ដូចទៅនឹងសរីរាង្គផ្សេងទៀតដែរ ការថែទាំ និងសម្អាតទ្វារមាសជារឿងដ៏សំខាន់មួយ។ ពិតណាស់ ស្រីៗយើងមួយចំនួនអាចភ្លេចលាងសម្អាតទ្វារមាស ក្រោយបត់ជើងតូចរួច ដែលទម្លាប់មួយនេះ អាចបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សេងៗដោយមិនដឹងខ្លួន។
ជាទូទៅ ក្រោយនោមរួច ទឹកនោមខ្លះអាចនៅដក់ជាប់នឹងបបូរទ្វារមាស និងធ្លាក់ទៅលើខោទ្រនាប់ ដែលជាហេតុនាំឲ្យមានការលូតលាស់នៃបាក់តេរី ក៏ដូចជាបង្កើនហានិភ័យនៃការបង្ករោគលើផ្លូវទឹកនោម។ ដូច្នេះហើយ គ្នាយើងចាំបាច់ត្រូវតែលាងសម្អាតបរិវេណទ្វារមាសក្រោយនោមរួច ដោយការលាងសម្អាតជាមួយនឹងទឹក ឬជូតដោយប្រើក្រដាសអនាម័យ។
ពិតណាស់ វិធីសាស្ត្រទាំងពីរនេះ អាចជួយកម្ចាត់ធូលីដី និងដំណក់ទឹកនោមដែលនៅសល់លើទ្វារមាស។ ប៉ុន្តែតើវិធីសាស្ត្រណាមួយដែលល្អជាងក្នុងការសម្អាត?
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ការលាងសម្អាតដោយប្រើទឹក
បច្ចុប្បន្ននេះ ក្រដាសអនាម័យត្រូវបានប្រើប្រាស់ជាទូទៅ ក្រោយពេលនោម ឬបន្ទោបង់រួច ដោយអាចជាសម្អាតដំណក់ទឹកនោមដែលនៅសេសសល់ ប៉ុន្តែបើលាងសម្អាតដោយទឹក ទ្វារមាសយើងនៅមានសភាពសើម និងសំណើមនៅឡើយ ដែលអាចបង្កលក្ខណៈងាយស្រួលដល់ការលូតលាស់នៃបាក់តេរី។
[embed-health-tool-ovulation]
ការលាងសម្អាតដោយក្រដាសអនាម័យ
ជាក់ស្ដែង បរិវេណទ្វារមាសនៅសើម ក្រោយនោមរួច។ ដូច្នេះហើយ ប្រសិនបើយើងមិនសម្អាតឲ្យបានត្រឹមត្រូវទេនោះ យើងនឹងប្រឈមនឹងហានិភ័យក្នុងការកើនឡើងនៃបាក់តេរី។ ដើម្បីថែទាំអនាម័យទ្វារមាស យើងចាំបាច់ត្រូវសម្អាតទ្វារមាសឲ្យស្ងួតល្អ ហើយក្រដាសអនាម័យមានអត្ថប្រយោជន៍ក្នុងការស្រូបយកសំណើមពីទ្វារមាស។ យ៉ាងណាមិញ ការជូតសម្អាតចុះឡើង និងឆាប់រហ័សនៅត្រង់ទ្វារមាស អាចបង្កជាការរលាក និងការឈឺចាប់។ អីចឹងហើយ យើងគួរតែជូតសម្អាតថ្នមៗដោយប្រើក្រដាសអនាម័យ។
ជារួម បើយើងលាងសម្អាតទ្វារមាសជាមួយនឹងទឹកក្រោយនោមរួច នោះបរិវេណទ្វារមាសនៅសល់សំណើម ដែលអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ។ ចំណែកឯការត្រដុសក្រដាសអនាម័យ អាចបង្កជាការរលាក និងឈឺចាប់នៅត្រង់បរិវេណពិសេស។ ក្នុងករណីនេះ យើងគួរតែជូតសម្អាតថ្នមៗ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
យ៉ាងណាមិញ ជម្រើសដ៏ប្រសើរបំផុត គឺប្រើទាំងទឹក និងក្រដាសអនាម័យរួមគ្នា ដោយជំហានដំបូង គប្បីសម្អាតទ្វារមាសជាមួយនឹងទឹកស្អាតក្រោយនោមរួច។ បន្ទាប់មក ទើបជូតសម្អាតជាមួយនឹងក្រដាសអនាម័យថ្នមៗ ដើម្បីជៀសវាងបន្សល់សំណើម និងឆ្លងមេរោគផ្សេងៗ។