នៅពេលដែលយើងទទួលអារម្មណ៍សុខស្រួលអំឡុងពេលរួមភេទ រាងកាយយើងអាចផលិតជាតិរម្អិលដែលមានផ្ទុកបាក់តេរី និងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈឈាម មេជីវិតឈ្មោល ទឹករម្អិលទ្វារមាស និងសារធាតុរាវផ្សេងទៀតនៃរាងកាយ។ ដូច្នេះហើយ ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងមេរោគផ្សេងៗ ស្រីៗយើងចាំបាច់ត្រូវថែទាំសុខភាពទ្វារមាសក្រោយរួមភេទរួច ដោយអនុវត្តន៍តាមគន្លឹះងាយៗខាងក្រោម។
១. នោមក្រោយរួមភេទ
ក្រោយបញ្ចប់ប្រតិបត្តិការលើគ្រែ យើងគួរតែទៅនោមភ្លាមៗ ដើម្បីកម្ចាត់ចោលមេរោគផ្សេងៗ ដែលអាចបង្កឲ្យកើតមានការឆ្លងមេរោគលើផ្លូវទឹកនោម។ បន្ថែមពីនេះ គ្នាយើងក៏ចាំបាច់ញ៉ាំទឹកឲ្យបានច្រើនផងដែរ។
២. លាងសម្អាតទ្វារមាស
ទន្ទឹមនឹងនេះដែរ ការលាងសម្អាតទ្វារមាសជាមួយនឹងទឹកក្តៅឧណ្ហៗ និងទឹកអនាម័យដែលគ្មានជាតិកាត់ មានសារៈសំខាន់ណាស់។ ប៉ុន្តែ យើងគួរតែលាងសម្អាតត្រឹមបរិវេណខាងក្រៅ ជាជាងលូកលាងនៅខាងក្នុងទ្វារមាស ដែលអាចបណ្តាលឲ្យកើតមានការបង្ករោគផ្សេងៗ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៣. ផ្លាស់ប្ដូរខោទ្រនាប់
បន្ថែមពីនេះ គ្នាយើងគួរផ្លាស់ប្ដូរខោទ្រនាប់ជាញឹកញាប់ ក៏ដូចជាជ្រើសរើសប្រភេទខោទ្រនាប់ណាដែលធ្វើពីកប្បាស ដើម្បីឲ្យមានខ្យល់ចេញចូល និងងាយស្រួលស្រូបញើស។
៤. សង្កេតមើលរោគសញ្ញានៃការឆ្លងមេរោគ
ក្នុងករណីដែលយើងមានធ្លាក់ទឹករម្អិល ឈឺចាប់ ពងបែក។ល។ នៅជិតបរិវេណទ្វារមាស យើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ ពីព្រោះទាំងនេះ អាចជារោគសញ្ញានៃជំងឺកាមរោគ។
[embed-health-tool-ovulation]
៥. ប្រុងប្រយ័ត្នចំពោះការរួមភេទអំឡុងពេលមករដូវ
ចំពោះស្រីៗយើងដែលរួមភេទ អំឡុងពេលមករដូវ គួរប្រើប្រាស់ស្រោមអនាម័យទើបជាការប្រសើរ ពីព្រោះឈាមមានផ្ទុកបាក់តេរី ដែលអាចបង្កឲ្យមានការឆ្លងមេរោគ។
៦. សម្អាតខ្លួនឲ្យស្អាតល្អ
ដូចគ្នានេះដែរ ប្រសិនបើគ្នាយើងរួមភេទដោយប្រើមាត់ យើងគួរតែលាងសម្អាតផ្ទៃមុខ មាត់ និងធ្មេញឲ្យបានស្អាតល្អ ដើម្បីបង្កការឆ្លងមេរោគផ្សេងៗ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
ចំណុចសំខាន់
- នោមក្រោយរួមភេទ
- លាងសម្អាតទ្វារមាស
- ផ្លាស់ប្តូរខោទ្រនាប់
- សង្កេតមើលរោគសញ្ញានៃការឆ្លងមេរោគ
- ប្រុងប្រយ័ត្នចំពោះការរួមភេទអំឡុងពេលមករដូវ
- សម្អាតខ្លួនឲ្យស្អាតល្អ។