ជាធម្មតា អាការៈចង្អោរអំឡុងពេលមករដូវ អាចបណ្តាលមកពីការប្រែប្រួលអ័រម៉ូន ប៉ុន្តែប្រសិនបើយើងមានអាការៈគួបផ្សំ ដូចជាគ្រុនក្តៅ ឬរាករូស គួរទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
យោងតាមការសិក្សាមួយក្នុងឆ្នាំ២០២០ ទៅលើស្ត្រីចំនួន៣៥៤ ដែលមានអាយុចន្លោះពី១៨ ដល់៣៥ឆ្នាំបានឲ្យដឹងថា បញ្ហាចង្អោរជាអាការៈទូទៅដែលកើតលើស្រីៗដែលមានមរិមាណឈាមរដូវច្រើន ហើយមានមូលហេតុបង្កមួយចំនួន។
១. ការឈឺចាប់ខ្លាំងពេលមករដូវ
ការឈឺចាប់អំឡុងពេលមករដូវដំបូង អាចកើតឡើងមុន ឬអំឡុងពេលមករដូវ។ នៅពេលដែលអ័រម៉ូនProstaglandinsកើនឡើង សារធាតុគីមីនឹងបណ្តាលឲ្យស្បូនកន្ត្រាក់ និងបង្កជាការឈឺចាប់។ ជាមួយគ្នានេះ ការឈឺចាប់អំឡុងពេលមករដូវដោយសារតែបញ្ហាសុខភាព ដូចជាជំងឺទាក់ទងស្រទាប់អង់ដូម៉ែត្រ ជំងឺរលាកអាងត្រគាក ឬដុំស្បូន។ រោគសញ្ញាផ្សេងទៀត មានដូចជា៖
- ចង្អោរ
- ពិបាករំលាយអាហារ
- ក្អួត
- ទល់លាមក
- ហើមពោះ
២. រោគសញ្ញាមុនពេលមករដូវ
ស្រីៗយើងច្រើនជាង៩០% ប្រឈមនឹងរោគសញ្ញាមុនមករដូវទាំងនេះ៖
- ប្រែប្រួលអារម្មណ៍
- ផ្លាស់ប្ដូរចំណង់អាហារ
- ឈឺក្បាល
- ឈឺសុដន់
- ហើមពោះ
- អស់កម្លាំង។
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៣. ជំងឺរលាកអាងត្រគាក
ទន្ទឹមនឹងនេះដែរ គ្នាយើងអាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺរលាកអាងត្រគាក ប្រសិនបើយើងមានដៃគូរួមភេទច្រើន ប្រើកងដាក់ក្នុងស្បូន ឬអាយុតិចជាង២៥ឆ្នាំ។ ជាទូទៅ ជំងឺនេះមិនបង្ករោគសញ្ញាចំពោះស្រីៗគ្រប់រូបឡើយ ប៉ុន្តែគ្នាយើងខ្លះ អាចប្រឈមនឹងអាការៈដូចជា៖
- គ្រុនក្តៅ
- ឈឺពោះផ្នែកខាងក្រោម
- ចង្អោរ
- ធ្លាក់ឈាមនៅចន្លោះពេលមករដូវ
- នោមឈឺ
- ឈឺចាប់អំឡុងពេលរួមភេទ។
គន្លឹះកាត់បន្ថយអាការៈចង្អោរអំឡុងពេលមករដូវ
- ញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ
- ស្អំកំណាត់ត្រជាក់នៅកញ្ចឹងក
- បើកបង្អួច ឬអង្គុយនៅមុខកង្ហារ ពីព្រោះខ្យល់បរិសុទ្ធអាចជួយបំបាត់អាការៈចង្អោរ។
[embed-health-tool-ovulation]
ពេលណាគួរជួបជាមួយនឹងគ្រូពេទ្យ?
ក្នុងករណីដែលយើងមានរោគសញ្ញាដូចខាងក្រោម គួបផ្សំជាមួយនឹងអាការៈចង្អោរ យើងគួរតែទៅជួបជាមួយនឹងគ្រូពេទ្យជំនាញ៖
- រាករូស
- ព្រិលភ្នែក
- គ្រុនក្តៅ
- វង្វេងស្មារតី
- រឹងក
- ក្អួត។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ