backup og meta

បង្ការ​បញ្ហា​ស្រុត​ស្បូន​ក្រោយ​សម្រាល តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 22, 2021

    បង្ការ​បញ្ហា​ស្រុត​ស្បូន​ក្រោយ​សម្រាល តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​កត្តា​អាយុ​ និង​ការ​សម្រាល​កូន​តាម​​ទ្វារ​មាស អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ និង​សរសៃ​ចំណងនៅ​ជុំវិញ​ស្បូន​ចុះ​ខ្សោយ​ និង​បង្ក​ជា​បញ្ហា​ស្រុត​ស្បូន​។ ជា​ធម្មតា បញ្ហា​សុខភាព​មួយ​នេះ​ផ្សារ​ភ្ជាប់​នឹង​ការទាញ​ចុះ​នៃ​ប្លោក​នោម​ និង​ទ្វារ​លាមក។ ​តំបន់​សំខាន់​ៗ​ចំនួន​៣​នៃ​ការ​ស្រុត​ស្បូន​​មាន៖

  • ជញ្ជាំង​ទ្វារ​មាស​ខាង​មុខ​
  • ជញ្ជាំង​ទ្វារ​មាស​ខាងក្រោយ​
  • ផ្នែក​ខាង​លើ​នៃ​ទ្វារ​មាស​
  • គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ

    ស្រុត​ស្បូន​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​អ្វី​ខ្លះ​?

    ការ​ស្រុត​ស្បូន​អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ជា​ច្រើន​ ដែល​រួម​មាន​៖

  • បាត​អាង​ត្រគាក​ខ្សោយ​ពី​កំណើត​
  • ខូច​ខាត​ជាលិកា​ចំណង​
  • ​ខូច​ទ្រង់ទ្រាយ​រាងកាយ
  • ពិបាក​​ និង​ឈឺចាប់​ក្នុង​ការ​សម្រាល​កូន
  • ការ​សម្រាល​កូន​តាម​ទ្វារ​មាស​ច្រើនដង​ និង​ញឹកញាប់
  • ការ​សម្រាល​កូន​​ដោយ​ប្រើ​​ឧបករណ៍​ជំនួយ
  • ជំងឺ​រ៉ាំរ៉ៃ​
  • ការ​ទល់​លាមក​
  • ការ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​
  • ដុំ​សាច់​ក្នុង​ពោះ​
  • ធាត់​ជ្រុល​
  • ការ​ជក់​បារី​
  • ការ​លើក​របស់​របរ​ធ្ងន់​ៗ​
  • ការ​អស់​រដូវ​
  • ការ​ប្រើប្រាស់​ថ្នាំប្រឆាំងការលាក។
  • រោគសញ្ញា​នៃ​ការ​ស្រុត​ស្បូន​

    ពិត​ណាស់​ ការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​រោគ​ស្ត្រី​អាច​ធ្វើ​រោគវិនិច្ឆ័យ​​បាន​ច្បាស់លាស់​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​ក៏​អាច​សង្កេត​មើល​រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ដូចជា​ ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ មាន​អារម្មណ៍​ថា​ធ្លាក់​ៗ ឬ​ទាញ​ៗ​នៅ​តំបន់​អាង​ត្រគាក​ ឬ​​មាន​អ្វី​ចេញ​ពី​ទ្វារ​មាស​ ឬ​​ដុំ​ចេញ​ពី​ប្លោក​នោម​ នោម​ញឹកញាប់​ ឈឺ​ចាប់​នៅ​ពេល​នោម​ ទល់​លាមក​ ការ​ធ្លាក់​ស​ និង​​ធ្លាក់​ឈាម​ច្រើន​ជ្រុល​។

    ស្រុតស្បូន

    បង្ការ​បញ្ហា​ស្រុត​ស្បូន​ ដោយ​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​

  • សម្រក​ទម្ងន់​
  • បញ្ចៀស​ការ​ទល់​លាមក​
  • ជៀសវាង​លើក​វត្ថុ​ធ្ងន់​ៗ​
  • ហាត់​ប្រាណ​ពង្រឹង​អាង​ត្រគាក​
  • ពិនិត្យ​សុខភាព​ជា​ទៀងទាត់​
  • ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ៗ​គប្បី​ព្យាបាល​បែប​ពង្រឹង​សមត្ថភាព​រាងកាយដើម្បី​បង្ការ​ការ​ស្រុត​ស្បូន​
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម