backup og meta

ស្រីៗប្រើថ្នាំពន្យារកំណើត អាចនាំឲ្យកើតគីសលើក្រពេញអូវែអត់?

ស្រីៗប្រើថ្នាំពន្យារកំណើត អាចនាំឲ្យកើតគីសលើក្រពេញអូវែអត់?

​ស្រី​ៗ​យើង​​ខ្លះ ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​ ដោយ​សារ​តែ​​មាន​ជំនឿ​ផ្សេង​ៗ ទាក់ទង​នឹង​​មធ្យោបាយ​ពន្យារ​កំណើត​​មួយ​នេះ​។ ជំនឿ​មួយ​ក្នុង​ចំណោម​នោះ គឺ​​ថ្នាំ​ពន្យារ​កំណើត​ អាច​បណ្ដាល​ឲ្យ​កើត​គីស​ទឹក​ក្រពេញ​អូវែ។ យ៉ាង​ណា​មិញ គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ផ្សេង​ទៀត ​បញ្ជាក់​​ថា​ជំនឿ​បែប​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​ឡើយ។

ម៉េច​បាន​ស្រី​ៗ​មួយ​ចំនួន​មាន​ជំនឿ​បែប​នេះ?

មូលហេតុ​ទូទៅ​ដែល​គ្នា​យើង​ ជឿ​ថា​ថ្នាំ​ពន្យារ​​កំណើតអាច​បង្ក​ឲ្យ​កើត​គីស​ទឹក​ក្រពេញ​អូវែ គឺ​ដោយ​សារ​តែ​ស្រី​ៗ​ខ្លះ​មាន​រោគសញ្ញា​ក្រោយ​ពេល​ឈប់​​ប្រើ​ថ្នាំ​ពន្យារ​កំណើតដែល​មាន​ដូចជា​ ​ប្រែប្រួល​វដ្ដ​រដូវ កើត​មុន​ ឡើង​ទម្ងន់ ជ្រុះ​សក់​ និង​បញ្ហា​​ពិបាក​មាន​ផ្ទៃពោះ​ជា​ដើម។ ប៉ុន្តែ តាម​ពិត​ទៅ ថ្នាំ​ប្រភេទ​នេះ​មិន​បង្ក​ជា​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ទេ ហើយ​ថែម​ទាំង​អាច​ជួយ​គ្រប់គ្រង​រោគសញ្ញា​គីស​ទឹក​ក្រពេញ​អូវែ​ដែល​មាន​ស្រាប់​​ថែម​ទៀត​ផង។ ជា​ទូ​ទៅ ថ្នាំ​ពន្យារ​កំណើត​អាច​ជួយ៖

  • គ្រប់គ្រង​វដ្ដ​រដូវ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ភ្នាសអង់ដូម៉ែត្រ​ក្នុង​ស្បូន
  • ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា
  • ​កាត់បន្ថយ​ការ​ឈឺចាប់​ពេល​មក​​រដូវ
  • កាត់បន្ថយ​ហានិភ័យ​នៃ​ដុំ​គីស​អូវែ។​​​

​​​ដោយ​សារ​តែ​ថ្នាំ​ពន្យារ​កំណើត​មាន​ប្រសិទ្ធភាព​ជួយ​សម្រួល​​ដល់​បញ្ហា​រោគ​ស្ត្រី​ផ្សេង​ៗ ទើប​នៅ​ពេល​ដែល​យើង​ឈប់​​ប្រើប្រាស់​ថ្នាំ​នេះ ​​រោគសញ្ញា​ទាំង​​ប៉ុន្មាន​​នឹង​កើត​ឡើង​​សារ​ជា​ថ្មី ព្រម​ទាំង​​ធ្វើ​ឲ្យ​គ្នា​យើង​ខ្លះ​មាន​ការ​ភ័ន្តច្រឡំ​ទៅ​នឹង​​រោគសញ្ញា​នៃ​គីស​ទឹក​ក្រពេញ​អូវែ​ផង​ដែរ។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

ថ្នាំពន្យារកំណើត

[embed-health-tool-ovulation]

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

រោគសញ្ញា​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត ស្រី​ៗ​គួរ​ដឹង

ទោះ​ជា​ថ្នាំ​ពន្យារ​កំណើត​មិន​បង្ក​ឲ្យ​កើត​គីស​ទឹក​ក្រពេញ​អូវែ ប៉ុន្តែ​អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ ដែល​រួម​មាន​៖

  • ធ្លាក់​ឈាម​តិចតួច ចន្លោះ​ពេល​មក​រដូវ
  • ចង្អោរ និង​មានបញ្ហា​រំលាយ​អាហារ​ផ្សេង​ទៀត
  • ឈឺ​សុដន់
  • ​ប្រែប្រួល​អារម្មណ៍​
  • ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​
  • ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស។

​ហេតុដូច្នេះ​ហើយ មុន​ពេល​ចាប់ផ្ដើម​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី​ជាមុន​សិន ជា​ពិសេស​ នៅ​ពេល​ជ្រើសរើស​ប្រើ​ពពួក​ថ្នាំ​ពន្យារ​កំណើត​ដែល​ប្រើ​អ័រម៉ូន​ ពីព្រោះ​ថា​ថ្នាំ​ប្រភេទ​នេះ អាច​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​រាងកាយ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Myths About Polycystic Ovary Syndrome (PCOS)

https://www.pennmedicine.org/updates/blogs/fertility-blog/2020/march/five-myths-about-pcos

Ask the Expert: Polycystic Ovary Syndrome (PCOS)

https://www.endocrine.org/patient-engagement/hormone-headlines-blog/ate-pcos

Can birth control pills cure PCOS?

https://www.acog.org/womens-health/experts-and-stories/ask-acog/can-birth-control-pills-cure-pcos

កំណែ​ប្រែបច្ចុប្បន្ន

10/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

ស្រីៗមានគីសទឹកក្រពេញអូវែ មានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២?

ទោះកើតគីសទឹកក្រពេញអូវែក៏អាចមានកូនបាន បើចេះគន្លឹះទាំង ៤នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 10

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម