ស្រីៗយើងតែងជួបប្រទះការប្រែប្រួលជាលិកាសុដន់ អំឡុងពេលពពោះ បំបៅដោះកូន មករដូវ ឬចូលដល់វ័យអស់រដូវ។ ជាទូទៅ ជាលិកាសុដន់ធម្មតា មានដុំពក និងមានលក្ខណៈរឹងៗ ព្រមទាំងមានភាពខុសៗគ្នាអាស្រ័យទៅលើស្ត្រីម្នាក់ៗ។
សុដន់មានសុខភាពល្អ មានសញ្ញាទាំងនេះ
- រូបរាងសុដន់មានលក្ខណៈដូចដើម
- ស្បែកនៅលើសុដន់មានសភាពស្អាតល្អ និងម៉ត់រលោង
- សីតុណ្ហភាពសុដន់ ដូចគ្នាទៅនឹងរាងកាយទាំងមូល
- ពុំមានហូរសារធាតុរាវចេញពីចុងសុដន់ (លើកលែងតែនៅពេលកំពុងបំបៅដោះកូន)
- ពុំមានអារម្មណ៍ឈឺចាប់ នៅពេលប៉ះសុដន់។
នៅពេលណាដែលយើងគួរបារម្ភ?
១. លេចចេញដុំពកភ្លាមៗ
ថ្វីត្បិតតែដុំពកក្នុងសុដន់ភាគច្រើន មិនមែនជាមហារីកក៏ពិតមែន ប៉ុន្តែសញ្ញាទូទៅនៃជំងឺមហារីក ក៏កើតចេញពីដុំពក ឬសុដន់ឡើងក្រាស់ នេះដែរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
២. ហូរសារធាតុរាវចេញពីចុងសុដន់
ចំពោះករណីភាគច្រើន ការហូរសារធាតុរាវពីចុងសុដន់ ពុំបង្កជាបញ្ហាធ្ងន់ធ្ងរឡើយ។ ប៉ុន្តែ យើងគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ក៏ដូចជាធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ទើបជាការប្រសើរ។
៣. ការប្រែប្រួលទំហំនៃសុដន់
ទន្ទឹមនឹងនេះដែរ ប្រសិនបើយើងសង្កេតឃើញទំហំសុដន់ខុសពីធម្មតា ឬពណ៌សម្បុរនៃសុដន់ ប្រែប្រួល យើងគួរតែទៅជួបជាមួយនឹងគ្រូពេទ្យជំនាញ។
[embed-health-tool-ovulation]
៤. សុដន់ឡើងពណ៌ក្រហម
សុដន់ប្រែទៅជាពណ៌ក្រហម ឬស្បែកមើលទៅដូចសំបកក្រូច ក៏អាចបង្ហាញថា សុដន់យើងកំពុងតែមានបញ្ហាផងដែរ ហេតុនេះហើយ ស្រីៗយើងគួរតែតាមដានឲ្យបានដិតដល់។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី