backup og meta

ស្រីៗយើងធ្លាប់ដឹងអត់ថា ធ្លាក់សបែបណា ទើបគួរឲ្យបារម្ភ?

ស្រីៗយើងធ្លាប់ដឹងអត់ថា ធ្លាក់សបែបណា ទើបគួរឲ្យបារម្ភ?

បញ្ហា​ធ្លាក់​ស គឺ​ជា​ក្ដី​កង្វល់​ដ៏​ធំ​របស់​ស្ត្រីគ្រប់គ្នា ព្រោះ​​វា​រំខាន និង​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។ តែ​​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ស​មិន​មែន​សុទ្ធតែអាក្រក់​ទាំង​អស់​នោះទេ។

លោក​បន្ត​​ថា ធ្លាក់​ស​កើត​មាន​ជា​រៀងរាល់​ខែ​ចន្លោះ​ពេល​មក​ឈាម​រដូវ ជា​ការ​ធ្លាក់​សរដែល​មិន​គួរ​ឲ្យ​បារម្ភ។ ស​ដែល​ធ្លាក់​មកនោះ​មាន​សភាព​ជា​ អន្លាយ​ៗ​ដូច​សម្បោរ ឬ​ប្រៀប​ដូច​ជា​ផ្នែក​ស​នៃ​ពងមាន់ ដែល​កើត​មាន​ឡើង​រៀងរាល់​ខែ​ចន្លោះ​ពេល​មក​រដូវ មិន​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ឡើយ គឺ​ជា​ករណី​ធ្លាក់​ស​ធម្មតា។ ពីព្រោះ​ថា បើ​ធ្លាក់​ស​មិន​ធម្មតា​ជា​ទូទៅ ​មាន​លក្ខណៈ​ដុំ​ៗ មាន​ពណ៌​លឿង ពណ៌​បៃតង ធុំ​ក្លិន ព្រម​ទាំង​មាន​រមាស់ និង​ក្រហាយ​នៅ​នឹង​ទ្វារមាស។ ចំណែក​បើយើង​រួមភេទ​ទាំងពេល​ធ្លាក់​ស​ អាច​បង្ក​ការ​ឈឺផ្សា​ដល់​ភាគី​ខាង​ស្រី​ទៀត​ផង។

[embed-health-tool-ovulation]

ធ្លាក់ស

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចំណែក​មូលហេតុ​ចម្បង​ដែល​បង្ក​ដល់​ការ​ធ្លាក់​ស គឺ​ដោយសារ​មេរោគ​ផ្សិត កង់ឌីដា អាល់ប៊ីកង់ តែ​ក៏​ឃើញ​មាន​ប៉ារ៉ាស៊ីត ឬ​ពពួក​មេរោគ​បាក់តេរី​ផ្សេង​ទៀត​ដែរ ដូចជា​ក្លាមីឌីយ៉ា មីកូបា្លស​ជាដើម។ បែប​នេះ​អាច​ជា​ករណី​ជំងឺ​កាមរោគ​ផង​ដែរ។ រោគសញ្ញា និង​ការ​ព្យាបាល​ជំងឺ​ធ្លាក់​ស​មាន​តែ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ទេ ទើប​អាច​ធ្វើ​ការ​វិនិច្ឆ័យ​ថា ជា​ស​ធម្មតា ឬ​ជា​ធ្លាក់​ស​មិន​ធម្មតា និង​ផ្ដល់​ការ​ព្យាបាល​ត្រឹមត្រូវ។

អត្ថបទគួរអាន៖

វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​នោះ បើ​មាន​បញ្ហា​ធ្លាក់​ស ហើយ​យើង​មិន​ច្បាស់​ប្រភេទ​ណា កុំ​បណ្ដែតបណ្ដោយ​យូរ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ព្យាបាល ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ ដូចជា​ការ​មាន​មេរោគ​នៅ​ក្នុង​ខ្លួន ហើយ​អាច​ជា​ដើមចម​នៃ​ផល​អាក្រក់​ជាច្រើន​ទៀត។ បើ​ឈឺ​បន្តិចបន្តួច ឆាប់​ទៅ​ពិគ្រោះ និង​ទទួល​ការ​ព្យាបាល យើង​ចំណេញ​គ្រប់​យ៉ាង ទាំងសុខភាព ពេលវេលា និងថវិកា ច្រើន​ជាង​ទុក​ឲ្យ​ធ្ងន់ធ្ងរ។

ចំណុចសំខាន់

លាក់​ស​កើត​មាន​ជា​រៀងរាល់​ខែ​ចន្លោះ​ពេល​មក​ឈាម​រដូវ ជា​ការ​ធ្លាក់​សរដែល​មិន​គួរ​ឲ្យ​បារម្ភ។ ស​ដែល​ធ្លាក់​មកនោះ​មាន​សភាព​ជា​ អន្លាយ​ៗ​ដូច​សម្បោរ ឬ​ប្រៀប​ដូច​ជា​ផ្នែក​ស​នៃ​ពងមាន់ ដែល​កើត​មាន​ឡើង​រៀងរាល់​ខែ​ចន្លោះ​ពេល​មក​រដូវ មិន​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ឡើយ គឺ​ជា​ករណី​ធ្លាក់​ស​ធម្មតា។ ពីព្រោះ​ថា បើ​ធ្លាក់​ស​មិន​ធម្មតា​ជា​ទូទៅ ​មាន​លក្ខណៈ​ដុំ​ៗ មាន​ពណ៌​លឿង ពណ៌​បៃតង ធុំ​ក្លិន ព្រម​ទាំង​មាន​រមាស់ និង​ក្រហាយ​នៅ​នឹង​ទ្វារមាស។ ចំណែក​បើយើង​រួមភេទ​ទាំងពេល​ធ្លាក់​ស​ អាច​បង្ក​ការ​ឈឺផ្សា​ដល់​ភាគី​ខាង​ស្រី​ទៀត​ផង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

A color-coded guide to vaginal discharge

https://www.medicalnewstoday.com/articles/322232

Vaginal discharge

https://www.nhs.uk/conditions/vaginal-discharge/

Vaginal Discharge

https://familydoctor.org/condition/vaginal-discharge/

Vaginal discharge

https://www.healthdirect.gov.au/vaginal-discharge

Vaginal Discharge

https://www.nationwidechildrens.org/conditions/vaginal-discharge

កំណែ​ប្រែបច្ចុប្បន្ន

20/09/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្ត្រី​មាន​ផ្ទៃពោះធ្លាក់​សប្រភេទនេះ ដឹងតែរមាស់ស្ទើរទ្រាំមិនបាន

ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម