ពិតណាស់ ស្រីៗយើងភាគច្រើនប្រឈមនឹងការប្រែប្រួលវដ្ដរដូវ នៅពេលដែលអាកាសធាតុក្ដៅ ហើយសើម។ នៅរដូវក្ដៅ វដ្ដរដូវអាចមានរយៈពេលយូរ ឬមកញឹកញាប់ជាងធម្មតា។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ការប៉ះពាល់នឹងកម្ដៅថ្ងៃខ្លាំងពេក អាចបណ្ដាលឲ្យមានការប្រែប្រួលរយៈពេលនៃវដ្ដរដូវ។ ដូចគ្នានេះដែរ បើស្រីៗយើងផ្លាស់ទីទៅកន្លែងថ្មី ដែលមានអាកាសធាតុក្ដៅ ឬត្រជាក់ រាងកាយយើងក៏ពិបាកសម្របទៅនឹងសីតុណ្ហភាព ដែលជាហេតុនាំឲ្យរយៈពេលនៃវដ្ដរដូវមានការប្រែប្រួល។
[embed-health-tool-ovulation]
អាកាសធាតុក្ដៅ និងវដ្ដរដូវមានទំនាក់ទំនងគ្នាអ្វីខ្លះ?
- អាកាសធាតុមិនបង្កផលប៉ះពាល់ដោយផ្ទាល់ដល់វដ្ដរដូវឡើយ ប៉ុន្តែអាចបណ្ដាលឲ្យមានរោគសញ្ញាមួយចំនួន ដូចជាអស់កម្លាំង ស្រ្តេស កើតមុន និងមិនស្រួលខ្លួន ដែលតែងតែកើតឡើងអំឡុងពេលមករដូវ។
- ស្រីៗយើងជាច្រើន អាចជួបប្រទះការឆ្លងមេរោគផ្សិត អំឡុងពេលមករដូវ ពីព្រោះតែបរិយាកាសក្ដៅ ហើយសើមដែលងាយឲ្យបាក់តេរីលូតលាស់។ បន្ថែមពីនេះ ការឆ្លងមេរោគទ្វារមាសអំឡុងពេលរដូវក្ដៅ ក៏អាចជាកត្តាមួយដែលនាំឲ្យយើងមករដូវមិនទៀងផងដែរ។ ចំណែកឯការបែកញើសខ្លាំង អាចនាំឲ្យអតុល្យភាពអេឡិចត្រូលីត រមាស់ស្បែក និងឆ្លងមេរោគផ្សិតក្នុងរដូវក្ដៅ។
- ទម្លាប់ញ៉ាំអាហារ អំឡុងពេលរដូវក្ដៅ អាចប៉ះពាល់ដល់វដ្ដរដូវ តួយ៉ាងដូចជាផ្លែស្វាយ ល្ហុង ឬម្នាស់ អាចធ្វើឲ្យរដូវមកលឿនជាងធម្មតា ដោយសារតែផ្លែឈើទាំងនេះធ្វើឲ្យអាងត្រគាកក្ដៅ និងកន្ត្រាក់ស្បូន ហើយសូម្បីតែបញ្ហាស្រ្តេសក៏អាចប៉ះពាល់ដល់វដ្ដរដូវ។
- ជាមួយគ្នានេះដែរ ការហាត់ប្រាណជាទៀងទាត់ អំឡុងពេលរដូវក្ដៅ អាចនាំឲ្យរដូវយើងមកយឺតរយៈពេល១ថ្ងៃ ឬ២ថ្ងៃ។
- ការប្រែប្រួលអ័រម៉ូន អំឡុងពេលមករដូវ អាចធ្វើឲ្យរាងកាយរក្សាទុកជាតិទឹក និងអំបិលលើសពីធម្មតា ដែលកត្តានេះអាចបណ្ដាលឲ្យគ្នាយើងកើតមានអាការៈហើមពោះអំឡុងពេលមករដូវ។ រីឯកម្ដៅខ្លាំង អាចបណ្ដាលឲ្យយើងខ្សោះជាតិទឹក និងមិនស្រួលខ្លួនអំឡុងពេលមករដូវ។ ជាងនេះទៅទៀត គ្នាយើងអាចឆាប់ខឹងមួម៉ៅ ថប់បារម្ភ និងបាក់ទឹកចិត្តអំឡុងពេលមករដូវក៏មាន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ដើម្បីជួយគ្រប់គ្រងបញ្ហាកង្វះជាតិទឹក និងឈឺក្បាល ស្រីៗយើងគួរតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ និងជៀសវាងញ៉ាំអាហារប្រៃ ដើម្បីបញ្ចៀសការចាល់ទឹក និងហើមពោះ។ ទន្ទឹមនឹងនេះដែរ យើងចាំបាច់ត្រូវញ៉ាំផ្លែឈើ និងសាឡាដ ព្រមទាំងកាត់បន្ថយការញ៉ាំអាហារចៀន ហឹរ មានខ្លាញ់ និងអាហារកំប៉ុងជាដើម ហើយត្រូវហាត់ប្រាណជាប្រចាំ ដើម្បីកាត់បន្ថយស្រ្តេស និងជួយឲ្យរាងកាយមានសុខភាពល្អ។ ម្យ៉ាងវិញទៀត យើងចាំបាច់ត្រូវរក្សាអនាម័យឲ្យបានល្អ ជាមួយនឹងការស្លៀកសំលៀកបំពាក់ដែលធ្វើពីកប្បាសរលុងៗ ងូតទឹកឲ្យបានញឹកញាប់ និងផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់៣ ទៅ៤ម៉ោងម្ដង ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សិតផ្សេងៗ។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស