backup og meta

ជឿអត់? ស្បែក​មុខ​ខូង​ដោយ​សារ​មុន អាច​​ស្អាត​វិញ ឲ្យ​តែ​ដឹង​វិធី​ព្យាបាល​ត្រឹម​ត្រូវ

ជឿអត់? ស្បែក​មុខ​ខូង​ដោយ​សារ​មុន អាច​​ស្អាត​វិញ ឲ្យ​តែ​ដឹង​វិធី​ព្យាបាល​ត្រឹម​ត្រូវ

​បញ្ហា​ឡើង​មុន ស្ទើរ​តែ​គ្រប់គ្នា​ទាំង​ស្រីទាំង​ប្រុស​សុទ្ធ​តែ​ជួប​ប្រទះ។ ប៉ុន្តែ អ្នកខ្លះ​មាន​បញ្ហា​ធ្ងន់​រហូត​ដល់​មាន​ស្នាម​ខូង​ក្រោយ​កើត​មុន​ទៀត​ផង។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ពី​បញ្ហា​នេះ ក្រែង​លោ​អាច​ជា​គន្លឹះ​ឲ្យ​បាន​ដឹង។

១- មូល​ហេតុ​បង្ក​ឲ្យ​មាន​មុន

កត្តា​ផ្សេងៗរួម​ចំណែក​ឲ្យ​កើត​មុន រួម​មាន ការ​បញ្ចេញ​ក្រពេញ​ខ្លាញ់​កើន​ឡើង​ ការ​កកើត​កោសិកា​ខ្លាញ់ ជំងឺ​ដុំ​ពក​ស្បែក​ដោយ​សារ​ចាល់​ផ្តុំ​ជាតិ​ការ៉េទែន នៅ​ក្នុង​រន្ធ​រោម ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​មាន​ការ​រលាក​ និង​ការ​បញ្ចេញ​អ័រម៉ូន​មិន​ប្រក្រតី។ ជំងឺ​មុន​ច្បាស់​ជា​បន្សល់​ទុក​នូវ​ស្លាក​ស្នាម ហើយសម្លាក​​មុន ​តាម​ធម្មតា​ជា​កាក​សរសៃ​ខូឡាជែន ដែល​លេច​ឡើង​នៅ​ខាង​ក្នុង​ស្រទាប់​ស្បែក​។

២- ទម្រង់​សម្លាក​បង្ក​ដោយ​សារ​មុន

ទម្រង់​សម្លាក​មុន រួម​មាន​ផ្ទាំង​ស្បែក​ពពាល​ ការ​ប្រែ​សម្បុរ​ស្បែក​ខុស​ធម្មតា​ សម្លាក​របស់ជាលិកា​ និង​ការ​បាត់​បង់​ជាលិកា។

  • ផ្ទាំង​ស្បែក​ពពាល​មាន​លក្ខណៈ​សំប៉ែត ដោយ​មាន​ចំណុច​ពណ៌​ក្រហម​ បញ្ជាក់​ថា កន្លែង​នោះ​ធ្លាប់​មាន​មុន​កើត​ម្តង​ហើយ។
  • ប្រែ​ប្រួល​សម្បុរ​ស្បែក​ខុស​ធម្មតា កើត​មាន​ឡើង​នៅ​ពេល​ស្នាម​អុជ​លើ​ស្បែក​មាន​ពណ៌ ប្រែប្រួល​រាង​ខុស​ប្លែក ហើយ​​មុន​ដែល​ជា​សះ​ស្បើយ ហៅ​ថា​ការ​ប្រែ​ពណ៌​ដោយ​សារ​រលាក។
  • សម្លាក​ជាលិកា សភាព​ហាក់​ដូច​ជា​ជាលិកា​រីក​ធំ ត្រូវ​គេ​ហៅ​ថា​ផ្លែ​សាច់​ ឬ​សម្លាក​ដោយ​សារ​ជាលិកា​រីក​មាឌ​ប៉ោង​ធំ​ខុស​ធម្មតា ដោយ​សារ​លើស​ជាតិ​ខូឡាជែន​នៅ​ក្នុង​ស្បែក​យើង។
  • ការបាត់​បង់​ជាលិកា ជា​បញ្ហា​ឃើញ​មាន​ញឹក​ញាប់​ជាង​សម្លាក​ជាលិកា ដោយ​សម្លាក​ទាំង​នោះ មាន​សភាព​ខូង មាន​រន្ធ​ប្រហោង​តូចៗ​នៅ​លើ​ផ្ទៃ​ស្បែក។

នៅ​មាន​ឈ្មោះ​សម្លាក​ផ្សេង​ទៀត ដូចជា មុខ​ខ្មូត​ស៊ី​ សម្លាក​ផុង​ដោយ​សារ​ជាលិកា​សរសៃ​កកើត​ឡើង​វិញ​ច្រើន សម្លាក​ទន់​ ការ​រួញ​ស្វិត​ផ្ទាំង​នៃ​រន្ធ​រោម និង​ផ្ទាំង​ស្បែក​ដែល​ស្វិត​រួញ។

វិធីព្យាបាលមុន Hello គ្រូពេទ្យ (1)

៣- វិធី​ព្យាបាល​សម្លាក​មុន

ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែកសើ​ស្បែក ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ សម្អាត​យក​ចេញ​នូវ​សម្លាក​មុន​ជ្រៅ​ឲ្យ​អស់​ពី​មុខ​យើង។ វិធី​ព្យាបាល​មាន​ច្រើន​ប្រភេទដូច​ជា៖

– ខាត់​ស្នាម​ខូង​ឲ្យ​ស្មើ៖ វិធី​នេះ​ត្រូវ​ចាត់​ទុក​មាន​ប្រសិទ្ធ​ភាព ដើម្បី​សម្អាត​យក​ចេញ​សម្លាក ដោយ​ប្រើ​ប្រាស់​ម៉ូទ័រ​ខាត់ ឬ​ឧបករណ៍​ដទៃ​ទៀត ទៅ​បន្ថយ​ជម្រៅ​សម្លាក​លើមុខ។ វិធី​នេះប្រើ​ពេលប៉ុន្មាន​ថ្ងៃ ដើម្បី​ឲ្យ​ជា​សះ​ស្បើយ។ ស្បែក​យើង​នឹង​ឡើង​ពណ៌​ក្រហម ហើម ក្រោយព្យាបាល។ ខុស​ពី​ការ​ខាត់​កោស​សម្អាត​ស្បែក​ដោយ​ម៉ូទ័រ​ខាត់ ខាត់​កោស​សម្អាត​ស្បែក​កម្រិត​ស្រាល​ ជា​វិធី​ព្យាបាល​មួយ​ផ្សេង​ទៀត។ ដើម្បី​សម្អាត​យក​ចេញ​ផ្ទៃ​ស្បែក​សម្លាក​ចេញ អ្នក​ឯក​ទេស​រោគ​សើ​ស្បែក នឹង​បាញ់​ជាតិ​គ្រី​ស្តាល់​តូចៗ​ជា​ច្រើន ដើម្បី​ជំនួស​ឲ្យ​ជក់​ខាត់​របស់​ម៉ូទ័រ និង​ត្រូវ​ការ​ព្យាបាល​លើ​ស​ពី​មួយ​ដង​ដើម្បី​សម្អាត​យក​សម្លាក​ចេញ​។

– បក​ស្បែក​ដោយ​ប្រើ​សារធាតុ​គីមី៖ បក​ស្បែក​ដោយ​ប្រើ​ជាតិ​ថ្នាំ​គីមី ដើម្បី​លុប​បំបាត់​ចោល​សម្លាក​មុន​រាក់ៗ​ និង​ពណ៌​ស្បែក​ដែល​ឡើង​ក្រមៅ​ខ្លាំង​ខុស​ធម្មតា ក្រោយ​មាន​ការ​រលាក។ វិធី​នេះត្រូវ​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យទូទៅ មាន​វេជ្ជ​បណ្ឌិត​ គិលានុប្បដ្ឋាយិកា ឬ​អ្នក​ឯក​ទេស​ថែរក្សា​សម្រស់។

វិធី​ព្យាបាល រួម​មាន ការ​ប្រើ​ប្រាស់​សារជាតិ​អាស៊ីដ​មួយ​ចំនួន ដើម្បី​បក​យក​ស្រទាប់​ក្រៅ​ស្បែក​ ដោយ​អាច​ប្រើ​ពេល​ប៉ុន្មាន​ថ្ងៃ។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា បក​ស្បែក​ជម្រៅ​មធ្យម​ដោយ​ជាតិ​គីមី អាច​ជួយ​ជម្រះ​សម្លាក​មុន​ចន្លោះ​ពី ៥១-៧៥%។ សម្រាប់​សម្លាក​ជាលិកា​ខ្លះ វិធី​នេះ​ក៏​មិន​អាច​សម្អាត​យក​ចេញ​បាន​ដែរ។ ករណី​ដូច​ជា​សម្លាក​ផ្លែ​សាច់ នឹង​ត្រូវព្យាបាល​ដោយ​ការ​លាប​ក្រែម​មាន​ជាតិ​អាស៊ីដ រេទីណូអ៊ិច ដើម្បី​កាត់​បន្ថយ​ដុំ​សាច់​ពក​ដែល​ចុះ​ចេញ។

– ចាក់​ថ្នាំ​បំពេញ​សម្លាក៖ ប្រើ​ប្រាស់​ថ្នាំ​ចាក់​បំពេញ​ឲ្យ​ប៉ោង​ ក៏​ជា​វិធី​ព្យាបាល​ឧស្សាហ៍​ឃើញ​ប្រើ​ជា​ញឹក​ញាប់​ដូច​គ្នា។ សារធាតុ​ខូឡាជែន​ អាស៊ីដ ហាយ៉ាលូរ៉ូនិក ឬ​ខ្លាញ់ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បំពេញ​​ស្នាម​សម្លាក​ ជា​ពិសេស​សម្រាប់​​សម្លាក​ទាំង​ឡាយ ដែល​​មាន​ស្បែក​មាន​សភាព​ស្រុត​ខូង។ ចាក់​ថ្នាំ​បំពេញ​បំប៉ោង ត្រូវ​ធ្វើ​ឡើង​ម្តង​ហើយ​ម្តង​ទៀត ដោយ​ប្រើ​ពេល​ប៉ុន្មាន​ខែ អាស្រ័យ​ទៅ​លើ​​​ប្រភេទ​ផលិត​ផល។

– ព្យាបាល​ដោយ​វះ​កាត់៖ វិធី​នេះប្រើ​សម្រាប់​គ្នា​យើង​សម្លាក​មុន​ខូង​សាច់ ហើយ​ការ​វះ​កាត់​ស្បែក​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កាត់​ចោល​សម្លាក បន្ទាប់​មក​ដេរ​ ឬ​ការ​ផ្សាំ​ជួស​ស្បែក។ សម្លាក​ថ្នេរ​ដេរ​ត្រូវ​បាន​សម្អាត​យក​ចេញ​យ៉ាង​ងាយ ដោយ​ប្រើ​ពន្លឺ​កាំ​រស្មី ដើម្បី​សម្អាត​រៀប​ចំ​ស្រទាប់​ផ្ទៃ​ស្បែក​ឡើង​វិញ​ ឬ​ដោយ​ការ​ខាត់​បក​ស្បែក​កម្រិត​ស្រាល​។

[embed-health-tool-bmi]

– ព្យាបាល​ដោយ​បាញ់​កាំរស្មី៖ ជា​វិធី​ព្យា​បាល​ល្អ​បំផុត ប្រើ​ប្រាស់​កាំ​រស្មី សម្អាត​យក​ចេញ​នូវ​ស្រទាប់​ក្រៅ​​ស្បែក​ តំបន់​សម្លាក​មុន​ និង​កាត់​បន្ថយ​ភាព​ក្រហមរបស់​ស្នាម​មុន ដែល​ជា​សះ​ស្បើយ។ ការ​ព្យាបាល​ដោយ​កាំ​រស្មី គឺ​ប្រើ​ប្រាស់​ពន្លឺ​មាន​ពណ៌​តែ​មួយ និង​មាន​កម្តៅ​ដើម្បី​ដាស់​ភ្ញោច​កោសិកា​សាច់​ដែល​មាន​ផ្លែ ស្តារ​ជាតិ​អេឡាស្ទីន​ និង​ខូ​ឡា​ជែន​របស់​ស្បែក​ត្រលប់​ឲ្យ​ដូច​ដើម​វិញ។ ព្យាបាល​វិធី​នេះ ដើម្បី​សម្អាត​ចោល​ស្បែក​ខូច​ខាត ធ្វើ​ឲ្យ​ស្បែក​ថ្មី​កកើត​ឡើង​វិញ។ ព្យាបាល​ដោយ​កាំ​រស្មី ត្រូវ​ធ្វើ​ជា​ច្រើន​លើក​ដើម្បី​ឲ្យ​ស្បែក​សះ​ស្បើយ។

ណាត់​ជួប​ពិគ្រោះ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​សើ​ស្បែក ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ពាក់​ព័ន្ធ​សម្រាប់​ស្បែក​មុខ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. Koo SH, Yoon ES, Ahn DS, Park SH. Laser punch-out for acne scars. Aesthetic Plast Surg. 2001;  2. https://www.drkimsagewellsolutions.com/2017/06/24/best-treatments-for-acne-scarring/

 

  1. https://dermatologyalliancetx.com/blog/acne-scar-treatments/

 

  1. http://www.dermatologytimes.com/current-and-emerging-treatments-acne/10-treatments-acne-scarring

 

  1. https://www.healthline.com/health/acne-scars#pictures

 

  1. https://myawesomebeauty.com/how-to-get-rid-of-acne-scars/

 

  1. https://www.everydayhealth.com/acne/remove-acne-scars.aspx

 

កំណែ​ប្រែបច្ចុប្បន្ន

07/10/2024

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់មានកូនវ័យជំទង់កំពុងកើតមុន គួរណែនាំកូនវិធីទាំងនេះ

កើតមុន-បូសលើរាងកាយច្រើន អាចជាសញ្ញាសុខភាពមានបញ្ហាមែនទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Oct 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម