backup og meta

ឡើងមុនលើថ្ងាសមិនបាត់សោះ អាចមកពីមូលហេតុទាំង ៥ នេះ

ឡើងមុនលើថ្ងាសមិនបាត់សោះ អាចមកពីមូលហេតុទាំង ៥ នេះ

​ស្រីៗ​យើង​តែងតែ​ប្រាថ្នា​ចង់​បាន​ស្បែក​ស្អាត ស​ភ្លឺ​ថ្លា និង​គ្មាន​មុន​។ ​​ពិត​ណាស់​ បញ្ហា​មុន​តែងតែ​ជា​កង្វល់​របស់​យើង​ និង​បំផ្លាញ​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ ខណៈ​ពេល​ដែល​អ្នក​ខ្លះ កើត​មុន​នៅ​លើ​ថ្ពាល់​ ឬ​ក្រោម​ចង្កា ហើយគ្នា​យើង​មួយ​ចំនួន​ទៀត​ បែរ​ជា​កើត​មុន​នៅ​លើ​ថ្ងាស​​ទៅ​វិញ។ តើ​ការ​កើត​មុន​ដដែល​ៗ​នៅ​លើ​ថ្ងាស​នេះ​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ​?

១. សម្អាត​សក់​មិន​គ្រាប់គ្រាន់

ជា​ធម្មតា​ យើង​តែងតែ​គិត​ថា​ បើ​យើង​មិន​សម្អាត ឬ​កក់​សក់​ញឹកញាប់​ទេ​នោះ សុខភាព​ស្បែក​ក្បាល​នឹង​​ប្រឈម​នឹង​ហានិភ័យ តែ​តាម​ការ​ពិត​គឺ​លើស​ហ្នឹង​ទៅ​ទៀត​​។ នៅ​ពេល​ដែល​ស្បែក​ក្បាល​កង្វក់​ ពពួក​បាក់តេរី និង​មេរោគ​ផ្សេង​ៗ​អាច​ឆ្លង​ទៅ​ថ្ងាស​ និង​បង្ក​ជា​បញ្ហា​មុន​​បាន​យ៉ាង​ងាយ​ស្រួល។ ហេតុ​នេះ​ហើយ​ យើង​គួរ​កក់​សក់​ឲ្យ​បាន​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. ស្រ្តេស​

ទន្ទឹម​នឹង​នេះ​ដែរ ស្រ្តេស​ក៏​អាច​ជំរុញ​ការ​កើត​មុន​នៅ​លើ​ថ្ងាស​ដូច​គ្នា។ ជា​ទូទៅ ស្រ្តេស​អាច​បង្ក​ផល​ប៉ះពាល់​ចំពោះ​ស្បែក​យ៉ាង​ខ្លាំង ដូចជា​បញ្ហា​ចាស់​មុន​វ័យ​ ស្នាម​ជ្រីវជ្រួញ និង​ជា​ពិសេស ​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ខ្លាញ់​ធម្មជាតិ​នៅ​លើ​ផ្ទៃ​មុខ​។ នៅ​ពេល​ដែល​ការ​ផលិត​ខ្លាញ់​មាន​ដំណើរការ​លឿន​ ជាតិ​ខ្លាញ់​ដែល​លើស​អាច​បង្ក​ឲ្យ​កើត​មុន​បាន​ផង​ដែរ​។

៣. អង្គែ

បញ្ហា​អង្គែ​ក៏​មាន​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​យើង​កើត​មុន​នៅ​លើ​ថ្ងាស។ កម្ទេចកំទី​តូច​ៗ​នៃ​អង្គែ​ ដោយសារ​តែ​ស្បែក​ក្បាល​រមាស់​ និង​ស្ងួត​ អាច​ធ្លាក់​លើ​ថ្ងាស និង​បណ្ដាល​ឲ្យ​កើត​មុន​។ ដូច​នេះ​ ការ​ប្រើ​សាប៊ូ​កក់​សក់​កម្ចាត់​អង្គែ​ ជា​ជម្រើស​ដ៏​ល្អ​មួយ​ក្នុង​ការ​កម្ចាត់​ទាំង​អង្គែ និង​មុន​ក្នុង​ពេល​តែ​មួយ​។

៤. ការ​ប្រែប្រួល​អ័រម៉ូន

អតុល្យភាព​ និង​ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​​ជា​ឫសគល់​ក្នុង​ការ​កើត​មុន​លើ​ថ្ងាស​ដូច​គ្នា​។ ជាក់​ស្ដែង​ ការ​ប្រែប្រួល​នៅ​ក្នុង​រាងកាយ​អំឡុង​ពេល​​ពេញ​វ័យ​ (មក​រដូវ​ជា​លើក​ដំបូង​) អាច​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​ជាក់លាក់​នៅ​ក្នុង​រាងកាយ​ តួ​យ៉ាង​ដូចជា​ការ​កើត​មុន​នេះ​​តែ​ម្ដង។

កើតមុនលើថ្ងាស

អត្ថបទគួរអាន៖

៥. ការ​ប្រើ​ថ្នាំ​​

ចំពោះ​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ពន្យារ​កំណើត​ញឹកញាប់​ពេក ក៏​អាច​បណ្ដាល​ឲ្យ​កើត​មុន​នៅ​លើ​ថ្ងាស​។ ដូច្នេះ​ហើយ​ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ថា​តើ​ថ្នាំ​ដែល​យើង​កំពុង​ប្រើប្រាស់​ អាច​បង្ក​ឲ្យ​កើត​មុន​នៅ​លើ​ថ្ងាស​ដែរ​ឬ​អត់​។​

ចំណុចសំខាន់

ការ​កើត​មុន​ដដែល​ៗ​នៅ​លើ​ថ្ងាស​នេះ​ ​អាច​បណ្ដាល​មក​ពី​មូលហេតុ​​ទាំង​នេះ៖
  • សម្អាត​សក់​មិន​គ្រប់គ្រាន់
  • ស្រ្តេស​
  • អង្គែ
  • ការ​ប្រែប្រួល​អ័រម៉ូន
  • ការ​ប្រើ​ថ្នាំ​ជាក់លាក់​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​5 Reasons For Pimples On Forehead And How To Prevent It

https://swirlster.ndtv.com/beauty/5-reasons-for-pimples-on-forehead-and-how-to-prevent-it-2699455

Why Do We Get Forehead Pimples?

https://www.medicinenet.com/why_do_we_get_forehead_pimples/article.htm

Acne

https://my.clevelandclinic.org/health/diseases/12233-acne

Why Am I Breaking Out: 15 Acne Causes You Need to Know About

https://www.cosmopolitan.com/style-beauty/beauty/a32686/surprising-things-that-cause-acne/

Acne

https://www.mayoclinic.org/diseases-conditions/acne/symptoms-causes/syc-20368047

កំណែ​ប្រែបច្ចុប្បន្ន

18/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ដឹងតែកើតមុនពេញមុខហើយ បើមានទម្លាប់អាក្រក់អស់នេះ

បញ្ហាមុន ៥ ប្រភេទ និងរបៀបព្យាបាល​ គ្នាយើងតែងចង់ដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម