backup og meta

ស្រីៗធ្លាប់​ជួប​អត់ពេលខ្លះមួយខែមករដូវដល់ទៅពីរដង តើមកពីអ្វី?​

ស្រីៗធ្លាប់​ជួប​អត់ពេលខ្លះមួយខែមករដូវដល់ទៅពីរដង តើមកពីអ្វី?​

ស្រីៗ​យើង​ដឹង​ហើយ​ថា​ពេល​មក​រដូវ​​ម្ដងៗ​រំខាន​ចិត្ត​ប៉ុនណា​នោះ ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល ឈឺចាប់ និង​ខ្លះ​មាន​ទាំង​អាការៈ​រមួល​ក្រពើ​ផង​ដែរ។ ចុះ​បើ​អ្នក​ខ្លះ​មាន​រដូវ​មួយ​ខែ​ដល់ទៅ​ពីរ​ដង​យ៉ាង​ម៉េច​វិញ? ហេតុ​អ្វី​បាន​ជា​មាន​បញ្ហា​នេះ?

ជា​ធម្មតា​វដ្ដ​រដូវ​ប្រចាំ​ខែ​របស់​ស្រីៗ​យើង​មាន​ពី​២១​ទៅ​៣៥​ថ្ងៃ ​ហើយ​ការ​មក​រដូវ​នឹង​បាត់​ទៅ​វិញ​ពី​ពីរ​ទៅ​ប្រាំ​ពីរ​ថ្ងៃ។ ដូច​នេះ​ប្រសិន​បើ​ស្រីៗ​យើង​មាន​វដ្ដ​រដូវ​ខ្លី​ជាង​នេះ អាច​ថា​យើង​មាន​រដូវ​ពីរ​ដង​ក្នុង​មួយ​ខែ​ហើយ។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ស្រីៗ​យើង​ប្រ​ហែលពី​៤០ ទៅ​៦០​ភាគ​រយ​នឹង​ជួប​បញ្ហា​រដូវ​មិន​ទៀត​ច្រើន​ដង​​នៅ​ក្នុង​ជីវិត​។​ ចុះ​បើ​មួយ​ខែ​មក​រដូវ​ពី​រ​ដង អាច​មកពី​មូល​ហេតុ​អ្វី?

១. ភ្លេច​លេប​ថ្នាំ​ពន្យា​កំណើត

បើ​សិន​ជា​យើង​ជា​អ្នក​កំពុង​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត ពេល​យើង​ភ្លេច​លេបថ្នាំ​ក៏អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​មាន​ឈាម​ធ្លាក់​មក​ខុស​ធម្មតា​បាន​ដែរ។ នៅពេល​ណា​យើង​មិន​បាន​លេប​ថ្នាំ​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ​ យើង​នឹង​ជួប​បញ្ហា​មាន​ធ្លាក់​ឈាម​ខ្លះៗ ព្រោះ​នេះ​មក​ពី​មាន​ការ​រំខាន​ដល់​ដំណើរ​ការរបស់​អ័រម៉ូន ឬ​អ័រម៉ូន​ឈប់​ដំណើរ​ការ​ ហើយ​ការ​ធ្លាក់​ឈាម​ខ្លះៗ​នេះ​ក៏មិន​មែន​ជា​បញ្ហា​គ្រោះ​ថ្នាក់​អ្វី​នោះ​ដែរ។

វិធី​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​យើង​ត្រូវ​លេប​ថ្នាំ​ពន្យា​កំណើត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ ហើយ​ការ​ធ្លាក់​ឈាម​ខ្លះៗ​នេះ​នឹង​ចាប់​ផ្ដើម​បាត់​ទៅ​វិញ​ដូច​គ្នា។​

អត្ថបទពាក់ព័ន្ធ៖

២. មាន​ដុំ​សាច់ ឬប៉ូលីបក្នុង​ស្បូន

ក្នុង​ករណី​ស្រី​ៗ​យើង​មាន​បញ្ហា​ដុំគីស ឬ​ប៉ូលីប​(polyps)នៅ​ក្នុង​ស្បូន​អាច​ធ្វើ​ឲ្យមាន​បញ្ហា​អ័រម៉ូន។ ការ​មាន​ប៉ូលីប​ ឬដុំ​សាច់​ក្នុង​ស្បួន​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្លាក់​ឈាម​​នៅ​ចន្លោះ​វដ្ដ​រដូវ​របស់​ស្រីៗ​យើង​ ហើយ​ការ​ធ្លាក់ឈាម​នេះ​នឹង​ធ្លាក់​នៅពេល​យើង​ប៉ះពាល់​កន្លែង​នោះ​តាម​រយៈ​ការ​រួម​ភេទ។ ចំពោះ​ការ​មាន​ដុំ​សាច់​ក្នុង​ស្បូន​នេះ​អាច​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ឈឺខ្នង ហើម​ពោះ​ខុស​ប្រក្រតី ស្លេកស្លាំង ឈឺចាប់​ពេល​រួម​ភេទ និង​អាច​ថា​មាន​ធ្លាក់​ឈាម​ដោយ​ឯកឯង​ដែល​មិន​ទាក់​ទង​នឹង​វដ្ដ​រដូវ។

បើ​ស្រីៗ​យើង​សង្ស័យ​ថា​ជួប​បញ្ហា​នេះ ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បីពីនិត្យ​ និងពិ​គ្រោះ​ពី​បញ្ហា​សុខ​ភាព ហើយ​គ្រូពេទ្យ​អាច​ឆ្លុះអេកូ ឬ​ច្រឹប​សាច់​ស្បូន​យក​ទៅ​ពិនិត្យ​។ ចំពោះការ​ព្យា​បាល​គ្រូពេទ្យ​ពេល​ខ្លះ​អាច​ធ្វើ​តាម​រយៈការ​វះកាត់​ ឬ​ក៏​វិធី​ចាំ​បាច់​ផ្សេង​ទៀត​ដើម្បី​​យក​ដុំ​សាច់ ឬប៉ូលីប​​នោះ​ចេញ។​​​​

មករដូវពណ៌ក្រមៅ១

៣. ឆ្លងរោគ​នៅទ្វារមាស

​ការ​ឆ្លង​រោគ​នៅ​ទ្វារមាស ឬ​មាត់​ស្បូន គឺ​អាច​ជាមូ​ល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ធ្លាក់​ឈាម​នេះដែរ។ ការ​រលាក ឬ​ឆ្លង​រោគ​នៅ​មាត់​ស្បូន​ដោយ​បាក់តេរី ដូច​ជា​បាក់​តេរីទ្វារ​មាស ឬជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស គឺ​អាច​ធ្វើ​ឲ្យ​មាន​ឈាម​ធ្លាក់​ខុស​ប្រ​ក្រតី​ដូច​គ្នា​។ ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស (Trichomoniasis) ​ជា​ជំងឺ​កាមរោគ​ដែល​ឆ្លង​ដោយ​សារ​វត្តមាន​របស់​ប៉ារ៉ាស៊ីត​មាន​ឈ្មោះ​ថា​ទ្រីកូម៉ូណាស​វ៉ាជីណាលីស។

បើ​យើង​សង្ស័យ​ពី​បញ្ហា​នេះ គួរ​ប្រ​ញាប់ទៅ​ពិគ្រោះជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។ ជំងឺ​កាម​រោគ​មួយ​ចំនួន​ដូច​ជា​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​អេដស៍ ឬ​ជំងឺ​កាម​រោគ​ផ្សេងៗ​ទៀត​។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៤. ក្រពេញទីរ៉ូអ៊ីត​ដំណើរការមិន​ល្អ​

នៅ​ពេល​ក្រពេញ​ទីរ៉ូអ៊ីត ( thyroid gland) ដំណើរ​ការ​ខ្លាំង​ពេក ឬខ្យោយ​ពេក​ក៏អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​ស្រីៗ​យើង​មាន​រដូវ​ពីរ​ដង​ក្នុង​មួយ​ខែដែរ។​ ក្រពេញ​ទីរ៉ូអ៊ី​តមាន​​នាទី​គ្រប់​គ្រង​ការ​ផលិត​អ័រម៉ូន​ ហើយ​ក៏ជា​អ័រម៉ូន​ដែល​គ្រប់​គ្រង​ទៅ​លើ​​ការ​មក​រដូវ និង​ការ​ធ្លាក់​នៃ​មេជីវិត​ញី​ដូច​គ្នា។ នៅ​ពេល​ដែល​ក្រពេញ​នេះ​ដំណើរ​ការមិនបាន​ល្អ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ផ្សេង​ៗ។

នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​ក្រពេញទីរ៉ូអ៊ីត​ផលិត​អ័រម៉ូន​thyroxine ច្រើន​ពេក នឹងធ្វើ​ឲ្យ​យើង​ស្រកទម្ងន់​ មាន​អារម្មណ៍ថប់បារម្ភ បេះដូង​លូតញាប់( rapid heartbeat) ឬ​មាន​បញ្ហា​ដំណេក​ជាដើម។​

ដូច​គ្នា​ដែរបើ​យើង​ជួប​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ផលិត​អ័រម៉ូន​thyroxine តិច​ពេក​នោះ​នឹង​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ ទល់លាមក អស់កម្លាំង ងាយ​មានជំងឺ​ផ្ដាសាយ ឬអាច​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត។​ បើ​យើង​មាន​ការ​សង្ស័យ​លើ​បញ្ហានេះ​ត្រូវ​ទៅជួប​ពេទ្យ​ដើម្បី​បាន​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.womenshealthmag.com/health/a19976956/period-twice-in-one-month/

https://www.healthline.com/health/womens-health/two-periods-in-one-month#causes

 

កំណែ​ប្រែបច្ចុប្បន្ន

28/10/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗមានអារម្មណ៍ថា​សុដន់មានដុំពកៗ អាចមកពីការ​ប្រែ​ប្រួល​ជាលិកាមួយ​ប្រភេទនេះ

ហេតុអ្វី​បានជា​ស្រ្តី​ខ្លះ​មាន​ធ្លាក់ឈាមក្រោយសម្រាល? គ្រោះថ្នាក់អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម