អំឡុងពេលមករដូវ ស្រីៗយើងធ្លាប់ឆ្លងមេរោគផ្សិតដែរអត់? ពិតណាស់ បញ្ហានេះអាចកើតឡើងបានដោយសារកង្វះអនាម័យនៅពេលមករដូវ គួបផ្សំនឹងមូលហេតុដទៃទៀត។
មូលហេតុនៃការបង្ករោគនៅមុនពេល ឬអំឡុងពេលមករដូវ
ការឆ្លងមេរោគផ្សិតនៅទ្វារមាស កើតឡើងដោយសារតែការលូតលាស់ខ្លាំងនៃផ្សិត Candida ពីព្រោះតែយើងប្រែប្រួលអ័រម៉ូនខ្លាំងនៅក្នុងរាងកាយ។ កម្រិតអ័រម៉ូនEstrogen នឹងឡើងខ្ពស់មុនពេលមករដូវ ហើយធ្លាក់ចុះ នៅពេលដែលយើងមករដូវ។ នៅពេលដែលកម្រិតអ័រម៉ូនEstrogenខ្ពស់ជាងធម្មតាបែបនេះ ទើបពពួកផ្សិតនៅក្នុងទ្វារមាសអាចលូតលាស់បានយ៉ាងឆាប់រហ័ស។
[embed-health-tool-ovulation]
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
រោគសញ្ញានៃការឆ្លងមេរោគផ្សិត
រោគសញ្ញាទូទៅនៃការឆ្លងមេរោគផ្សិតមានដូចជា ធ្លាក់ទឹករម្អិលទ្វារមាស រលាក កន្ទួល រមាស់ ឈឺចាប់ និងហើមនៅក្នុងទ្វារមាស ព្រមទាំងអាចធ្វើឲ្យយើងមានអារម្មណ៍ក្រហាយ នៅពេលនោម ឬរួមភេទ។
គន្លឹះដោះស្រាយការបង្ករោគអំឡុងពេលមករដូវ
- ញ៉ាំពពួកProbiotics ដូចជាទឹកដោះគោជូរ ដើម្បីជួយបង្កើនបាក់តេរីល្អនៅក្នុងរាងកាយ
- ផ្លាស់ប្ដូរខោទ្រនាប់ជារៀងរាល់ថ្ងៃ និងមិនត្រូវពាក់ខោទ្រនាប់សើមឡើយ
- គួរផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់៥ ទៅ៦ម៉ោង ដើម្បីបញ្ចៀសការឆ្លងមេរោគ
- ជៀសវាងអេះលើកន្ទួលរមាស់ និងប្រើក្រែមលាបOintment
- រក្សាជាតិទឹកក្នុងរាងកាយ ដោយញ៉ាំទឹកយ៉ាងហោចណាស់ ៧ ទៅ៨កែវជារៀងរាល់ថ្ងៃ
- ជៀសវាងប្រើសាប៊ូដែលមានក្លិននៅបរិវេណទ្វារមាស ពីព្រោះវាអាចធ្វើឲ្យរលាកស្បែក
- ងូតទឹកជារៀងរាល់ថ្ងៃ ដើម្បីជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ
- ផ្ដល់សំណើមដល់បរិវេណទ្វារមាស ដោយលាបប្រេងដូង ឬក្រែមផ្ដល់សំណើមដែលគ្មានក្លិនផ្សេងទៀត
- ជៀសវាងញ៉ាំអាហារហឹរ ឬមានជាតិស្ករច្រើន
- រក្សាទ្វារមាសឲ្យស្ងួត និងស្អាតល្អ។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស