបង្ហាញពីអ្វីដែលកំពុងកើតឡើងនៅក្នុងខ្លួនមនុស្សស្រី។
តាមពិតទៅ ឈាមរដូវអាចពណ៌នាបានតាមវិធីជាច្រើន ហើយវាសំខាន់ចំពោះយើងស្រីៗក្នុងការតាមដានមើលពណ៌នៃឈាមរដូវ និងលំហូររបស់វា។ ខាងក្រោមនេះ ជាពណ៌នៃឈាមរដូវអាចបញ្ជាក់ពីសុខភាពស្រីៗ។
១. ពណ៌ក្រហមឆ្អៅ
ឈាមក្រហមកាន់តែឆ្អៅកាន់តែហូរលឿនឆ្លងកាត់ពីមាត់ស្បូនចូលទៅក្នុងទ្វារមាស។ ឈាមក្រហមឆ្អៅទំនងជាមានវត្តមានពេលចាប់ផ្ដើមនៃការមករដូវ។
ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺមហារីកមាត់ស្បូនអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
ការវាយតម្លៃមុន/អំឡុងពេល/និងក្រោយពេលអស់រដូវ
កម្មវិធីពិនិត្យជំងឺមហារីកក្រពេញអូវែអនឡាញ
២. ពណ៌ក្រហមក្រម៉ៅ
ពណ៌ឈាមក្រហមកាន់តែក្រម៉ៅ (ក្រហមខ្មៅ ឬពណ៌ត្នោត) អាចដោយសារមានឈាមចាស់ និងរដូវមានលំហូរយឺត។ ចំពោះស្ត្រីភាគច្រើន ពណ៌នៃឈាមរដូវកាន់តែក្រម៉ៅទៅៗ ពីវដ្ដរដូវមួយទៅមួយ។ នេះដោយសារតែឈាមចាស់ត្រូវបានបញ្ចេញពីផ្នែកជ្រៅនៃស្រទាប់ស្បូន ហើយលំហូរឈាមថយចុះ ឬយឺត។
៣. ពណ៌ផ្កាឈូក
ស្រីៗគ្នាយើងមួយចំនួនតូច មានឈាមរដូវពណ៌ផ្កាឈូកក្នុងអំឡុងពេលមករដូវណាមួយ។ នេះច្រើនតែកើតមានជាទូទៅនៅដើម ឬចុងបញ្ចប់នៃរយៈពេលមករដូវ។ ឈាមរដូវពណ៌ផ្កាឈូកគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ។ ជាធម្មតា វាគ្រាន់តែជាឈាមដែលត្រូវបានលាយចូលគ្នាជាមួយទឹករម្អិលប៉ុណ្ណោះ។
ជាធម្មតា ឈាមរដូវមានសភាពក្រាស់ជាងការហូរឈាមធម្មតាដោយសារជាលិកាដែលវាផ្ទុក។ ប៉ុន្តែ ប្រសិនបើឃើញដុំពកធំ ឬកំណកឈាមច្រើន នោះអាចជាសញ្ញាបង្ហាញថាយើងអាចមានជំងឺដុំស្បូន។ មួយវិញទៀត អ្វីដែលយើងគួរតាមដាននោះគឺលំហូរនៃឈាម ប្រសិនបើយើងហូរឈាមច្រើន រហូតយើងត្រូវប្ដូរសម្លីអនាម័យញឹកញាប់ (លើសពីម្ដង/ម៉ោង) គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
ស្វែងយល់ពីបញ្ហារដូវរបស់ស្ត្រីផ្សេងទៀត៖
- ទាំងនេះ ជាតិចនិកដោះស្រាយអាការៈចង់ញុំាច្រើនមុនមករដូវ
- វដ្ដរដូវអាចប្រែប្រួលទៅតាមវ័យ ស្រីៗយើងគួរដឹង
- អាហារគួរញ៉ាំ និងមិនគួរញ៉ាំ អំឡុងពេលមករដូវ
- ឈឺក្បាលពេលមករដូវដោយសារអ្វី? គួរដោះស្រាយបែបណា?
- ស្ត្រេស គេងមិនលក់ ធ្វើឲ្យប៉ះពាល់វដ្ដរដូវរបស់ស្រីៗ
- មករដូវម្ដងៗ ធ្វើទុក្ខឈឺពោះទ្រាំអត់បាន សាកប៉ុន្មានវិធីនេះ
[embed-health-tool-ovulation]